ដូចរឿងហូលីវូដ! មន្ត្រីសភ្នែក ក្រោយរថភ្លើងរត់ជិត៨០គីឡូម៉ែត្រដោយគ្មានអ្នកបើកបរ
ឥណ្ឌា ៖ ស្ថាប័នផ្លូវដែករបស់ប្រទេសឥណ្ឌា Indian Railways បានចេញបញ្ជាឱ្យមានការស៊ើបអង្កេត
ឥណ្ឌា ៖ ស្ថាប័នផ្លូវដែករបស់ប្រទេសឥណ្ឌា Indian Railways បានចេញបញ្ជាឱ្យមានការស៊ើបអង្កេត
ឥណ្ឌា ៖ ស្ថាប័នផ្លូវដែករបស់ប្រទេសឥណ្ឌា Indian Railways បានចេញបញ្ជាឱ្យមានការស៊ើបអង្កេតបន្ទាន់មួយ បន្ទាប់ពីរថភ្លើងដឹកទំនិញ១គ្រឿងបានធ្វើដំណើរជិត៨០គីឡូម៉ែត្រ ដោយគ្មានអ្នកបើកបរ។
នេះបើតាមប្រភពពីសារព័ត៌មាន India Times និង BBC បានចេញផ្សាយ។វីដេអូដែលត្រូវបានចែករំលែកពេញបណ្ដាញទំនាក់ទំនងសង្គមបង្ហាញអំពីរថភ្លើង១គ្រឿង បានបើកកាត់ស្ថានីយជាច្រើនក្នុងល្បឿនលឿនដោយគ្មានអ្នកបើកបរ ដែលធ្វើដំណើរជិត៨០គីឡូម៉ែត្រចេញពីស្ថានីយ Kathua ក្នុងតំបន់ Jammu និង Kashmir ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា ទៅកាន់ស្រុក Hoshiarpur ក្នុងរដ្ឋ Punjab កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ខណៈដែលស្ថាប័នផ្លូវដែកឥណ្ឌាអះអាងថា រថភ្លើងត្រូវបានបញ្ឈប់ ហើយគ្មាននរណាម្នាក់រងរបួសនោះទេ។
ក្រុមមន្ត្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា Press Trust of India ថា ឧបទ្ទវហេតុនេះបានកើតឡើងចន្លោះម៉ោង ០៧:២៥ និង ០៩:០០ព្រឹកម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយរថភ្លើងប្រភេទ 53-wagon ដែលដឹកថ្មសម្រាប់ធ្វើសំណង់ កំពុងធ្វើដំណើរទៅរដ្ឋ Punjab ចេញពីតំបន់ Jammu និង Kashmir។
មន្ត្រីបានអះអាងថា អ្នកបើកបររថភ្លើង និងជំនួយការអ្នកបើកបរមិនបាននៅលើរថភ្លើងដឹកទំនិញនោះទេ។ មន្ត្រីបន្តថា រថភ្លើងបានបង្កើនល្បឿនតាមផ្លូវ ហើយទីបំផុតបានឈប់នៅលើជម្រាលដ៏ចោតមួយនៅជិតស្ថានីយរថភ្លើង Unchi Bassi ក្នុងរដ្ឋ Punjab។ក្រុមមន្ត្រីបានសន្និដ្ឋានថា រថភ្លើងចាប់ផ្តើមរំកិលចុះជម្រាលលើផ្លូវរថភ្លើងនៅទីតាំងចេញដំណើរ បន្ទាប់ពីអ្នកបើកបរ និងជំនួយការអ្នកបើកបរបានចុះពីលើរថភ្លើង។ រថភ្លើងបានផ្លាស់ទីនៅក្នុងល្បឿនជិត១០០គីឡូម៉ែត្រក្នុង១ម៉ោង ហើយបានឆ្លងកាត់ប្រហែល៥ស្ថានីយ មុនពេលត្រូវបានបញ្ឈប់ បន្ទាប់ពីមន្ត្រីបានដាក់ដុំឈើលើផ្លូវដែ ។
ក្រុមមន្ត្រីក៏បានប្រាប់ Press Trust of India ថា ពួកគេកំពុងព្យាយាមកំណត់មូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ ដើម្បីជៀសវាងការកើតឡើងបែបនេះម្ដងទៀត នៅពេលក្រោយ។ជាមួយឧបទ្ទវហេតុនេះ បានរំឮកអ្នកគ្រប់គ្នាអំពីខ្សែភាពយន្តហូលីវូដដ៏ល្បីកាលពីឆ្នាំ ២០១០ «Unstoppable» ដែលពណ៌នាអំពីរឿងរ៉ាវនៃរថភ្លើងដឹកទំនិញរត់គេចខ្លួន១គ្រឿង ជាមួយនឹងបុរសពីរនាក់ដែលព្យាយាមបញ្ឈប់រថភ្លើងនោះ៕ (ប្រភព ៖ India Times និង BBC)
A Freight Train was standing at Kathua Station in Jammu.
— Shashank Shekhar Jha (@shashank_ssj) February 25, 2024
Suddenly, it started running WITHOUT the PILOT 😵
Train drove for 80+ kms WITHOUT any DRIVER.
Train was stopped near Ucchi Bassi in Mukerian, Punjab.
Now,@RailMinIndia has initiated an inquiry.pic.twitter.com/AkE13dDnVj
ចែករំលែកព័តមាននេះ