ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្យាន Angkor Wildlife & Aquarium ​​ដំបូងបង្អស់របស់កម្ពុជា ​ផ្តល់​ចំណេះដឹង​ថ្មីអំពីសត្វក្នុង​ទឹកសាប ទឹកប្រៃ ​និង​សត្វព្រៃ​កម្រ

8 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ នៅ​ក្នុង​ឧទ្យាន​កម្សាន្ត Angkor Wildlife & Aquarium ​មាន​សត្វ​ទឹកសាប ​និង​ទឹកប្រៃ សត្វព្រៃ​ដែល​សុទ្ធសឹងតែ​ជា​សត្វ​កម្រ​…

ខេត្តសៀមរាប ​៖ នៅ​ក្នុង​ឧទ្យាន​កម្សាន្ត Angkor Wildlife & Aquarium ​មាន​សត្វ​ទឹកសាប ​និង​ទឹកប្រៃ សត្វព្រៃ​ដែល​សុទ្ធសឹងតែ​ជា​សត្វ​កម្រ​ និង​ត្រូវ​បាន​អភិរក្ស ប៉ុន្តែ​ក៏​មាន​នាំ​ចូល​ពី​ក្រៅប្រទេស​ផង​ដែរ​ ។ ភ្ញៀវ​ទេសចរ​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ដែល​បាន​មក​លេង​ទី​នេះ គឹ​មិន​ត្រឹម​បាន​កម្សាន្ត​មើល​សត្វ​ប្លែក​ៗ​ និង​ស្រស់​ស្អាត​ប៉ុ​ណ្នោះ​ទេ ប៉ុន្តែ​ក៏​ទទួល​បាន​ចំណេះដឹង​ផ្សេង​ៗ អំពី​សត្វព្រៃ​កម្រ​ និង​សត្វ​នៅ​ក្នុង​ទឹក (​ទឹកសាប​ និង​ទឹកប្រៃ​) ​ផង​ដែរ​ ។

តាម​រយៈ​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ឧទ្យាន​ Angkor Wildlife & Aquarium លោក អុល វណ្ណ​ដា បានឱ្យ​ដឹង​ថា​ ៖ «​នៅ​ទី​នេះ មាន​សត្វ​ចម្រុះ ដែល​សត្វ​ជា​ច្រើន​ជា​សត្វ​ក្នុងស្រុក ហើយ​សត្វ​ក្នុងស្រុក​យើង សត្វ​ខ្លះ​គឺជា​សត្វ​អភិរក្ស និង​សត្វ​មួយ​ចំនួន​ត្រូវ​បាន​នាំ​ចូល ប៉ុន្តែ​សុទ្ធតែ​ជា​សត្វ​ស្ថិត​នៅ​ក្នុង លក្ខខណ្ឌ​ការងារ​ និង​អភិរក្ស​ទាំងអស់ ព្រោះ​នៅ​ទី​នេះ​មិនមែន​ជា​សួនសត្វ ដែល​យើង​ទិញ​យក​មក​ដាក់​តាំង​បង្ហាញ​នោះ​ទេ តែ​ជា​កន្លែង​ដែល​ផ្តល់​ជម្រក​ឱ្យ​សត្វ ដើម្បី​ឱ្យ​សត្វ​មានការ​រស់នៅ​មួយ​ដ៏​ល្អ​ប្រសើរ ប្រ​សិន​ណា​វា​ឈឺ​យើង​នឹង​ជួយ ហើយ​ប្រសិនជា​កំពុង​មានការ​គម្រាម​គំ​ហែង យើង​ត្រូវ​ជួយ​សង្គ្រោះ​វា ​។ នៅ​ពេល​យើង​ជួយ​សង្គ្រោះ​បាន​ហើយ យើង​ត្រូវ​យក​វា​ទៅ​ប្រលែង​នៅ​ដែន​ជម្រក​អភិរក្ស​នៅ​សៀម​ប៉ា​ង​» ​។

លោក អុល វណ្ណ​ដា បាន​ប្រាប់​ពី​អារម្មណ៍​ភ្ញៀវ​ដូចនេះ​ថា បន្ទាប់​ពី​ភ្ញៀវ​បាន​ទស្សនា​រួច​ហើយ ភាគច្រើន​ពួក​គេ​តែងតែ​លើក​ឡើង​ថា ហាក់​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ៗ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ពិសេស​ត្រី​ទឹកសាប​ (​ស្តេច​ត្រី​ទន្លេមេគង្គ​) ដូច​ជា ត្រី​រាជ​ និង ត្រី​គល់រាំង ត្រី​ប៉ា​សា​អ៊ី ជាដើម ​។ សម្រាប់​ត្រី​ទឹកប្រៃ យើង​មាន​ដូច​ជា បបែល ​(​ច្រើន​ប្រភេទ​) ឆ្លាម (២ ​ទៅ​ ៣​ប្រភេទ​) និង​សត្វព្រៃ​មាន​ដូច​ជា ខ្លាធំ ភេ ខ្លាឃ្មុំ​ ។ យើង​មានផ្ទះ​សត្វ​ល្មូ​ន​ផង​ដែរ ដែល​មាន​ដូច​ជា​សត្វ​ពស់ ទាំង​មាន​ពិស​និង​អត់​ពិស ចំនួន​ច្រើន​ប្រភេទ ដូចនេះ​បងប្អូន​អាច​ដឹង​ថា​ពស់​ប្រភេទ​ណា​យើង​អាច​ទៅ​ជិត ពស់​ប្រភេទ​ណា​យើង​មិន​គួរ​ទៅ​ជិត​ ។

ឧទ្យាន​កម្សាន្ត Angkor Wildlife & Aquarium មាន​ទីតាំង​ស្ថិត​នៅ​ភូមិ ខ្ចាស់ ឃុំ​ក្បូន ស្រុក​សូទ្រនិគម ក្នុង​ខេត្តសៀមរាប ​។ ឧទ្យាន​នេះ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​ ០១ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ក្រោម​ទុន​វិនិយោគ​រួម​គ្នា​រវាង​ម្ចាស់​ភាគហ៊ុន​ខ្មែរ អា​មេ​រិ​ក និង​ជប៉ុន តម្លៃ​ ៧០ ​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ផ្ទៃដី​សរុប ១០០​ ហិ​កតា ​។ តម្លៃ​សំបុត្រចូលទស្សនាសម្រាប់​ជនជាតិ​ខ្មែរ​តម្លៃពី​ ៥.៥០ ទៅ ១១ ដុល្លារ​ក្នុង​ម្នាក់ ​សម្រាប់​ភ្ញៀវ​បរ​ទសម្នាក់តម្លៃ ២០ ​ដុល្លារ​​ ។

បច្ចុប្បន្ន​ទើបតែ​ដំណើរការ​គំរោង​ទី​១​លើ​ផ្ទៃដី ១០​ ហិ​កតា​ប៉ុណ្ណោះ គឺ​នៅ​មាន​គំរោង​ទី​ ២ ​និង​ទី​ ៣​បន្ថែម​ទៀត​ ។ ប្រសិនបើ​មានការ​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ នោះ​យើង​នឹង​អាច​បន្ត​ទៅ​គំរោង​ទី​២​និង​ទី​៣ ដែល​អាច​ចេញ​ជា​រូបរាង​បន្តបន្ទាប់​ទៀត​។ បច្ចុបន្ន​ឧទ្យាន​នេះ​មាន​បុគ្គលិក​បម្រើ​ការងារ​មាន​ចំនួន​ ១៤០ ​នាក់ (១១ ​នាយកដ្ឋាន​និង​ផ្នែក​) តែ​ផ្នែក​អភិរក្ស​សត្វ​មាន​ត្រឹមតែ ១៦​នាក់​ប៉ុណ្ណោះ​ ។

គួររំលឹកផងដែរថា ក្នុង​ដំណើរ​ទស្សនកិច្ចនេះរៀបចំ​ឡើង​ដោយ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) គឺជា​បេសកកម្ម​សារព័ត៌មាន​ដ៏​ធំ​មួយ ​លើ​ប្រធានបទ «​ចូលរួម​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ​ស្តី​ពី​សក្តានុពល​ទេស ចរណ៍​ខេត្តសៀមរាប​» និង​បាន​ដឹកនាំ​ស្ថា​ប​ន័សារ​ព​ត៌​មាន​ចំនួន ៣២ ស្ថាប័ន និង​មាន​អ្នក​សារព័ត៌មាន​ចូលរួម ៤២ នាក់ ​៕

អត្ថបទសរសេរ ដោយ