ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ISI GROUP និងក្រុមហ៊ុន អឺបេនលែន ប្រកាសឈ្មោះជាផ្លូវការទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង

11 ខែ មុន

រាជធានីភ្នំពេញ ៖ ISI GROUP និង​ក្រុមហ៊ុន​ អឺ​បេន​លែ​ន មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​សម្ពោធ​ប្រកាស​ឈ្មោះ​ជា​ផ្លូវការ​នូវ​ទីតាំង​ពាណិជ្ជកម្ម​ចម្រុះ​ថ្មី​មួយ​នៅ​ក្នុង​តំបន់ ISI PARK វេ​ង…

រាជធានីភ្នំពេញ ៖ ISI GROUP និង​ក្រុមហ៊ុន​ អឺ​បេន​លែ​ន មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​សម្ពោធ​ប្រកាស​ឈ្មោះ​ជា​ផ្លូវការ​នូវ​ទីតាំង​ពាណិជ្ជកម្ម​ចម្រុះ​ថ្មី​មួយ​នៅ​ក្នុង​តំបន់ ISI PARK វេ​ង ស្រេង ​។ កាលពី​ថ្ងៃ​ទី 06 ខែធ្នូ ឆ្នាំ​ 2023 កន្លង​មកនេះ ISI GROUP និង​ក្រុមហ៊ុន​ អឺ​បេន​លែ​ន បាន​រៀបចំសន្និសីទ​សារព័ត៌មាន ISI PARK Media Night ដើម្បី​ចែករំលែក​នូវ​ចក្ខុវិស័យ និង​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​នៅ​ក្នុង​ទីតាំង​ពាណិជ្ជកម្ម​ចម្រុះ ISI PARK វេ​ង ស្រេង ​។

បន្ថែម​ពី​នេះ ក្រុមហ៊ុន​ អឺ​បេន​លែ​ន ក៏​បាន​រៀបចំ​ពិធី​អបអរគម្រប់​ខួប 2 ឆ្នាំ​នៃ​ផ្សារ​ទំនើប ខេ ម៉​ល វេ​ង ស្រេង (K Mall) ផង​ដែរ​ ។ ក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​នេះមានការ​អញ្ជើញ​ចូលរួម​របស់​លោក កាំ​ង ឡេ​ង អគ្គនាយក​នៃ ISI GROUP និង​លោក កាំ​ង ហុ​ក អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អឺ​បេន​លែ​ន រួម​ជាមួយ​អ្នកដឹកនាំ​សំខាន់​ៗ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ហិរញ្ញវត្ថុ ដៃគូ​សហការ មិត្ត​អ្នក​សារព័ត៌មាន និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ទៀត​ ។

កាលពី 25 ឆ្នាំ​មុន តំបន់​ពាណិជ្ជកម្ម​ចម្រុះ ISI PARK វេ​ង ស្រេង មួយ​នេះ ធ្លាប់​ជា​វាលស្រែ​ល្វឹងល្វើយ​ដែល​ស្ថិត​មួយ​នៅ​ជាយ​នៃ​ទីក្រុង​ភ្នំពេញ​ ។ ប៉ុន្តែ​ក្នុង​រយៈពេល​ជាង 10 ឆ្នាំ​ក្រោយមកតំបន់​នេះ​បាន​ប្រែ​ក្លាយទៅជា​តំបន់ឧស្សាហកម្ម ហើយ​ភាគច្រើន​ត្រូវ​គេ​ស្គាល់​ថា «​តំបន់​ដំបូល​ខៀវ​» ដែល​សម្បូរ​ទៅ​ដោយ​រោងចក្រ និង​អគារ​ស្នាក់​នៅ​របស់​បុគ្គលិក​រោងចក្រ​នៅ​ក្នុង​តំបន់​នោះ​ ។

ក្រោយមក ស្រប​តាម​គម្រោង​ប្លង់​មេ និងចក្ខុវិស័យ​របស់​ក្រុមហ៊ុន ​អឺ​បេន​លែ​ន តំបន់​ពាណិជ្ជកម្ម​ចម្រុះ ISI PARK វេ​ង ស្រេង បាន​វិ​វត្ត​ខ្លួន​ពី​តំបន់ឧស្សាហកម្ម​ទៅ​ជា​តំបន់​ពាណិជ្ជកម្ម​ចម្រុះ ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ ផ្សារ​ទំនើប និង​អគារ​ពាណិជ​កម្ម ដែល​ជាទី​តាំង​គោល​នៃ​បណ្តុំ​សេវាកម្ម​ផ្សេង​ៗ ដើម្បី​ផ្តល់​ជូន​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​ការ​រស់នៅ​ប្រកបដោយ​ភាព​ទាន់សម័យ ស័ក្តិសម​បំផុត​សម្រាប់​អ្នក​រស់នៅ ​។

ដំណាក់កាល​អភិវឌ្ឍន៍​ដំបូង​នៃ ISI PARK វេ​ង ស្រេង រួម​មាន​អគារ​ការិយាល័យ​ប្រណិត ISI Tower ផ្សារ​ទំនើប ខេ ម៉​ល ផ្ទះ​អាជីវកម្ម និង​កីឡដ្ឋាន អេ អាយ អេ (AIA Staduim) ដែល​ជា​ទឹកដី​នៃ​ក្លិប​បាល់ទាត់ អាយ អេស អាយ ដង្កោ​សែន​ជ័យ ​។

ថ្លែង​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​ដែរ លោក កាំ​ង ទ្បេ​ង ដែល​ជា​អគ្គនាយក​នៃ ISI GROUP បាន​មាន​ប្រសាសន៍​ថា «​ដំណើរ​របស់ ISI GROUP បាន​ចាប់ផ្តើម​តាំងពី​ជាង 25 ឆ្នាំ​មុន​មក​ម្ល៉េះ ដែល​ស្ថាបនិក​ដ៏​ឆ្នើម​របស់​យើង​គឺ លោក​ឧកញ៉ា កាំ​ង ម៉េ​ង​ហ៊ុយ និង​លោក​ជំទាវ ឃុន ហៀ​ង បាន​បង្កើត​ក្រុមហ៊ុន​យើង​ពី​ដំបូង​ទ្បើ​យ មានឈ្មោះ​ថា International Steel Industrial ដែល​សព្វថ្ងៃ​ត្រូវ​បាន​ស្គាល់​ថា​ជា​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល​» ​។

លោក​បាន​បន្ថែម​ថា «ISI PARK ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ដំណើរ​របស់​យើង និង​ជា​ទិស​ដៅ​អភិវឌ្ឍន៍​មួយ​សម្រាប់​តំបន់​ទីក្រុង​នៅ​កម្ពុជា ​។ យើង​ជឿជាក់​ថា ការ​បន្ត​ធ្វើ​ឲ្យ​តំបន់​នេះ​កាន់តែ​មាន​ភាព​រស់​រវើក​នឹង​ជួយ​ជំរុញ​ភាព​រីក​ចម្រើន​កាន់តែ​យូរអង្វែង ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន និង​លើកកម្ពស់​គុណភាព​ជីវិត​សម្រាប់​សហគមន៍​ជុំវិញ​តំបន់​នេះ​» ​។

ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​តំបន់​ពាណិជ្ជកម្ម​ចម្រុះ ISI PARK វេ​ង ស្រេង បាន​នាំ​មក​នូវ​ការ​កែប្រែ​មុខមាត់​ថ្មី​មួយ​នៅ​ក្នុង​តំបន់​នេះ ដោយ​មិន​ត្រឹមតែ​ផ្តល់​សោភ័ណ​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ជួយ​លើកកម្ពស់​ការ​រស់នៅ​បែប​សហគមន៍​ដ៏​ជិត​ស្និទ្ធ និង​រស់​រវើកផង​ដែរ​ ។ គម្រោង​ទាំង​អស់នេះ ជា​ស្នាដៃ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​គុណភាព​ ។

បច្ចុប្បន្ន​នេះ ISI GROUP និង​ក្រុមហ៊ុន​អឺ​បេន​លែ​ន បាន​បន្ត​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ​ទៅ​លើ​គម្រោង ISI PARK វេ​ង ស្រេង ដំណាក់កាល​ទី 2 របស់​ខ្លួន​ដោយ​ចាប់ផ្តើម​ពី គម្រោង​ផ្ទះ​អាជីវកម្ម​ចន្ទ​គី​រី ដែល​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ពង្រីក​អាជីវកម្ម និង​ឱកាស​ក្នុង​ការ​វិនិយោគ​ដ៏​សម្បូរ​បែប​នៅ​ក្នុង​ទីតាំង​ពាណិជ្ជកម្ម​ចម្រុះ​នេះ ​។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ដើម្បី​បំពេញបន្ថែម​នូវ​តម្រូវការ​ចាំបាច់​របស់​សហគមន៍​នៅ​ក្នុង​តំបន់ វេ​ង ស្រេង ISI GROUP និង​ក្រុមហ៊ុន​អឺ​បេន​លែ​ន ក៏​កំពុង​តែ​សិក្សា​ឱកាស​វិនិយោគ និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ផ្សេង​ៗ​ក្នុង​ការ​នាំ​មក​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ផ្នែក​អប់រំ និង​សុខាភិបាល​បន្ថែម​ទៀត ​។

ក្នុង​ឱកាស​នេះ ក្រុមហ៊ុន​អឺ​បេន​លែ​ន ក៏​បាន​អបអរសាទរ​ខួប​គម្រប់ 2 ឆ្នាំ​របស់​ផ្សារ​ទំនើប ខេ ម៉​ល (K Mall) ដែល​ជា​ផ្សារ​ទំនើប​បែប​សហគមន៍​មាន​ប្រជាប្រិយភាព​បំផុត​មួយ​ក្នុង​តំបន់ វេ​ង ស្រេង ។ ជា​ពិសេស ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ម្ចាស់​អាជីវកម្ម​ទាំង 36 ដែល​កំពុង​ដំណើរការ​នៅ​ផ្សារ​ទំនើប ខេ ម៉​ល​នា​ពេល​បច្ចុប្បន្ន​នេះ​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្សារ​ទំនើប ខេ ម៉​ល បាន​បើកទ្វារ​ទទួល​ស្វាគមន៍​អ្នក​រស់នៅ​ក្នុង​តំបន់ វេ​ង ស្រេង ប្រមាណ 500,000 នាក់ និង​បម្រើ​សហគមន៍​បុរី​ប្រមាណ​ជាង 20 បុរី​នៅ​ជុំវិញ​ជាមួយនឹង​សេវាកម្ម​ផ្សេង​ៗ​ជា​ច្រើន និង​ជាទី​តាំង​សម្រាប់​ការ​សម្រាក​លម្ហែកាយ​ជាមួយ​ការ​រៀបចំ​សួន​ធម្មជាតិ​ប្រកបដោយ​ផាសុកភាព​ផង​ដែរ ។

លោក កាំ​ង ហុ​ក អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ អឺ​បេន​លែ​ន បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍ​គម្រោង​អចល​ទ្រព្យ​មួយ​រូប​ថា​៖ «នៅ​អឺ​បេន​លែ​ន យើង​តែងតែ​គិតគូរ​យ៉ាង​ហ្មត់ចត់​ទៅ​លើ​ការ​រចនា និង​ការ​បង្កើត​ទីតាំង​ដែល​ផ្តល់​ជូន​នូវ​ភាព​វិជ្ជមាន និង​មាន​អត្ថន័យ​មួយ​ដល់​ជីវិត​រស់នៅ​របស់​អ្នក​ប្រើប្រាស់​។ យើង​ប្រកាន់ខ្ជាប់​នូវ​បេសកកម្ម​មួយ​នេះ ដោយ​មានការ​យកចិត្ត​ទុក ដាក់​ខ្ពស់​បំផុត​ទៅ​លើ​គម្រោង​ទាំងអស់​ដែល​យើង​បាន​អភិវឌ្ឍ​ ។ យើង​ជឿជាក់​ថា​យើង​បាន​សម្រេច​គោលដៅ​មួយ​នេះ​ជាមួយ​ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ ISI PARK វេ​ង ស្រេង​» ។

លោក កាំ​ង ហុ​ក ក៏​បាន​បន្ថែម​ទៀត​ថា​៖ «នេះ​គឺជា​មោទកភាព​មួយ​ដោយ​បាន​ចូលរួម​ជា​ចំណែក​នៃ​ការ​ផ្លាស់​ប្តូរ​មុខមាត់​នៅ​តំបន់ វេ​ង ស្រេង តាម​រយៈ​គម្រោង​អភិវឌ្ឍ ISI PARK វេ​ង ស្រេង ​។ រូប​ខ្ញុំ​ផ្ទាល់ ក៏​ទន្ទឹម​រង់ចាំ​នូវ​ការ​រីក​ចម្រើន​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​នឹង​បន្ត​កើត​មាននៅ​ក្នុង​តំបន់​នេះ នា​ពេល​អនាគត​ផង​ដែរ​» ។​

កម្មវិធី ISI PARK Media Night បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ស្នាដៃ​របស់ ISI GROUP និង​ក្រុមហ៊ុន អឺ​បេន​លែ​ន ក្នុង​ពេល​កន្លង​មក និង​ការ​អភិវឌ្ឍ​ថ្មី​ៗ​ប្រកបដោយ​អត្ថន័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​គឺជា​ចក្ខុវិស័យ និង​ការ​ប្តេជ្ញា​ចិត្ត​របស់ ISI GROUP និង​ក្រុមហ៊ុន អឺ​បែន​លេ​ន ក្នុង​ការ​ចូលរួម​ចំណែក​កសាង​ការ​រស់នៅ​ប្រសើរ​ជាង​មុន ​។

អំពី ISI GROUP
ISI GROUP បាន​ចាប់ផ្តើម​ពី​អាជីវកម្ម​លក្ខណៈ​គ្រួសារ​តូច​មួយ បច្ចុប្បន្ន​នេះ​យើង គឺជា​ក្រុមហ៊ុន​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​សាជីវកម្ម​ធំ​ៗ​ផ្សេង​ទៀត ដែល​ទទួល​បានការ​គោរព និង ជោគជ័យ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​ជាមួយនឹង​បទ​ពិសោធន៍​នៅ​លើ​ទីផ្សារ ជាង 25 ឆ្នាំ បុត្រ​សម្ព័ន្ធ​របស់​យើង គឺ​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ផ្នែក​អគារ សំណង់ និងបច្ចេកវិទ្យា ​។

អំពី​ក្រុមហ៊ុន​អឺ​បេន​លែ​ន
ក្រុមហ៊ុន​អឺ​បេន​លែ​ន គឺជា​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ក្នុងស្រុក​មួយ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ 2013 ដោយ​ស្ថាបត្យករ លោក កាំ​ង ហុ​ក ដែល​មាន​គោលដៅ​បង្កើត​ទីកន្លែង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​ឱ្យ​មនុស្ស​គ្រប់​គ្នា​រស់នៅ ធ្វើការ និង​កម្សាន្ដ​ដោយ​ការ​ប្ដេជ្ញា​លើ​គុណភាព ភាព​ឋិតថេរ និង​ភាព​ផ្ចិតផ្ចង់​ ។ លោក​ជឿជាក់​ថា ការ​ផ្ដោត​លើ​តម្រូវការ​របស់​មនុស្ស​ជា​ចម្បង គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​លើកកម្ពស់ គុណភាព​នៃ​ការ​រស់នៅ និង​បង្កើត​បរិយាកាស​ប្រកបដោយ​ផាសុកភាព​ ៕ អត្ថបទសហការ