ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ អរគុណ​ក្រុមហ៊ុន​ជប៉ុន ​ដែល​បន្ត​បណ្តុះបណ្តាល​សាលា​បច្ចេកទេស​ នៅ​កម្ពុជា

11 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី ​២០ ខែវិច្ឆិកា…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី ​២០ ខែវិច្ឆិកា ឆ្នាំ ​២០២៣ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ជប៉ុន​ដែល​បន្ត​ផ្តល់​កិច្ចសហការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ដល់​សាលា​មធ្យមសិក្សា​បច្ចេកទេស ហ៊ី វ៉េ សេ​លើ​ជំនាញ​ជួសជុល និង​ថែទាំ​រថយន្ត រួម​ទាំង​គម្រោង​បណ្តុះបណ្តាល​សមត្ថភាព​សិក្ខាកាម​របស់​កម្ពុជា​ នៅ​ប្រទេស​ជប៉ុន​តាម​រយៈ​គម្រោង​កម្មសិក្សា ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពេល​ជំនួប​ជាមួយ លោក តា​កា​ហា​ស៊ី ហ្វ៊ូ​មី​អា​គិ (Takahashi Fumiaki) ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា និង​គណៈប្រតិភូ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ទន្ទឹម​នឹង​នេះ ភាគី​ជប៉ុន បាន​លើក​ឡើង​ពី​គម្រោង​ពង្រីក​វិសាលភាព និង​ការ​ពង្រឹងសមត្ថភាព​របស់​សាលា​មធ្យមសិក្សា​បច្ចេកទេស ហ៊ី វ៉េ សេ​ដើម្បី​ឆ្លើយ​តប​និង​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​ ។

ក្នុង​កិច្ច​ពិភាក្សា​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​នោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ក៏​បាន​ពិភាក្សា​អំពី​លក្ខខណ្ឌ​ការងារ និង​ឱកាស​នៃ​ការ​ពង្រីក​ទីផ្សារ​ការងារ​នៅ​ប្រទេស​ជប៉ុន រួម​ទាំង​ការ​ពង្រីក​ល​លទ្ធភាព​នៃ​កិច្ចសហការ​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​ជប៉ុន​មើលឃើញ​ពី​សក្តានុពល ​នៅ​កម្ពុជា​។

មួយវិញទៀត ឯកឧត្តម បាន​បញ្ជាក់​ជូន​ក្រុមហ៊ុន​ជប៉ុន​ថា តាម​រយៈ​គោលនយោបាយ និង​កម្មវិធី​អាទិភាព​របស់​ក្រសួង​ដែល​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​កម្លាំង​ពលកម្ម​ជំនាញ​កាន់តែ​ច្រើន​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ផលិតកម្ម និង​ផលិតភាព​ខ្ពស់​ដែល​ជា​តម្រូវការ​របស់​ក្រុមហ៊ុន​វិនិយោគ ​។

មុន​នឹង​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ជូន​សមាគម​ជប៉ុន​-​កម្ពុជា​ថា ក្នុង​ក្រប​ខណ្ឌ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង បាន​ត្រៀមលក្ខណៈ​សម្បត្តិ​ជួយ​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​បំណង​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ ៕ អត្ថបទសហការ