ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្តៅ​ខ្លាំង​បាន​ស​.​ម្លា​.​ប់​ជនជាតិ​ថៃ​៣០​នាក់ ខណៈ​កម្តៅ​អាច​ឡើង​ដល់​៥២​អង្សា​សេ

6 ខែ មុន

ប្រជាជន​ថៃ​ចំនួន​៣០​នាក់ បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​.​វិ​.​ត ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង​ហួស​ហេតុ រហូត​មក​ដល់​ពេល​នេះ ខណៈដែល​អាជ្ញាធរ​ថៃ ព្រមាន​

ប្រជាជន​ថៃ​ចំនួន​៣០​នាក់ បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​.​វិ​.​ត ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង​ហួស​ហេតុ រហូត​មក​ដល់​ពេល​នេះ ខណៈដែល​អាជ្ញាធរ​ថៃ ព្រមាន​ថា កម្តៅ​អាច​ឡើង​ដល់​ជាង​៥២​អង្សា​សេ។

អាជ្ញាធរ​ទីក្រុង​បាងកក បាន​ផ្តល់​ការ​ព្រមាន​អំពី​កម្តៅ​ខ្លាំង ខណៈ​ដែល​ស​ន្ទ​ស្សន៍ កម្តៅ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​លើស​ពី ៥២ អង្សា​សេ ។

នាយកដ្ឋាន​បរិស្ថាន​របស់​ទីក្រុង បាន​ព្រមាន​ថា ស​ន្ទ​ស្សន៍ កម្តៅ គឺ​ស្ថិត​ក្នុង​កម្រិត «​គ្រោះថ្នាក់​ខ្លាំង​» នៅ​ក្នុង​ទីក្រុង​បាងកក​។

នៅ​កម្ពុជា យើង​មនុស្ស​ជា​ច្រើន​ក៏​ថ្ងូរ​ផង​ដែរ អំពី​ការ​ឡើងក​ម្តៅ​ខ្លាំង​ខុសធម្មតា​នេះ ប៉ុន្តែ​មិន​មាន​របាយការណ៍​ណាមួយ​អំពី​ការ​ស្លា​.​ប់ ដោយ​កម្តៅ​ត្រូវ​បាន​គេ​រាយការណ៍​ទេ​។

មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ បាន​ជ្រួលច្របល់ ដោយសារ​អាកាសធាតុ​ក្តៅ​ខុស​ពី​ធម្មតា​។

រលក​នៃ​អាកាសធាតុ​ក្តៅ​ខ្លាំង បាន​វា​.​យ​ប្រ​.​ហា​.​រ​តំបន់​នេះ ក្នុង​ស​ប្តា​ហ៍​នេះ ដោយ ជំរុញ​ឱ្យ​សាលារៀន​រាប់​ពាន់​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ហ្វី​លី​ពី​ន ផ្អាក​ថ្នាក់រៀន​ផ្ទាល់​។ មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ បាន​ជ្រួលច្របល់ ដោយសារ​អាកាសធាតុ​ក្តៅ​ខុស​ពី​ធម្មតា​។

ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា ការ​ប្រែប្រួល​អាកាសធាតុ កំពុង​ធ្វើ​ឱ្យ រលក​កម្តៅ​កាន់តែ​យូរ​ញឹកញាប់ និង​កាន់តែ​ខ្លាំង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ