ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង១មេធំ! របើ.កដំបូលជាង១០០ខ្នង និង​បា.ក់​ដើមកៅស៊ូជាង១​ម៉ឺនដើម ក្នុងស្រុកមេមត់

4 ខែ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ មេឃខ្មៅងងឹតមីដេដាសមិនបានប៉ុន្មានផង ស្រាប់តែមានភ្លៀង និង​ខ្យល់កន្ត្រាក់

ខេត្តត្បូងឃ្មុំ ៖ មេឃខ្មៅងងឹតមីដេដាសមិនបានប៉ុន្មានផង ស្រាប់តែមានភ្លៀង និង​ខ្យល់កន្ត្រាក់ បានបក់មកពីទិសខាងត្បូងមកលើឃុំទន្លងនិងឃុំជាំគ្រវៀន ស្រុកមេមត់ ជាហេតុបណ្ដាលឱ្យលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋរងការខូចខាតរបើកដំបូលទាំងតូចទាំងធំជាង១០០ខ្នង និងបាក់ដើមកៅស៊ូដែលកំពុងហុចផលជាង១ម៉ឺនដើម ។ សំណាងល្អក្នុងគ្រោះធម្មជាតិភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់នេះមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៩មិថុនាថា គ្មាននរណាម្នាក់នឹកស្មានដល់នោះទេដោយមើលទៅលើមេឃឃើញខ្មៅងងឹតដាបបន្តិចក្រោយមក ស្រាប់តែខ្យល់កន្ត្រាក់ ។ បោកៗជាខ្លាំង ដែលជាហេតុធ្វើឲ្យលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋទាំងតូចធំរងការខូចខាត។ដែលគ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី៧មិថុនាឆ្នាំ២០២៤ នៅចំណុចភូមិស្លាភ្នំនិងភូម្កោរ ឃុំទន្លូង មានភ្លៀង ខ្យល់,រន្ទះបណ្តាលអោយខូចខាតចំនួន១០៤គ្រួសារ ។

-របើកដំបូលផ្ទះចំនួន៣១គ្រួសារ
-បាក់ដើមកៅស៊ូចំនួនជាង៥០០០ដើម
-បាក់ដើមស្វាយចន្ទីរចំនួន២៤០ដើម និងជន្លង់ម្រេចមួយចំនួនទៀតផង។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថាហេតុការណ៍ភ្លៀងធ្លាក់នេះបានកើតឡើងប្រហែល​មួយ​ម៉ោងឯណោះ ។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្ត បានឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានចុះស្រាវជ្រាវមើលពីផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះសំណាងល្អមិនមានបងប្អូនណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ចំណែកនៅភូមិម្រាន់និងភូមិជ្រៃឡើងក្នុងឃុំជាំគ្រវៀនជាប់ព្រំដែនប្រទេសវៀតណាម ភ្លៀងនិងខ្យល់កន្ត្រាក់នេះបានបំផ្លាញដើមកៅស៊ូកំពុងតែហុចផលរាល់ថ្ងៃដែលមានចំនួន១០៣៦៩ដើម ​។

នេះជាគ្រោះធម្មជាតិដែលកើតឡើងនៅដើមរដូវវស្សា ហើយភូមិទាំងពីរនេះមិនធ្លាប់ជួបបាតុភាពបែបនេះទេ។ ជាមួយនោះសាខាកាកបាទក្រហមកម្ពុជាខេត្តក៏បានឲ្យអាជ្ញាធរមូលដ្ឋានពិនិត្យមើលទំហំនៃការខូចខាតលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋដើម្បីត្រៀមនិងចុះចែកអំណោយជូនដល់ពួកគាត់ផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ