ខេត្តកំពត ៖ ឆេះកម្ទេចគំនរឈើរាប់ម៉ឺនតោនក្នុងរោងចក្រស៊ីម៉ង់មួយកន្លែង មានរយៈពេលជិត២០ម៉ោងទើបពន្លត់បាន ។ ភ្លើងឆេះគំនរកម្ទេចឈើ និងឈើផងនោះ ដែលមានទីតាំងនៅជាប់របងរោងចក្រស៊ីម៉ង់ត៍ភ្នំទទុងទូកមាស ព្រោះគំនរឈើនេះដឹកជញ្ជូនមកទុកចូលឡផលឹតស៊ីម៉ង់ ។ ហេតុការណ៍ឆេះបានកើតឡើងតាំងពីម៉ោង០៣រសៀលនៅថ្ងៃទី០៧ ខែមីនា ២០២៤ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/f0e9f42778565a15b4052e8f9264ca3a.jpg)
នៅពេលដែលឆេះគំនរឈើ និងកម្ទេចឈើនោះ រថយន្តពន្លត់អគ្គិភ័យមកពីស្នងការខេត្តកំពតជាច្រើនគ្រឿង និងរថយន្តពន្លត់អគ្គិភ័យតាមបណ្ដាស្រុកមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដែរ តែដោយសារអំណាចការេឆះនោះវាខ្លាំងពេក ស្របនិងមានខ្យល់បោកបក់ខ្លាំងផង ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/915460404dd0312c6f4a9fa179d53ece.jpg)
លុះមកដល់ពេលព្រឹកថ្ងៃទី០៨ ខែមីនា ភ្លើងត្រូវបានរលត់ដោយសារថយន្តជួយបាញ់ពន្លត់បានហើយក៏មិនបានរាលដាលឆេះរបស់របរអ្វីដែរ ។ ដោយឡែក នៅរោងចក្រផលិតស៊ីម៉ង់វិញមិនមានរាំងស្ទះអ្វីទេគឺដំណើការជាធម្មតា។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/0f2a5dbbf7bd8a576d2fb86590330fa2.jpg)
កងសន្តិសុខនិយាយថា ការឆេះកម្ទេចគំនរឈើនិងឈើកំណាត់ទុកចូលឡផលិតស៊ីម៉ង់ត៍នោះ មិនទាន់ដឹងពីមូលហេតុនៅឡើយ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/03/41ded13a2288f0c76c7f0582b40b9fed.jpg)
ចែករំលែកព័តមាននេះ