រាជធានីភ្នំពេញ ៖ ដំណឹងមរណភាពរបស់តារាចម្រៀងលោក ពេជ្រ រដ្ឋា បានធ្វើឲ្យមហាជន ជាពិសេសអ្នកស្នេហាវិស័យចម្រៀង បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្នុងពេលដែលតារាចម្រៀងរូបនេះ ធ្លាប់ត្រូវគេលើកសរសើរពីអត្តចរិតស្លូតបូត ជាពិសេសទឹកដមសម្លេងរបស់លោកក៏ធ្លាប់ទទួលការសរសើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ផងដែរ ។
នេះពិតជាចូលរួមសោកស្តាយខ្លាំងណាស់ចំពោះក្រុមគ្រួសារលោក ពេជ្រ រដ្ឋា ដែលតារាមួយដួងនេះពោរពេញទៅដោយសមត្ថភាព និងមានគោរពស្រឡាញ់ច្រើនពីសំណាក់មហាជនបងប្អូនទស្សនិជនតាមរយៈទេពកោសល្យរបស់លោក ដែលនាពេលនេះតារាចម្រៀងរូបនេះ បានលាចាកលោកគ្មានថ្ងៃត្រឡប់ត្រឹមអាយុ៣០ឆ្នាំប៉ុណ្ណោះ ដោយសារជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ស្ថិតក្នុងខេត្តពោធិ៍សាត់ ដែលជាស្រុកកំណើតរបស់លោកផ្ទាល់តែម្ដង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែតលេខ២៧២៨ ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ហើយក្នុងនាមជាអ្នកអាជីពសិល្បៈដូចគ្នា អ្នកសិល្បៈជាច្រើនដួងបានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គម ដោយម្នាក់ៗសម្តែងក្តីក្តុកក្តួល និងរន្ធ.ត់ចិត្តយ៉ាងខ្លាំង ក្នុងពេលដែលពួកគេបានទទួលដំណឹងពីមរណភាពរបស់តារាចម្រៀងលោក ពេជ្រ រដ្ឋា នាពេលនេះ ។
តារាចម្រៀងអ្នកនាង សុគន្ធ នីសា បានបង្ហោះសារនៅលើគណនីរបស់ខ្លួនថា «ពុទ្ធោអើយ! បងទើបបានជួបច្រៀងជាមួយប្អូនលើកទី១ ម្សិលម្ង៉ៃនេះទេ ឃើញប្អូនប្រុសស្លូតបូតណាស់ ខ្លោ.ចចិត្តណាស់ប្អូនអើយ»។
អ្នកនាងបញ្ជាក់ថា «ជីវិ.តមនុស្សគ្មានអីទៀងទាត់ជាងការស្លា.ប់នោះឡើយ មួយថ្ងៃជួប មួយថ្ងៃបែក មួយថ្ងៃសើច មួយថ្ងៃទៀតក៏យំ សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារប្អូនប្រុស ពេជ្រ រដ្ឋា តារាចម្រៀងប្រចាំផលិតកម្ម Town Production ដែលបានទទួលមរណភាពកាលពីពាក់កណ្តាលយប់មិញនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផង សូមប្អូនបានទៅកាន់ទីស្ងប់សុខ (អស់វេលាថ្ងៃស្អែក )»។
ចំណែកតារាចម្រៀងនាង ចំរើន សុភ័ក្ត្រ ក៏បានបញ្ចេញសារនៅលើបណ្តាញសង្គមដែរថា «ឱ! រដ្ឋា ប្អូនបងអើយ បងមិនដឹងនិយាយថាមិចទេ ហេតុអ្វីទៅអូន? ទើបនិយាយលេងជាមួយបងសោះ ហេតុអ្វីជីវិ.តមនុស្សយើងផុយស្រួយម្ល៉េះ? សូមអោយប្អូនបានទៅកាន់ទីស្ងប់សុខ បើសិនជាអាច បងសូមអោយប្អូនមកនៅជាមួយបងណា Pich Ratha ប្អូនបង»។
ដោយឡែកតារាចម្រៀង ចាន់ ឡៃវល័ក្ខ បានបង្ហោះសារខ្លីដែរថា «អត់ទេ បងអើយ! ខ្ញុំស្ទើរតែស្ទះទ្រូង សូមបងបានសុខបងប្រុស»។
តារាចម្រៀងស្រី ចែម ស្រីល័ក្ខ បានបញ្ចេញសារតាមបណ្តាញសង្គមថា «បងអើយ! មិនគួរណាលឿនបែបហ្នឹងសោះ សឹងតែមិនជឿ ទើបតែជួបគ្នាប៉ុន្មានថ្ងៃមុនសោះ រូបថតដែលថតជាមួយគ្នាថ្ងៃចុងក្រោយ… បងទៅរហូតហើយ Pich Ratha»។
តារាចម្រៀងលោក អ៊ុក ណារីម បានបង្ហោះតាមគណនីហ្វេសប៊ុករបស់លោកថា «បន្ទាប់ពីបានដឹងដំណឹងនេះពិតជារន្ធ.ត់ និងសោកស្តាយណាស់។ ខ្ញុំបាទនិងភរិយា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនដល់ក្រុមគ្រួសារប្អូន ពេជ្រ រដ្ឋា ដែលបានបាត់បង់ដ៏ធំធេង និងសង្វេគរកទីបំផុតពុំបាននេះផង»។
តារាចម្រៀងលោក អ៊ុក ណារីម បន្តថា «តាមព័ត៌មានបឋម ប្អូនទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍នៅវេលាប្រហែលម៉ោង១២យប់ ថ្ងៃទី២៨ ឈានថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣យប់ម៉ិញនេះ នៅម្តុំរង្វង់មូលក្រូចស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ ខ្ញុំនិងភរិយា ពិតជារន្ធ.ត់ចិត្ត និងសោកស្តាយរកអ្វីមកប្រៀបពុំបានទេ ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ធប្អូន ពេជ្រ រដ្ឋា សូមបានទៅកាន់ទីឋានស្ងប់សុខ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ »។
តារាចម្រៀងនាង ស៊ុន ស្រីពេជ្រ ក៏បានបង្ហោះសារខ្លីដែរថា «ព្រះអើយ! ប្អូនអើយប្អូន ទើបជួបគ្នាពីថ្ងៃទី២៦នេះសោះ សូមប្អូនទៅអោយបានសុខ បងសោកស្តាយប្អូនណាស់ មនុស្សល្អ»។
តារាចម្រៀងលោក ពេជ្រ ថាណា ក៏បានបញ្ចេញសារលើបណ្តាញសង្គមថា «លឿនពេកហើយប្អូនប្រុសអើយ ពេជ្រ រដ្ឋា ប្អូនស្លូតណាស់ បងទទួលយកមិនបានទេប្អូន សូមអោយប្អូនទៅអោយបានសុខណា ជាតិណាៗសូមកុំអោយអាយុខ្លីដូចជាតិនេះណាប្អូន»។
តារាសម្តែង និងពិធិការិនីនាង សំ ស្រីនាថ បានបង្ហោះសារស្រដៀងគ្នានៅលើបណ្តាញសង្គមថា «ប្អូនប្រុសបងអើយ បងទទួលយកមិនបានទេ លឿនពេកហើយរដ្ឋា ប្អូនមនុស្សល្អណាស់ ស្លូតណាស់ តស៊ូណាស់ ហេតុអ្វីក៏បែបនេះ? សូមប្អូនទៅអោយបានសុខណា»។
តារាចម្រៀងលោក នៅ ស៊ីនឿន បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក រួចភ្ជាប់ជាមួយរូបភាពតារាចម្រៀងរូបនេះថា «ក្រោកឡើងឃើញ Facebook គេផុសថា ប្អូនប្រុសគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់។ បងស្លុ.តចិត្តណាស់ បងទទួលយកមិនបានមិនទេប្អូន វាលឿនពេកហើយ ប្អូនទើបខមិនថានឹកបងប៉ុន្មានម៉ោងមុននេះសោះ។ ប្អូនប្រុសដ៏ល្អរបស់បង សូមវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគតិភពណា សូមចូលរួមរំលែកទុក្ខប្អូនប្រុស Pich Ratha »។
ចំណែកតារាចម្រៀង កែវ សៀងហៃ ក៏បានបង្ហោះសារដែរថា «លឺដំណឹងរន្ធ.ត់ណាស់ សល់តែស្នាមញញឹម តែមនុស្សទៅបាត់ហើយ មនុស្សស្លូតបូតគួរអោយស្រលាញ់រាប់អាន ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស.ពផង ហើយសូមអោយវិញ្ញាណក្ខន្ធប្អូនប្រុសបានទៅកាន់សុគតិភព Pich Ratha »។
ខណៈពេលដែលជួបរឿងបែបនេះ ក្រុមគ្រួសាររបស់លោក ពេជ្រ រដ្ឋា ក៏បានបង្ហោះសារនៅក្នុងគណនីហេ្វសប៊ុករបស់លោកផងដែរ ដោយបានធ្វើការជម្រាបអោយបងប្អូនមហាជនបានដឹងថា «ខ្ញុំបាទ ត្រូវជាប្អូនប្រុសរបស់បង ពេជ្រ រដ្ឋា សូមប្រកាសជាសាធារណៈ ពេលនេះគាត់បានជួបគ្រោះថ្នាក់បា.ត់ប.ង់ជីវិ.តបាត់ហើយ ខ្ញុំពិតជាទទួលយកមិនបានទេ សូមអោយវិញ្ញាណក្ខន្ធបងប្រុសទៅកាន់សុគិតិភពផងចុះ។ បើបងប្អូនទាក់ទងមក FB ឬ Chat គាត់មិនតប សូមទាក់ទងតាមលេខគាត់ចុះ និងមានបងប្អូនខ្ញុំជាអ្នកទទួល»។
ក្រោយពេលដែលមានការជម្រាបពីក្រុមគ្រួសាររបស់តារាចម្រៀង ពេជ្រ រដ្ឋារួចមក ក៏ឃើញមានអ្នកនាង នីរ័ត្ន ជាតារាចម្រៀង បានលើកឡើងថា «សូមវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគិតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
ក្នុងនោះផងដែរ អ្នកនាង សុន ស្រីណុន ដែលជាម្ចាស់បទ «សុំទឹកមួយផ្ដិល» ក៏ចូលរួមរំលែកទុក្ខផងដែរថា «លឿនពេកហើយបង ហេតុអ្វីមនុស្សល្អបែរជាជួបរឿងចឹង0x017d7 ចូលរួមសោកស្តាយដល់ក្រុមគ្រួសារគាត់ផង ច្បាស់ជារន្ធ.ត់ចិត្តហើយ »។
គួរបញ្ជាក់ផងដែថា បើតាមការអោយដឹងពីសាច់ញាតិនៃស.ពបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ តារាចម្រៀង ពេជ្រ រដ្ឋា បានទៅច្រៀងអោយកម្មវិធីគេ លុះពេលចេញពីច្រៀងវិញនៅវេលាយប់ម៉ោង១១និង៤៨នាទីយប់ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកក៏បានជួបគ្រោះថ្នាក់រហូតដល់បា.ត់ប.ង់ជីវិ.ត សូម្បីតែដង្ហើមចុងក្រោយរបស់តារាចម្រៀងរូបនេះ ក៏ក្រុមគ្រួសារទៅពុំទាន់ផង។
គួររំលឹកដែរថា តារាចម្រៀងលោក ពេជ្រ រដ្ឋា បានប្រឡូកក្នុងវិថីសិល្បៈដំបូងកាលពីឆ្នាំ ២០១៦ ដោយលោកមានកេរ្តិ៍ឈ្មោះបោះសម្លេងតាមរយៈបទ «បណ្តែតក្បូនលេង» ដែលលោកបានធ្វើការបកស្រាយច្រៀងឆ្លើយឆ្លង រហូតទទួលបានការគាំទ្រមកដល់សព្វថ្ងៃ។ លុះមកដល់ឆ្នាំ២០១៧ លោកក៏ប្រឡូកក្នុងវិថីសិល្បៈពេញមុខពេញមាត់ ដោយលោកច្រៀងតាមកម្មវិធីគេផ្សេងៗ ហើយក៏ទទួលបានការគាំទ្រជាហូរហែ សូម្បីតែអតីតនាយករដ្ឋមន្ត្រី សម្តេចតជោ ហ៊ុន សែន ក៏ធ្លាប់បានសរសើរពីសម្លេងរបស់តារាចម្រៀងរូបនេះផងដែរ។
គួររំលឹកបន្តថា បើយោងតាមប្រភពព័ត៌មានពីអ្នកស្គាល់បានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ពេជ្រ រដ្ឋា បានត្រឡប់មកពីច្រៀងក្នុងកម្មវិធីធីអាពាហ៍ពិពាហ៍មួយ ហើយលោកជិះម៉ូតូម្នាក់ឯងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ពោធិ៍សាត់1E.0443 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលមកដល់ចំណុចកើតហេតុ ទំនងជាចាំងភ្លើងហ្វារថយន្ដមកពីខាងមុខ ឬក៏បើកក្នុងល្បឿនលឿនខ្លាំង មិនអាចគ្រប់គ្រងសភាពការណ៍បាន ក៏ជួបឧបទ្ទវហេតុដួលខ្លួនឯង បណ្ដាលឲ្យបោ.កក្បាលនឹងផ្លូវកៅស៊ូ បែកក្បាលហូរឈា.មរហូតបា.ត់ប.ង់ជីវិតតែម្ដង។
គួររំលឹកទៀតថា ៖ ស្លុ.តចិត្ត! តារាចម្រៀង ពេជ្រ រដ្ឋា ទទួលមរណភាពហើយ ក្រោយពេលចេញពីច្រៀង ៕ អត្ថដោយ ៖ សុខ វាសនា និងលីហួ គីមឆាយ
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ