រាជធានីភ្នំពេញ ៖ រថយន្ត Next-Generation Ford Ranger បានទទួលការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយដ៏ទំនើប និងឈានមុខគេរបស់ Ford ។ មិនតែប៉ុណ្ណោះ រថយន្ត Next-Generation Ford Ranger ក៏មានជម្រើសជាច្រើនដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, និងកំពូលរថយន្តFord Ranger Raptor សម្រាប់អតិថិជនជ្រើសរើស ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជនទាំងអស់ ដែលមានគោលបំណងចង់បានរថយន្ត Pick-UP ដែលរឹងមាំ មានផាសុកភាព និងសន្សំសំចៃខ្ពស់ ។ ដោយសារតែកត្តាទាំងនេះ ទើបនាំអោយរថយន្ត Next-Generation Ford Ranger ក្លាយជារថយន្ត Pick-Up លក់ដាច់បំផុត ប្រចាំឆ្នាំ ២០២៣ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី ដោយយោងទៅតាមអត្រាការលក់ប្រចាំឆ្នាំរបស់ទីផ្សាររថយន្ត Pick-Up ទាំងមូល កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៤ ។
ចំណែកឯនៅប្រទេសកម្ពុជាវិញ រថយន្ត Next Generation Ford Ranger គឺជារថយន្តដែលជាប់ចំណាត់ថ្នាក់លេខ ១ រយៈពេល ៥ ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ ២០១៩ មក រហូតមកដល់បច្ចុប្បន្ន គឺនៅតែជារថយន្តដែលកំពុងពេញនិយមបំផុត ដោយសារមានការផ្តល់នូវទំនុកចិត្តដល់អតិថិជន និងបច្ចេកវិទ្យាទំនើបលើសគេនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះទៅទៀត រថយន្ត Next Generation Ford Ranger ក៏បានគ្របដណ្តប់ទីផ្សាររថយន្ត Pick-Up ជាច្រើនប្រទេសនៅជុំវិញពិភពលោក ជាពិសេសទីផ្សារព្រះរាជាណាចក្រកម្ពុជា ។ នេះក៏ដោយសារតែការគាំទ្រពីអតិថិជន និងទំនុកចិត្តទៅលើសមត្ថភាព និងប្រព័ន្ធសុវត្ថិភាពដ៏ទំនើបរបស់រថយន្ត ដោយហេតុនេះហើយទើបធ្វើអោយរថយន្ត Next Generation Ford Ranger ទទួលបាននូវការផ្តល់ចំណាត់ថ្នាក់ផ្កាយ ៥ ពីកម្មវិធីវាយតំលៃរថយន្តថ្មីរបស់អូស្ត្រាលី និងនូវែលសេឡង់ (Australasian New Car Assessment Programme) ដែលក្រោមការរចនានៃគំនិតឆ្នៃប្រឌិត «Built Ford Tough» របស់សហរដ្ឋអាមេរិច ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជនប្រទេសអូស្ត្រាលី ក៏ដូចជាអតិថិជនជុំវិញពិភពលោកផងដែរ ។
សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង បើកបរសាកល្បងរថយន្ត Next Generation Ford Ranger សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785 ៕ អត្ថបទសហការ
ចង់ជ្រាបច្បាស់ ពីមូលហេតុដែលធ្វើអោយរថយន្ត Ford Ranger ទទួលបានការគាំទ្រ និងពេញនិយមនៅទីផ្សារប្រទេសកម្ពុជា សូមទស្សនាវីឌីអូនេះទាំងអស់គ្នា ៖
ចែករំលែកព័តមាននេះ