ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ជិះ​ម៉ូតូឌុប​ប្អូនស្រី​ជីដូនមួយ ស្រាប់តែ​ងងុយដេក​ងោក​១​ភាំង រេ​ចង្កូត​បុក​បង្គោល​ភ្លើង​របួសធ្ងន់

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ឌុ​ប​ប្អូនស្រី​ជីដូនមួយ​របស់​ខ្លួន ចេញពី​ធ្វើការ​ត្រលប់​ទៅ​ផ្ទះ ស្រាប់តែ​ងងុយដេក​ហើយ​ងោក​១​ភាំង បាត់បង់​ម្ចាស់​ការ ក្នុង​ការ​បើកបរ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ថ្ម ១​ដើម…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ឌុ​ប​ប្អូនស្រី​ជីដូនមួយ​របស់​ខ្លួន ចេញពី​ធ្វើការ​ត្រលប់​ទៅ​ផ្ទះ ស្រាប់តែ​ងងុយដេក​ហើយ​ងោក​១​ភាំង បាត់បង់​ម្ចាស់​ការ ក្នុង​ការ​បើកបរ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ថ្ម ១​ដើម ពេញទំហឹង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ចំណែក​យុវតី ដែល​ជា​ប្អូនស្រី​ជីដូនមួយ​រង​របួសស្រាល ។

ឧ​ប្បត្ត​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៤ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ស្ពាន​អាកាស​ចោម​ចៅ មុខ​ធនាគារ​អេ​ស៊ី​លី​ដា ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវតី ដែល​ជា​ប្អូនស្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បងប្រុស​ជីដូនមួយ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ប៊ីត ព​ណ៍​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1X-6550 ឌុ​ប​នាង​ចេញពី​ធ្វើការ​ត្រលប់​ទៅ​ផ្ទះ ។ ដោយ​បាន​ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បងប្រុស​ងងុយ ហើយ​ដេក​ងោក​១​ភាំង ។ បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ថ្ម ១​ដើម នៅ​ចិញ្ចើម​ផ្លូវ​ពេញទំហឹង​តែ​ម្ដង ពេល​នោះ​បងប្រុស​រង​របួសធ្ងន់​ដួល​ដេក នៅ​នឹង​កន្លែង​ក្រោក​មិន​រួច​ឡើយ ចំណែក​នាងរង​របួសស្រាល​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​បាន​ដែល​ប្រចាំការ​នៅ​ជិត​នោះ បាន​ទៅ​ពិនិត្យ​មើល ភ្លាម​ៗ​ផង​ដែរ បន្ទាប់​មក​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​យុវជន ដែល​រង​របួសធ្ងន់​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ចំណែកឯ​ប្អូនស្រី​ជីដូនមួយ ដែល​ជា​អ្នក​ជិះ​ខាងក្រោយ​រង​របួសស្រាល ហើយ​ម៉ូតូ​បាន​រង​ការ​ខូចខាត និង​បាន​ឲ្យ​ជាង​នៅ​ជិត​នោះ​ជួយ​ធ្វើការ​ជួសជុល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ