ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ SwissContact បន្ត​សហការ​ដើម្បី​ពង្រឹង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ

10 ខែ មុន
  • ភ្នំពេញ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Phillipe Schneuwly នាយក​ប្រតិបត្តិ​នៃ​អង្គការ​SwissContact នៅ​ទី​ស្តី្គ​ការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ជំរុញ និង​ពង្រឹង​កិច្ចសហការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​SwissContact​ដែល​បាន និង​កំពុង​ជួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ និង​គម្រោង​មុខរបរ និង​ការងារ​សមរម្យ​សម្រាប់​យុវជន តាម​រយៈ​កិច្ចសហការ​ជាមួយនឹង​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​អង្គការ​បន្ត​អនុវត្ត​សកម្មភាព​គម្រោង​នៅ​ខេត្ត ឬ​ភូមិសាស្ត្រ ឱ្យ​កាន់តែ​មាន​សកម្ម​បន្ថែម​ទៀត​។

ជា​ការ​ឆ្លើយ​តប​លោក Phillipe Schneuwly នាយក​ប្រតិបត្តិ​នៃ​អង្គការ​SwissContact បាន​គាំទ្រ​អនុសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​លើ​គម្រោង​នីមួយ​ៗ​ដែល​ដៃគូ​អភិវឌ្ឍន៍​បាន​ចូលរួម​អនុវត្ត​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ស្រប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង និង​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​៕ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ