អ៊ីស្រាអែលចាប់ផ្តើមវាយលុកដោយរថក្រោះលើគោលដៅសម្រាំងនៅហ្គាហ្សា
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលនិយាយថា អ៊ីស្រាអែលបានធ្វើការវាយលុក
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលនិយាយថា អ៊ីស្រាអែលបានធ្វើការវាយលុក
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលនិយាយថា អ៊ីស្រាអែលបានធ្វើការវាយលុកដោយរថក្រោះចូលភាគខាងជើងជ្រោយហ្គាហ្សា កាលពីយប់ថ្ងៃទី២៥ មក២៦ តុលា សំដៅបណ្ដាគោលដៅសម្រាំង ។
មុននេះកងទ័ពអ៊ីស្រាអែលក៏ប្រកាសផងដែរថា កងយន្តហោះរបស់ខ្លួនបានវាយប្រហារលើលីបង់កាលពីយប់ថ្ងៃទី២៥ តុលា ជាការសងសឹកចំពោះការបាញ់មីស៊ីលដី-អាកាសមួយគ្រាប់។ ចំណែកប្រធានាធិបតីតួកគីលោករីស៊ីបតៃយីបអ័រដូហ្គាន ថ្លែងថា លោកចាត់ទុកក្រុមហាម៉ាស់ប៉ាឡេស្ទីនថាជាក្រុមអ្នករំដោះដែលការពារដែនដីពួកគេ ។
រីឯប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុងវិញ ពេលទៅកាន់ប្រទេសអេហ្ស៊ីប ជួបជាមួយសមភាគីប្រទេសនោះកាលពីថ្ងៃទី២៥ តុលា នៅក្រុងគែរ ប្រកាសពីការបញ្ជូនរយៈពេល៤៨ម៉ោងទៀត នាវាយោធា១គ្រឿងសម្រាប់ជួយទ្រទ្រង់ដល់បណ្ដាមន្ទីរពេទ្យនៅហ្កាហ្សា ។ យន្តហោះ១គ្រឿងក៏នឹងជួយផ្ដល់ផងដែរបណ្ដាសម្ភារពេទ្យនាថ្ងៃទី២៦ តុលា នៅអេហ្ស៊ីបសម្រាប់បញ្ជូនបន្តមកហ្គាហ្សា ៕
ចែករំលែកព័តមាននេះ