ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ច្បាស់​ហើយ​ជា​ថ្នាំ​ញៀន​ប្រភេទ ICE ២​កា​រ៉ុ​ង ជិត​៤០​គីឡូក្រាម ដែល​ជនល្មើស​ដឹក​តាម​ទូក

4 ខែ មុន

ខេត្តស្ទឹងត្រែង ៖ ក្រោយ​កម្លាំង​អនុរក្ស​បរិស្ថាន និង​សហគមន៍​នេសាទ ចុះ​ល្បាត​តាម​ផ្លូវទឹក ដោយ​សង្ស័យ​លើ​ទូក​មួយ​គ្រឿង អាច​ជា​ទំនង​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់ កម្លាំង​ក៏​បាន​បើកទូក​ប្រដេញ​តាម​ជនល្មើស ហើយ​ជនល្មើស​ផ្អើល​ខ្លួន​បើកទូក​រត់គេច​បុក​ច្រាំង ចុះ​រត់​ប្រាស​អាយុ…

ខេត្តស្ទឹងត្រែង ៖ ក្រោយ​កម្លាំង​អនុរក្ស​បរិស្ថាន និង​សហគមន៍​នេសាទ ចុះ​ល្បាត​តាម​ផ្លូវទឹក ដោយ​សង្ស័យ​លើ​ទូក​មួយ​គ្រឿង អាច​ជា​ទំនង​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់ កម្លាំង​ក៏​បាន​បើកទូក​ប្រដេញ​តាម​ជនល្មើស ហើយ​ជនល្មើស​ផ្អើល​ខ្លួន​បើកទូក​រត់គេច​បុក​ច្រាំង ចុះ​រត់​ប្រាស​អាយុ បន្សល់​ទុក​វត្ថុ​តាង សង្ស័យ​ថា ជា​គ្រឿងញៀន ចំនួន​០២​កា​រ៉ុ​ង និង​ទូក​ម៉ាស៊ីន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​កោះ​ហិប ឃុំ​អូរ
ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។

យោង​តាម​ការ​បញ្ជាក់​ពី​លោក និ​ន ពិសី ប្រធាន​ការិយាល័យ​តំបន់​រ៉ា​ម​សារ នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល លោក ភោគ និមល អនុប្រធាន​ការិយាល័យ រួម​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់ ដោយ​បាន​សហការ​ជាមួយ​កម្លាំង​សហ​គម​ន៏​នេសាទ ចំនួន​៣​នាក់ ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​រដូវ​បិទ​នេសាទ ក្នុងភូមិ​សាស្ត្រ​តំបន់​រ៉ា​ម​សារ ។

លោក​បន្ត​ថា ក្នុង​បេសកកម្ម​នោះ កម្លាំង​បរិស្ថាន និង​សហគមន៍ បាន​ចុះ​ល្បាត​ដល់​ចំណុច​ប៊ុ​ង​ក្រាក់ ក្បាល​ភូមិ​វ៊ើ​ន​សៀន កម្លាំង​បាន​ប្រទះ​ឃើញ​អ្នក​បើកទូក​១​គ្រឿង គួរ​ឲ្យ​សង្ស័យ កម្លាំង​ក៏​បាន​បើកទូក​ដេញ​តាម រហូត​ដល់​ចំណុច​ក្បាលកោះ​តា​ហឿ​ង ស្ថិត​ក្នុងភូមិ​កោះ​ហិប ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ជនសង្ស័យ​បាន​បើកទូក​បុក​ច្រាំង ហើយ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​នៅ​វត្ថុ​តាង ទូក​១​គ្រឿង ម៉ាស៊ីន​ម៉ាក TBC ១​គ្រឿង និង​កា​រ៉ុ​ង ផ្ទុក​ដោយ​វត្ថុ​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន ២​កា​រ៉ុ​ង ក្នុង​នោះ​កា​រ៉ុ​ង​មួយ​ចង​មាត់ជិត និង​កា​រ៉​ង​មួយទៀត​រហែក​ម៉ាត់ ។

លោក​បន្ថែម​ថា ក្រោយ​ពី​មានការ​សង្ស័យ លើ​វត្ថុ​នៅ​ក្នុង​កា​រ៉ុ​ង​នោះ កម្លាំង​ក៏​បាន​ទំនាក់ទំនង សូម​សហការ​ជាមួយ​ក​ម្លាំ​អធិការ​ស្រុក ហើយ​ខាង​អធិការ ក៏​បាន​ធ្វើ​កំណត់ហេតុ រួច​បញ្ជូន​មក​កាន់​ស្នងការ​ន​គា​របាល​ខេត្តស្ទឹងត្រែង ដើម្បី​បន្ត​និ​តិ​វិធី ។

យោង​តាម​ការ​អោយ​ដឹង ក្រោយ​ត្រួតពិនិត្យ និង​ធ្វើតេស្ត មន្ត្រី​ជំនាញ​បាន​បង្ហាញ​ថា វត្ថុ​តាង ដែល​រឹបអូស​បាន​រួម​មាន​គ្រឿង
ញៀន ប្រភេទ​បេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ៣៩​ដុំ ស្មើនឹង ៣៨,៩៩៧.៦៦​ក្រាម និង​ទូក​ស្មាច់​ពណ៌​ទឹកប៊ិច ចំនួន​០១​គ្រឿង និង​ម៉ាស៊ីន​ចំនួន​០១ ម៉ាក់ TBC កម្លាំង​១៨​សេះ ។

ទាក់ទិន ការ​ដឹក​ជញ្ជូន​គ្រឿងញៀន តាម​ផ្លូវទឹក​ខាងលើ​នោះ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ក្រោយ​ពេល​កម្លាំង​អនុរក្ស​បរិស្ថាន​តំបន់​រ៉ា​ម​សារ រួម​និង​កម្លាំង​សហគមន៍ ចុះ​ល្បាត​ក៏​ប្រទះ​ដោយ​ចៃដន្យ នៅ​ទូក​សង្ស័យ ក៏​បាន​ដេញ​តាម គ្រានោះ​ជនសង្ស័យ ក៏​បានដឹង​ខ្លួន ហើយ​បន្ថែម​ល្បឿន បើកទូក​គេច​ពី​កម្លាំង​សមត្ថកិច្ច ទៅ​បុក​ច្រាំង ដើម្បី​គេចខ្លួន ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ដល់ ក៏​ប្រទះ​ឃើញ​វត្ថុ​សង្ស័យ នៅ​លើ​ទូក​ចំនួន ពីរ​កា​រ៉ុ​ង ដោយ​កា​រ៉ុ​ង​មួយ​បិទ​មាត់ជិត និង​កា​រ៉ុ​ង​មួយទៀត​ប្រហែក​មាត់ គេ​ក៏​បាន​ដាក់​ការ​សង្ស័យ​ថា ខណៈ​ពេល ដែល​ជនល្មើស​បើកទូក​តែ​ម្នាក់ឯង គេច​ពី​សមត្ថកិច្ច​នោះ ជនសង្ស័យ​បើកទូក​បណ្ដើរ ស្រាយ​មាត់​កា​រ៉ុ​ង​បណ្តើរ និង​យក​គ្រឿងញៀន​ទម្លាក់​ចុះ​ទឹកទន្លេ ដើម្បី​បំបាត់ភស្តុតាង តែ​ដោយសារ ស្ថានភាព​មិន​អាច​ធ្វើ​អ្វី​ទាន់ ក៏​បន្សល់​ទុក​វត្ថុ​តាង​ទាំងនោះ លើ​ទូក រួច​រត់​ឡើងគោក​គេចខ្លួន តែ​ម្ដង ។

បច្ចុប្បន្ន ជនសង្ស័យ​បាន​រត់គេច​ខ្លួន ចំណែកឯ​វត្ថុ​តាង​ខាងលើ បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់ ៕
«គ្រឿងញៀ.ន២ការ៉ុងដឹកតាម​ទូក​ចេញពីប្រទេសជិតខាង ឆ្លងកាត់​​កម្ពុជា​ ត្រូវអស់លក្ខណ៍»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ