ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​ការណ៍​ឆេះ​ទូក​នេសាទ​ហ្វ៊ីលី​ពីន​ស.ម្លា.ប់​មនុស្ស​យ៉ាង​តិច​៦នាក់

4 ខែ មុន

ទី​ក្រុង​ម៉ានីឡា៖ មាន​ហេតុ​ការណ៍​ផ្ទុះ​ទូក​មួយ​គ្រឿង​ និង​ឆេះ​នៅ​ក្នុងភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៦​នាក់​ សុទ្ធ​តែ​ជា​​អ្នក​នេសាទ​។ សំណាង​ល្អ​ អ្នក​នេសាទ​៦​នាក់​ទៀត​ត្រូ​វគេ​ជួយ​សង្គ្រោះ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​​ទៅ​លើ​ទូក​ឈើ១​​​​គ្រៀង​​នៅ​ពេល​យប់​ងងឹត​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ទី​ភ្នាក់​ងារ​ល្បាត​នៅ​តាម​តំបន់​មាត់​​​សមុទ្រ​។ អ្នក​ដែល​អាច​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ទាំង​ប៉ុន្មាន​នាក់​នោះ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ជា​សះ​ស្បើយនៅ​ឡើយ​ទេ​។…

ទី​ក្រុង​ម៉ានីឡា៖ មាន​ហេតុ​ការណ៍​ផ្ទុះ​ទូក​មួយ​គ្រឿង​ និង​ឆេះ​នៅ​ក្នុងភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៦​នាក់​ សុទ្ធ​តែ​ជា​​អ្នក​នេសាទ​។ សំណាង​ល្អ​ អ្នក​នេសាទ​៦​នាក់​ទៀត​ត្រូ​វគេ​ជួយ​សង្គ្រោះ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​​ទៅ​លើ​ទូក​ឈើ១​​​​គ្រៀង​​នៅ​ពេល​យប់​ងងឹត​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ទី​ភ្នាក់​ងារ​ល្បាត​នៅ​តាម​តំបន់​មាត់​​​សមុទ្រ​។

អ្នក​ដែល​អាច​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ទាំង​ប៉ុន្មាន​នាក់​នោះ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ជា​សះ​ស្បើយនៅ​ឡើយ​ទេ​។ ពួកគេត្រូវ​សម្រាក​ព្យាបាល​មុខ​របួស​នៅ​មន្ទីរ​ពេទ្យ​។ អ្នកខ្លះ​ទៀត​មាន​អារម្មណ៍​តក់​​ស្លុត​រន្ធត់​ខ្លាំង​ពេក​​និយាយ​អ្វី​ក៏​មិន​ចេញ។ ម៉្លោះ​ហើយ​មិន​អាច​ផ្ដល់​បទ​សម្ភាស​ ឬ​រៀប​រាប់​ឡើង​វិញ​នូវ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​​ប្រាប់​ក្រុម​អ្នក​ស៊ើប​អង្កេត​​​បាន​ឡើយ​។​

គ្រោះ​អកុសល​​លើក​នេះ​កើត​ឡើង​​​ចម្ងាយ​៨​គីឡូម៉ែត្រ​ពី​ទី​ក្រុង​​ណាហ្កា (Naga) ​ខេត្ត​សេប៊ូ (Cebu)។ អ្នក​រួច​ផុត​ជីវិត​ម្នាក់​ថ្វី​ដ្បិត​មិន​គ្រោះ​ថ្នាក់​ដល់​​ស្លាប់​ ប៉ុន្តែ​គាត់​ក៏​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ​។ ​វីឌីអូ​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ក្រុម​ល្បាត​បាន​​បង្ហាញ​ថា​នៅ​ពេល​ហេតុ​ការណ៍​​មាន​​ភ្លើង និង​ផ្សែង​​​ហោះ​ហើរ​​ចេញ​ពី​ទូក​នេសាទ​ទៅ​លើ​អាកាស។ វីឌីអូ​នោះ​បង្ហាញ​ថា​ក្រុ​មល្បាត​ដែន​សមុទ្រ​ខិត​ខំស្វែង​រក​​​មើល​នៅ​លើ​ផ្ទៃ​សមុទ្រ​។ បុគ្គលិក​ដែល​ត្រូវ​របួស​រលាក​ស្បែក​ត្រូវ​គេ​ដឹក​យក​ទៅ​កន្លែង​សុវត្ថិ​ភាព​។​​

ទូក​ធ្វើ​ពី​ឈើ​១​គ្រឿង​នោះ​ផ្នែក​ខាង​ក្នុង​ធ្វើ​ពី​បន្ទះ​ឫស្សី​ទំនង​ជា​មាន​បញ្ហា​ម៉ាស៊ីន​​ ហើយ​ក៏​ផ្ទុះ​ចេញ​ជា​អណ្ដាត​ភ្លើង​ឆេះ​ហ៊ុម​ព័ទ្ធ​ទូក​នេះ​មួយ​រំពេច​​។ អ្នក​ដែល​រង​គ្រោះ​មុន​គេ​គឺអ្នក​បើក​ទូក​។ ចំណែក​​អ្នក​ដទៃ​ទៀត​មើល​ក្រឡា​មិន​ស្រួល​ក៏​ហក់​ចូល​ក្នុង​ទឹក​ព្រោង​ៗ​តែ​ម្ដង​។ ចៃដន្យ​មាន​ទូក​មួយ​គ្រឿង​បើក​បរ​កាត់​ទី​នោះ ហើយ​បាន​ជួយ​បាញ់​ទឹក​ពន្លត់​ភ្លើង​។ ក្រោយ​មក ឆ្មាំ​ល្បាត​តាម​សមុទ្រ​ក៏​ចាត់​កម្លាំង​ស្វែង​រក និង​ជួយ​សង្គ្រោះ​។ នេះ​បើ​យោង​តាម​មន្ត្រី​ដែល​ធ្វើ​ការ​ផ្នែក​ល្បាត​តាម​សមុទ្រ​។

ករណី​ឆេះទូក ឬ​លិច​ទូក​មិន​មែន​ជា​​រឿង​ថ្មី​​​ទេ​នៅ​​ហ្វ៊ីលីពីន។ មូល​ហេតុ​ដោយ​សារ​ប្រទេស​​​នេះ​សម្បូរ​កោះ​​ ​និង​​ឧស្សាហ៍​កើត​មាន​ខ្យល់​កន្ត្រាក់​នៅ​លើ​ផ្ទៃ​សមុទ្រ​។ មិន​តែ​ប៉ុណ្ណោះ កូន​ទូក​តូច​ៗ​ដែល​មិន​សូវ​បំពាក់​បច្ចេក​វិទ្យាទំនើប​គឺ​ជា​បញ្ហា​។ ជួន​កាល​ទូក​តូច​ហើយ​ឆ្លៀត​ដាក់​លើស​ចំណុះ​ថែម​ទៀត​ ខណៈ​ដែល​​ច្បាប់​ស្ដី​ពី​សុវត្ថិ​ភាព​ក៏​មិន​សូវ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ដែរ​។​​

កាល​ពី​ខែ​ធ្នូ ឆ្នាំ​១៩៨៧​មាន​ឧបទ្ទវ​ហេតុ​​ដ៏​ធំ​មួយ​នៅ​លើ​ផ្ទៃ​សមុទ្រ​​ហ្វ៊ីលីពីន​​។ កាល​​នោះ នាវា​ចម្លង​១​គ្រឿងដែល​​ដាក់​​​មនុស្ស​ និង​ឡាន​ម៉ូតូ​​លើស​ចំណុះបាន​បើក​ទៅ​ប៉ះ​​នាវា​ដឹក​ប្រេង​បណ្ដាល​ឱ្យ​​មនុស្ស​​៤៣៨៥​នាក់​​ស្លាប់​​។ ​​​​នេះ​ជា​សោក​នាដកម្ម​លិច​នាវា​ដែល​ស្លាប់​​មនុស្ស​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​។ អ្នក​ខ្លះ​ចាត់​ទុក​ថា​នេះ​ជា​ព្រឹត្តិការណ៍​​លិច​នាវា​ថាយ​ថានិច​នៅ​ទ្វីប​អាស៊ី (Asia’s Titanic)។ តាម​ពិត​ នាវា​នេះ​អាច​ដាក់​មនុស្ស​​១៥០០​នាក់​។ ប៉ុន្តែ​ជាក់​ស្ដែង​​ដាក់លើស​ចំណុះ​​​រហូត​ដល់​​ទៅ​បី​ដង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ