ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍និង​អចលនទ្រព្យ​មិន​ទាន់​ងើប​​ពី​ការ​ដួល​សន្ល.ប់​នៅឡើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តាម​រយៈ​វេទិកា «​រាជរដ្ឋាភិបាល-​ផ្នែក​ឯកជន​» លើក​ទី​១៩ រាជរដ្ឋាភិបាល​បានអន្តរាគមន៍បន្ត​ទៀត​ដើម្បី​ជួយ​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ។ វិស័យ​ទាំង​ពីរ ជាសសរស្តម្ភ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិបាន​រង​ផល​ប៉ះពាល់​ជា​ខ្លាំង​ ចាប់ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​ឆ្នាំ​២០១៩…

តាម​រយៈ​វេទិកា «​រាជរដ្ឋាភិបាល-​ផ្នែក​ឯកជន​» លើក​ទី​១៩ រាជរដ្ឋាភិបាល​បានអន្តរាគមន៍បន្ត​ទៀត​ដើម្បី​ជួយ​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ។ វិស័យ​ទាំង​ពីរ ជាសសរស្តម្ភ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិបាន​រង​ផល​ប៉ះពាល់​ជា​ខ្លាំង​ ចាប់ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​ឆ្នាំ​២០១៩ មក​។

ជំនួយ​អន្តរាគមន៍​របស់​រដ្ឋាភិបាល ​ដូច​ជា​ស្នើ​ឱ្យ​ធនាគារ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ បន្ត​រៀបចំ ឥណ​ទាន​ឡើង​វិញ​ពាក់ព័ន្ធ​វិស័យ​ចរណ៍​ និង​អចលនទ្រព្យ ជា​សញ្ញា​បង្ហាញ​ថា​វិស័យ​ទាំង​ពីរ មិន​ទាន់​ងើប​ពី​ការ​ដូ​ល​សន្លប់​ឡើង​វិញ​នៅឡើយ​នោះ​ទេ​ ។

ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​ជាស​កល​បាន​បោកបក់​ទៅ​លើ​វិស័យ​ទាំង​អស់នេះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន ជា​ច្រើន​បិទទ្វារអ្នកបម្រើ​ការងារ​រាប់​ម៉ឺន​នាក់​បាន​បាត់បង់​ការងារ​គ្មាន​ប្រាក់​ចំណូល​។ នេះ​និយាយ​ពី​វិស័យ​ទេសចរណ៍ ​។ រដ្ឋ​បាន​លើកលែង​ពន្ធ​នានា និង​ទម្លាក់​សាច់ប្រាក់ ជួយ​ឧបត្ថម្ភ​បុគ្គលិក​ដែល​បាន​បាត់បង់​ការងារ​ និង​បាន​ស្នើ​សុំ​ឱ្យ​ធនាគារ​រៀបចំ​ចំ​កម្ចី​ឥណទាន​ឡើង​វិញ​ដល់​អ្នក​រង​ប៉ះ
ពាល់ ​។

សម្រាប់​រដ្ឋាភិបាល​ថ្មី សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន សម្រេចផ្តល់​កម្ចី​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ចំនួន៥០​លាន​ដុល្លារ ជាមួយនឹង​អត្រាការ​ប្រាក់​សមរម្យ និង​លក្ខខណ្ឌ​អនុគ្រោះ​ផ្សេង​ទៀត ដើម្បី​ធានា​អនុញ្ញាត​ឱ្យ ប្រតិបត្តិ​ករទេសចរណ៍​អាច​ទទួល​បាន​នូវ​ហិរញ្ញប្បទាន និង​ចំនួន​ទឹកប្រាក់​សមរម្យ​តាម​ប្រភេទ​អាជីវកម្ម​ ។

នាយក​រដ្ឋមន្ត្រី​ថ្មីបាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​វិធានការ​ចំនួន​២ ទី​១៖ អនុ​ញ្ញាត​​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​រៀបចំ​ឥណទាន​ឡើង​វិញ​ចំពោះ​វិស័យ ទេសចរណ៍​នៅ​ខេត្តសៀមរាប ជូន​អតិថិជន​ដែល​ជួប​ប្រទះ​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ បណ្តោះអាសន្ន ដោយ​មិន​ចាំបាច់​ធ្វើ​សម​ទាន​ទុន​រយៈពេល​១២​ខែ​,

ទី​២៖ ធនាគារ សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា នឹង​រៀបចំ​ជា​កម្មវិធី​ផ្តល់​កម្ចី​ដោយ​ផ្ទាល់​ជា​មួយនឹង​ទឹកប្រាក់​បឋម​ចំនួន​៥០​លាន​ដុល្លារ ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ជាមួយនឹង​អត្រា​ការ​ប្រាក់​សមរម្យ និង​លក្ខខណ្ឌ​អនុគ្រោះ​ផ្សេង​ទៀត ដើម្បី​ធានា​អនុញ្ញាត ឱ្យ​បងប្អូន​ដែល​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​អាច​ទទួល​បាន​នូវ​ហិរញ្​ញប្បទាន និង​ចំនួន​ទឹកប្រាក់ សមរម្យ​តាម​ប្រភេទ​អាជីវកម្ម​។

សម្តេច​នាយក​រដ្ឋមន្ត្រីសង្ឃឹមថា ​ប្រាក់​ចំនួន​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​នឹង​ត្រូវ​ដាក់​ឱ្យ​ចំ​គោលដៅ ដើម្បី​ធ្វើ​យ៉ាងណា​បង្កើត​ប្រាក់​ឱ្យ​កើនឡើង​២០០ ឬ​៣០០​លាន​ដុល្លារ​។ សម្រាប់ប្រាក់​ចំនួន ៥០​លាន​ដុល្លារ​នេះ គឺជា​ដើមទុន​ឱ្យ​វិស័យ​ឯកជន​ផ្នែក​ប្រតិបត្តិ​ករ​ទេសចរណ៍ រៀបចំសកម្មភាព​ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្តសៀមរាប​។


ចំពោះ​វិស័យ​អចលនទ្រព្យ​វិញ ប្រមុខ​រដ្ឋាភិបាល បាន​លើកទឹកចិត្ត​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ធ្វើការ​រៀបចំ​ឥណទាន​ឡើង​វិញ ជូន​ដល់​អ្នក​ដែល​ខ្ចី​ដើម្បី​ទិញ​ដីធ្លី និង​លំនៅឋានទៅ​តាម​លទ្ធភាព​ជាក់ស្តែង​របស់​គ្រឹះស្ថាន​ដោយ​ផ្អែក​លើ គោលការណ៍​ស្ម័គ្រចិត្ត រួម​នឹង​ការ​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​រួមចំណែក​ជួយ​ដល់​វិស័យ​អចលនទ្រព្យ ដែល​បាន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នានា​ផ្ទួន​ៗ​គ្នា​។

សម្តេច​មាន​ប្រសាសន៍​បន្ត​ថា មុន​កាល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ វិស័យ​សំណង់ និងអចល​ន​ទ្រព្យ មាន​កំណើន​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ និង​បាន​ក្លាយជា​ជ​ន្ទ​ល់​កំណើនសេដ្ឋកិច្ច ដ៏​សំខាន់​សម្រាប់​​កម្ពុជា​។ ប៉ុន្តែ​ក្រោយ​ពេល​ការ​រីក​ដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ រួម​នឹង​វិបត្តិ​ផ្សេង បាន​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​តម្រូវការ​ទាំង​ខាងក្នុង និង​ខាងក្រៅ​នៃ​វិស័យ​នេះ ហាក់​នៅ​ទ្រឹង និង​តម្រូវ​ឱ្យ​មានការ​តាមដាន​ជា​ប្រចាំ និង​ការ​ដាក់​ចេញ​នូវ​វិធានការ​ដើម្បី​រក្សា លំនឹង​វិស័យ សំណង់ និង​វិស័យ​អចលនទ្រព្យ​។

អ្នក​សេដ្ឋកិច្ច​ថា​ គេ​ត្រូវការ​ពេលវេលា​ច្រើន​ទៀត ​ដើម្បី​ស្តារ​វិស័យ​ទាំង​ពីរ​ឱ្យ​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​ជា​ការ​ពិត​ណាស់ កម្ពុជា​ត្រូវការ​ដ​ង្ហើ​ប​ពី​អ្នកទេសចរ​ និង​អ្នក​វិនិយោគ​ដើម្បី​គាំទ្រ​ដល់ សេដ្ឋកិច្ច​ជាតិ​​មាន​ន័យ​ថា នៅ​ពេល​វិស័យ​សំខាន់​ទាំង​ពីរ​ៗ​នេះ បន្ត​រង​ផល​ប៉ះពាល់ ជា​ខ្លាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​ជាស​កល​នោះ មិនមែន​មាន​តែ​អ្នករក​ទទួលទាន អ្នកធ្វើការ​នៅ​ក្នុង វិស័យ​នេះ​ទេ ដែល​រង​ប៉ះពាល់​គឺ​សេដ្ឋកិច្ចជាតិ​ក៏​មិន​រីក​ចម្រើន​ខ្លាំង​ដែល​។

សូម​ជម្រាប​ថា ​សសរស្តម្ភ​ទ្រង់​ទ្រង់​សេដ្ឋកិច្ច​កម្ពុជា​សំខាន់​ៗ មាន​បួន​គឺ​វិស័យ​កសិកម្ម ទេសចរណ៍ សំណង់ និង​ឧស្សាហកម្ម​កាត់ដេរ​។ ទន្ទឹង​នឹង​កម្ពុជា​កំពុង​លាដៃ​ស្វាគមន៍​អ្នកទេសចរ​អន្តរជាតិ ប្រភព​ព័ត៌មាន​ខ្លះ​បានឱ្យ​ដឹង ថា​ម្ចាស់​សណ្ឋាគារ​មួយ​ចំនួន​មិន​ទាន់​មាន​ដើមទុន​គ្រប់គ្រាន់​ដើម្បី​រៀបចំ​បើក​ស​ណ្ឋា​ការ​ឡើង​វិញ​នោះ​ទេ​។ ជាមួយ​គ្នា​នេះ ពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះ​បង់​រំ​លោះ​ជា​ច្រើន​គ្មាន លទ្ធភាព រក​ចំណូល​បង់​ឱ្យ​បុរី​ឬ​ធនាគារ ​។ ដី​និង​ផ្ទះ​ជា​ច្រើន​ដាក់​លក់​តែ​គ្មាន​អ្នកទិញ​។ សំណង់​តូច​ធំ​ខ្លះ បាន​ជាប់​គាំង​មិន​អាច​បញ្ចប់​គម្រោង​បាន​។ ទាំងនេះ​ជា​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​១៩​និង ស្ថានភាព​ការណ៍​ពិភពលោក​។

គេ​មិនដឹង​ថា​ ទាំង​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ​នៅ​កម្ពុជា អាច​ងើប​ផុត​ពីវិបត្តិសេដ្ឋកិច្ច​នេះ​នៅ​ពេល​នោះ​ទេ ​ប៉ុន្តែ​ឆ្នាំ​២០២៤ ខាង​មុខ​នេះ សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ព្យាករ​ថា នឹង​សម្រេច​បាន​នូវ​អត្រាកំណើន​ក្នុង​រង្វង់​៦.៦%​។ នេះ​បើ​តាម​សារាចរ ស្ដី​ពី កា​រៀបចំ​ផែន ការ​យុទ្ធសាស្ដ្រ​ថវិកា​ឆ្នាំ​២០២៤-២០២៦ និង​ការ​រៀបចំ​សេចក្ដីព្រាងច្បាប់ ស្ដី​ពី ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ