Yeo’s Cambodia ដែលជាក្រុមហ៊ុននាំមុខគេក្នុងការផលិតទឹកផ្លែឈើបាននាំមកនូវភេសជ្ជៈទឹកសណ្តែកសៀងយ៉ាងពិសេស ដោយបានបន្ថែមនូវវីតាមីន B6 និងសារធាតុរ៉ែស័ង្កសី ដើម្បីជំនួយដល់សុខភាពរបស់អថិជនជារៀងរាល់ថ្ងៃ
រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន Yeo’s Cambodia ជាក្រុមហ៊ុនផលិតទឹកផ្លែឈើដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចាប់ដំណើរការផលិតនូវភេសជ្ជៈទឹកសណ្តែកសៀង ដែលទើបនឹងទទួលបានការកែលម្អរូបរាងថ្មី និងគុណភាពកាន់តែប្រសើរជាងមុន ដើម្បីផ្តល់ឱ្យអតិថិជនទាំងអស់ នូវភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាព នោះគឺទឹកសណ្តែកសៀង Yeo’s Immuniti ដែលត្រូវបានផលិតចេញពីសណ្តែកសៀង មានប្រភពមកពីប្រទេសកាណាដាសុទ្ធ ១00% ។ ក្រៅពីសារធាតុចិញ្ចឹមល្អៗសម្រាប់បំប៉នដល់សុខភាពដែលមាននៅក្នុងគ្រាប់សណ្តែកសៀង វីតាមីន B6 និងសារធាតុរ៉ែស័ង្កសី ក៏ត្រូវបានបន្ថែមនៅក្នុងកំប៉ុងនីមួយៗផងដែរ ។
ឥឡូវនេះ លោកអ្នកអាចចាប់ផ្តើមថ្ងៃថ្មីយ៉ាងរលូន ដោយការទទួលទានអាហារពេលព្រឹករបស់អ្នកជាមួយ ទឹកសណ្តែកសៀង Yeo’s Immuniti ដោយលោកអ្នកនឹងទទួលបានជំនួយសុខភាពដ៏ចាំបាច់សម្រាប់សកម្មភាពប្រចាំថ្ងៃ មិនថានៅសាលារៀន កន្លែងធ្វើការ នៅផ្ទះ ឬកន្លែងហាត់ប្រាណនោះទេ។ ដើម្បីជួយលើកកម្ពស់គុណភាព ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន Yeo’s Cambodia តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹង និងអភិវឌ្ឍន៍គុណភាពផលិតផលរបស់ខ្លួន ជានិច្ចផងដែរ ។
ដើម្បីឱ្យអតិថិជនទទួលបាននូវរសជាតិឆ្ងាញ់ អារម្មណ៍ស្រស់ស្រាយ និងសុខភាពល្អផងដែរនោះក្រុមអ្នកជំនាញរបស់ Yeo’s បានធ្វើការអភិវឌ្ឍន៍នូវផលិតផលទឹកសណ្ដែកសៀង Yeo’s Immuniti ដោយបានរួមបញ្ចូលជាមួយវីតាមីន B6 និងសារធាតុរ៉ែស័ង្កសី នូវរាល់កំប៉ុងនីមួយៗ ដែលមានគុណប្រយោជន៍ដល់ការចងចាំ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ល្អបំផុតសម្រាប់រាង្គកាយ និងខួរក្បាល ។ ដូច្នេះអ្នកអាចផ្តោតអារម្មណ៍ កាន់តែប្រសើរនៅក្នុងសកម្មភាពប្រចាំថ្ងៃ មិនថានៅសាលារៀន កន្លែងធ្វើការ និងនៅផ្ទះ ក៏ដូចជារីករាយជាមួយនឹងការហាត់ប្រាណ នាពេលព្រឹក ឬពេលល្ងាចនៅតាមសួនច្បារ ឬធ្វើលំហាត់ប្រាណនៅលើកម្រាលយូហ្គាជាដើម ។
លោក Ozgur Simsek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា ៖ «នៅក្នុងសម័យកាលដ៏ទំនើបនេះ មនុស្សជាច្រើនមានជីវិតដ៏មមាញឹក ហើយជារឿយៗមានការលំបាកក្នុងការរក្សាតុល្យភាពរវាងការបំពេញការងារ និងការចំណាយពេលវេលាជាមួយ ក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាការរស់នៅប្រកបដោយសុខភាពល្អ ។ ទឹកសណ្តែកសៀងរបស់ Yeo’s Cambodia ឥឡូវនេះត្រូវបានបន្ថែមជាមួយ វីតាមីន និងសារធាតុរ៉ែ ដើម្បីធានាថាអតិថិជនរបស់យើងទាំងអស់ ទទួលបានសារធាតុចិញ្ចឹមចាំបាច់ ដើម្បីឱ្យពួកគេអាចបំពេញការងារយ៉ាងរលូន ប្រកបដោយថាមពលជារៀងរាល់ថ្ងៃ» ។
ដើម្បីណែនាំផលិតផលទឹកសណ្ដែកសៀង Yeo’s Immuniti របស់ខ្លួន ដែលផ្តល់អត្ថប្រយោជន៍ទ្វេដង ទៅដល់អតិថិជន ក្រុមហ៊ុន Yeo’s Cambodia បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាច្រើននៅតាមក្លឹបកីឡា កន្លែងហាត់ប្រាណ ឱសថស្ថាន និងសួនច្បារសាធារណៈនានាទូទាំងរាជធានីភ្នំពេញ។ សូមកុំភ្លេចតាមដានបណ្តាញសង្គមរបស់ ក្រុមហ៊ុន Yeo’s Cambodia ដើម្បីចូលរួមជាមួយសកម្មភាពលេងកម្សាន្ដសប្បាយៗនានា និងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតផងដែរ ។
អំពីក្រុមហ៊ុន Yeo’s Cambodia
ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬ Yeo’s Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo’s Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេល ដែលបានជាប់ជាជម្រើសទីមួយ ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្ន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១ ។ Yeo’s ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ