លោកគីម ជុងអ៊ុន ចង់កសាងទំនាក់ទំនងងាកទៅរកអនាគតជាមួយរុស្ស៊ី
ប្រទេសរុស្ស៊ី-កូរ៉េខាងជើង ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ថា មេដឹកនាំប្រទេសនេះ
ប្រទេសរុស្ស៊ី-កូរ៉េខាងជើង ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ថា មេដឹកនាំប្រទេសនេះ
ប្រទេសរុស្ស៊ី-កូរ៉េខាងជើង ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ថា មេដឹកនាំប្រទេសនេះលោកគីម ជុងអ៊ុន ថ្លែងកាលពីថ្ងៃទី១៩ តុលាថា លោកចង់កសាងទំនាក់ទំនងមួយងាកទៅរកអនាគតជាមួយរុស្ស៊ី ។ លោកលើកបែបនេះក្នុងពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស័យហ្គេយឡាវរ៉ូវដែលមកកាន់ប្រទេសលោក ។
លោកឡាវរ៉ូវបានមកបំពេញទស្សនកិច្ចរយៈពេល២មួយនៅក្រុងព្យុងយ៉ាង មុនលទ្ធភាពនៃទស្សនកិច្ចមួយរបស់ប្រធានាធិបតីលោកវ្ល៉ាឌីមៀរ ពូទីន ក្នុងប្រទេសនេះ ដែលគាំទ្ររុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ។ លោកគីម ជុងអ៊ុនអះអាងថា ទិសដៅរបស់បក្សពលករកូរ៉េ និងរដ្ឋាភិបាលរបស់លោក គឺរៀបចំផែនការស្ថិតស្ថេរមួយ ងាកឆ្ពោះទៅរកអនាគតនិងពង្រីកទំនាក់ទំនងរវាងកូរ៉េខាងជើងនិងរុស្ស៊ី ។
ប្រមុខការទូតរុស្ស៊ីកាលពីថ្ងៃទី១៩ តុលា បានបរិហារនយោបាយយោធាដ៏គ្រោះថ្នាក់របស់អាមេរិក និងបណ្ដាសម្ព័ន្ធមិត្តប្រឈមមុខនឹងកូរ៉េខាងជើង ដោយលោកស្វាគមន៍ការរិតចំណងទាក់
ទងរវាងក្រុងមូស្គូនិងក្រុងព្យុងយ៉ាង ។ ក្នុងសន្និសីទសារព័ត៌មានមួយលោកឡាវរ៉ូវថ្លែងទៀតថា ដូច
មិត្តកូរ៉េខាងជើងដែរយើងមានការបារម្ភខ្លាំងណាស់ចំពោះការបង្កើនសកម្មភាពយោធារបស់
សហរដ្ឋអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងក្នុងតំបន់និងដោយសារនយោបាយរបស់ក្រុងវ៉ាស៊ីន
តោន ។ អាមេរិកបានបង្កើតបណ្ដារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ក្នុងនោះមានបណ្ដាសមាសភាពនុយក្លេ
អ៊ែរផង ។ យើងប្រឆាំងនឹងខ្សែបន្ទាត់មិនស្ថាបនានិងគ្រោះថ្នាក់នេះ ។
ការជួបគ្នាកាលពីពាក់កណ្ដាលខែកញ្ញានៅចុងបូព៌ារុស្ស៊ី រវាងលោកគីម ជុងអ៊ុន និងលោក
ពូទីន អាចពង្រឹងទំនាក់ទំនងរវាងក្រុងព្យុងយ៉ាងនិងក្រុងមូស្គូ ។ តាមលោកឡាវរ៉ូវថា រុស្ស៊ីចង់ជួយ
កូរ៉េខាងជើង ក្នុងការឆ្លើយតបចំពោះសេចក្ដីត្រូវការខាងថាមពល និងសេចក្ដីត្រូវការចាំបាច់ដទៃៗទៀត ៕
ចែករំលែកព័តមាននេះ