ជនដៃដល់ជាឪពុកប្រល័.យជីវិតកូនអាយុ២ឆ្នាំ ត្រូវតំណាងអយ្យការបើកការស៊ើបសួរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរជនដៃដល់
រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរជនដៃដល់
រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរជនដៃដល់ជាឪពុកញៀ.នថ្នាំ បោ.កសម្លា.ប់កូនប្រុសទើបមានអាយុ២ឆ្នាំ និងចោទប្រកាន់ជាផ្លូវការ រួចចាត់ បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ជនសង្ស័យមានឈ្មោះ ភួង ភី ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ អ្នករើសអេតចាយ ស្នាក់ផ្ទះជួលគ្មានលេខ ផ្លូវ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាមនុស្សញៀ.នថ្នាំដល់កម្រិត ។
សូមជម្រាបថា ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែ នការងារនគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០ ២៣ វេលាម៉ោង១៦ និង៣០ នាទី ដឹកនាំកម្លាំងដោយលោកអធិ ការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្សាររន្ទះបា.ញ់ ផ្លូវឌឿហែម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធប្រព្រឹត្តបទល្មើសឃាត កម្មគិតទុកជាមុន (ចាប់កូនបោះឡើងលើធ្លាក់បា.ក់កស្លា.ប់) នៅចំណុចលើដំបូលបន្ទប់ទឹកក្ដាកុងផ្លាកេ ផ្ទះជួលលេខ១ ផ្លូវលេខ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលហេតុការណ៍នោះបានកើតឡើងមុន២ថ្ងៃត្រូវសមត្តកិច្ចចាប់ខ្លួនឪពុកជាឃា.តករ ។
ស.ពក្មេងរងគ្រោះឈ្មោះ ស៊ឹម សុខយុទ្ធ ភេទប្រុស អាយុ២ឆ្នាំ ស្នាក់នៅជាមួយឪពុកម្តាយ ។
សូមជម្រាបទៀតថា ពេលចាប់ខ្លួនជនសង្ស័យបានសារភាពនៅចំពោះមុខសមត្តកិច្ចថា មូលហេតុដែលខ្លួនសម្លា.ប់កូនប្រុសអាយុ២ឆ្នាំនោះ គឺរូបគេខឹងម្តាយក្មេកបានណែនាំប្រពន្ធឲ្យលែងលះខ្លួនជាប្តី និងខឹងប្រពន្ធនិយាយប្រាប់កូនឈប់ឲ្យគេ រាប់រក និងជួបមុខខ្លួនជាឪពុក ។
ចំណែកសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យជាមនុស្សញៀ.នថ្នាំដល់កម្រិត និយាយលែងដឹងខុសត្រូវ និងធ្វើអ្វីតាមអារម្មណ៍ ដែលហៅថា «បែកង៉ាង» សូម្បីកូនខ្លួនឯងបង្កើតក៏បោ.កសម្លា.ប់ចោលដែរ ។
ដោយយោងទៅលើបទល្មើសជាក់ស្តែង និងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទពាក់ព័ន្ធ ៖
-ឪពុកសារភាពប្រាប់មូលហេតុ ក្រោយប្រល័យជីវិតកូន២ឆ្នាំ រួចយកស.ពទុកលើបន្ទប់ទឹក
ចែករំលែកព័តមាននេះ