ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! ​ជីដូន១រូប សង្ស័យវង្វេង ​ត្រូវអ្នកភូមិ​ប្រទះឃើញក្នុងរោងចាំចំការ ខណៈសមត្ថកិច្ច​​ប្រកាស​រក​​សាច់ញាតិ​

4 ខែ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឱ្យសង្វេគណាស់ ក្រោមកម្ដៅថ្ងៃរាងក្តៅផងនោះ ក្នុងរោងចាំចំការឈូកមួយ

ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឱ្យសង្វេគណាស់ ក្រោមកម្ដៅថ្ងៃរាងក្តៅផងនោះ ក្នុងរោងចាំចំការឈូកមួយកន្លែងនៅក្រោយភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ មាន​លោកយាយ​ម្នាក់សម្បុរសណ្ដែកបាយ អាយុប្រហែល៧០ឆ្នាំ សង្ស័យគាត់​វង្វេង មិនដឹងថា ​គាត់​​មកពីទីណានោះទេ ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញមកស្នាក់នៅក្នុងរោងចាំចំការឈូកនោះ ​។ ដោយបារម្ភខ្លាចគាត់អាចជួបគ្រោះថ្នាក់ជាយថាហេតុណាមួយ ទើប​ប្រជា​ពលរដ្ឋក៏បាន​​រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ហើយត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកអាជី ចុះ​មកទទួលយកលោកយាយរូបនោះ​ឱ្យ​ស្នាក់នៅវត្តកណ្ដាល ជាបណ្ដោះ​អាសន្នសិន​ ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបាននូវព័ត៌មានខាងលើនេះភ្លាម លោកនាយប៉ុស្តិ៍រដ្ឋបាលព្រែកអាជី រួមទាំងមន្ត្រីក្រោមឱវាទ និងប្រជាការពារបានចុះទៅដល់រោងចាំចំការឈូក ដែលមើលទៅរោងនោះ​រាងរខេករខាក ដោយគិតថាម្ដាយគេម្ដាយយើង ។ ម្យ៉ាងបារម្ភខ្លា.ចក្រែង​​លោកយាយ​រូបនេះចុះទឹកល.ង់ស្លា.ប់ ក៏បានដឹកតាមម៉ូតូយកមកឲ្យស្នាក់នៅជាបណ្ដោះអាសន្ននៅវត្តកណ្ដាល នាវេលាម៉ោង៤រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ តាមរយៈការផ្សព្វផ្សាយដល់បណ្ដា​សារព័ត៌មាន​ផ្សេងទៀតក្នុងស្រុកក្រូចឆ្មារទាំងអស់ គឺមិនមានប្រជាពលរដ្ឋណាម្នាក់បានស្គាល់ឬបាត់​សមាជិកគ្រួសារ​ដែលមាន​ភិនភាគ​ដូចរូបថតនេះទេ។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ប៉ុស្តិ៍​បានទទូលពត៌មានពីលោកសាញ់ឡាក់ មេភូមិទី៦និងលោកអុីវ លីហូវ មេឃុំព្រែកអាជី ប្រាប់ប៉ុស្តិ៍​ថាមានប្រជាពលរដ្ឋមិនស្គាល់អត្តសញ្ញាណ សង្ស័យវង្វេង មិនដឹងមកពីភូមិ ឃុំ ស្រុកណានោះទេ បានមកសំរាកនៅរោងចំការឈូករបស់ឈ្មោះហាន ចាន់ណា ក្រោយភូមិទី៦ឃុំព្រែកអាជី។ ប៉ុស្តិ៍​ទទូលបានដំណឹងនេះ​ភ្លាមក៍សហការណ៍ជាមួយប្រជាការពារចុះទៅចំនុចខាងលើបានជួបលោកយាយ​មាន​អាយុប្រហែល៧០ឆ្នាំ ស្លៀកពាក់ដូចក្នុងរូបនេះ កម្លាំងប៉ុស្តិ៍​ បានសួរនាំគាត់ដែរ ប៉ុន្តែគាត់និយាយស្តាប់មិនបានទេ ។ បច្ចុប្បន្នកម្លាំងនិងប្រជាការពារបាននាំលោក​យាយ​យកមកអោយស្នាក់នៅវត្តកណ្តាល មុខប៉ុស្តិ៍រដ្ឋបាលព្រែកអាជី ដើម្បីរង់ចាំក្រែងមានសាច់ញាតិឬកូនចៅមកសួររក។

តាមរយៈសមត្ថកិច្ចបញ្ជាក់ថា ​លោកយាយរូប​នេះគឺនិយាយមិនកើត ស្ដាប់មិនបាន សង្ស័យក្រែងគាត់ហេវហត់ដាច់បាយ ក៏បាននាំមកថ្នាក់នៅក្នុងបរិវេណវត្តដោយរៀបចំកន្លែងសមរម្យដាក់កង្ហារឱ្យពិសាអាហារដើម្បីមានកម្លាំងក្រែងអាចនិយាយបាន។

សមត្ថកិច្ចមូលដ្ឋានបន្ថែមឲ្យដឹងទៀតថារហូតមកដល់ព្រឹកថ្ងៃទី៧ មិថុនា ​លោកយាយ​រូបនេះនៅតែនិយាយមិនទាន់កើតនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចប្រជាការពារព្រមទាំងព្រះសង្ឃបានជួយមើលនិងយកចិត្តទុកដាក់ថែរក្សា ធ្វើយ៉ាងណាឲ្យគាត់មានសុខភាពល្អ។

តាមរយៈការផ្សាយរបស់កោះសន្តិភាព ​ប្រសិនបើបងប្អូន​មាន​បាត់​សាច់ញាតិ​ដែលមានភិនភាគដូចរូបថតនេះ សូម​មកទំនាក់ទំនងមកប៉ុស្តិ៍រដ្ឋបាលព្រែកអាជី ក្នុង​ស្រុកក្រូចឆ្មារ នឹងទទួលបាននូវព័ត៌មានពិស្ដារបន្ថែមទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ