ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ន​រា​ផាក​វ៉េ (Norea Parkway)​ នៃ​ទីក្រុង​ន​រា តារា​រះ​នា​ទិសបូព៌​នៃ​ទីក្រុង​ភ្នំពេញ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចំណុច​សំខាន់​នៃ​ការ​អភិវឌ្ឍន៍ និង​កា​រត​ភ្ជាប់​ទីក្រុង​រណប​ចំនួន ២ របស់​ក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា ហៅ​កាត់​ថា អូ​ស៊ី​អាយ​ស៊ី (OCIC) ជំរុញអោយ​មានការ​កកើត​នូវ​ស្ពាន​កោះន​រា​ដ៏​ថ្មី​សន្លាង…

រាជធានីភ្នំពេញ ៖ ចំណុច​សំខាន់​នៃ​ការ​អភិវឌ្ឍន៍ និង​កា​រត​ភ្ជាប់​ទីក្រុង​រណប​ចំនួន ២ របស់​ក្រុមហ៊ុន​វិនិយោគទុន​អានិកជន​កម្ពុជា ហៅ​កាត់​ថា អូ​ស៊ី​អាយ​ស៊ី (OCIC) ជំរុញអោយ​មានការ​កកើត​នូវ​ស្ពាន​កោះន​រា​ដ៏​ថ្មី​សន្លាង ជាមួយនឹង​ស្ពាន​នាគ​ភ្លោះ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ ​១ ដោយ​បច្ចុប្បន្នភាព​នៃ​ដំណើរការ​សាងសង់​នឹង​រួចរាល់​ជា​ស្ថាពរ​នា​ពេល​ឆាប់​ៗ​នេះ ​។ វត្តមាន​នៃ​ស្ពាន​ថ្មី​នេះ​ជា​ចំណងដៃ​ដ៏​ប្រពៃ​ឥត​កាត់ថ្លៃ​បាន​សម្រាប់​ប្រជាជន​រស់នៅ​តំបន់​ភាគ​ខាងកើត​នៃ​ទីក្រុង ដោយ​ស្ពាន​ថ្មី​នេះ​នឹង​ក្លាយជា​តំណ​ភ្ជាប់​ប្រព័ន្ធ​ទូរគមនាគមន៍​ដ៏​សំខាន់ និង​សកម្ម​បំផុត​រវាង​ទីក្រុង​រណប​កោះ​ពេជ្រ ទីក្រុង​ន​រា និង​តំបន់​ច្បារ​អំពៅ​ ។ ស្ពាន​ទីក្រុង​ន​រា នឹង​ចូលរួម​ចំណែក​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ដោយ​ការ​ធ្វើ​ដំណើរ​កាន់តែ​មាន​ភាព​ងាយស្រួល និង​ឆាប់រហ័ស ព្រមទាំង​បង្កើន​លំហូរ​ចរាចរណ៍​ក្នុង​តំបន់ ជម្រុញ​សកម្មភាព​ពាណិជ្ជកម្ម និង​ជា​ពិសេស​ជំរុញសេដ្ឋកិច្ចជាតិ​ ។

សំណង់​ស្ពាន​ទីក្រុង​ន​រា​ដ៏​មហិមា​នេះ​មាន​ប្រវែង​សរុប 824 ម៉ែត្រ ទទឹង 24.5 ម៉ែត្រ សាងសង់​អស់​ថវិកា​ប្រហែល 38.6 លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងខែ​តុលា នៃ​ឆ្នាំ 2023​ នេះ​ ។ សំណង់​ស្ពាន​នាគ​ភ្លោះ​ន​រា​មាន​ប្រវែង​សរុប 60 ម៉ែត្រ ទទឹង ​21 ម៉ែត្រ សាងសង់​អស់​ថវិកា​ប្រហែល 1.6 ​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងខែ​តុលា នៃ​ឆ្នាំ 2023 ​នេះ​ផង​ដែរ​ ។

ជាមួយនឹង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រួម​មាន​ស្ពាន មហាវិថី និង​ផ្លូវថ្នល់​ថ្មី​ៗ ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី (OCIC) ក៏​បាន​រៀបចំ​ផ្លូវ​ថ្មើរជើង​តាម​ដង​ទន្លេមេគង្គ អម​ជាមួយនឹង​សួនផ្កា​យ៉ាង​ស្រស់បំព្រង និង​ទេសភាព​ទន្លេមេគង្គ និង​ទីក្រុង​យ៉ាង​ត្រជាក់​ភ្នែក​គួរ​ជាទី​មនោ​រម្យ​ ។ ផ្លូវ​ថ្មើរជើង​តាម​ដង​ទន្លេមេគង្គ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ន​រា​ផា​វ៉េ ​(Norea Parkway) ។ រចនាបថ​ទាំងមូល​ត្រូវ​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​និង​ហ្មត់ចត់ ដោយ​រៀបចំ​កែ​ច្នៃ​នូវ​ទីតាំង​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​មួយ​ទៅ​ជាទី​តាំង​សម្រាប់​ប្រកប​អាជីវកម្ម ផ្សារ​ភ្ជាប់​ជាមួយ​ការ​រស់នៅ និង​ការ​លម្ហែ​កម្សាន្ត​យ៉ាង​ល្អ​ឥត​ខ្ចោះ ស័ក្តិសម​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​រស់នៅ​បែប​ទីក្រុង​ផង និង​មាន​ធម្មជាតិ​អម​ជាមួយ​ផង​ ។

ន​រា​ផាក​វ៉េ (Norea Parkway) នឹង​ក្លាយទៅជា​តំបន់​ពាណិជ្ជ​-​ទេសចរណ៍​កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​មិន​គួរ​មើល​រំលង​បាន​ ។ ន​រា​ផាក​វ៉េ​(Norea Parkway) ផ្តល់​ជូន​នូវ​ទីតាំង​ដ៏​មាន​អំណោយផល និង​មាន​សក្ដានុពល​សម្រាប់​ការ​បើក​អាជីវកម្ម​គ្រប់​ប្រភេទ អម​ជាមួយ​ទេសភាព​ទន្លេមេគង្គ ​។ ជាមួយនឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល និង​ទីតាំង​ប្រកបដោយ​សក្ដានុពល វត្តមាន​នៃ​ហាង​ទំនិញ ភោជនីយដ្ឋាន ហាង​កាហ្វេ និង​ហាង​ល្បី​ៗ​ជា​ច្រើន​ទៀត នឹង​លេច​ចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់​ៗ​នេះ ​។ ន​រា​ផាក​វ៉េ (Norea Parkway) នៃ​ទីក្រុង​ន​រា​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ ជាមួយ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ថ្មី​មួយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ​។

ក្រៅពី​ន​រា​ផាក​វ៉េ (Norea Parkway) ដែល​ជា​តួឯក​នៃ​ទីក្រុង​ន​រា ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ហៅ​កាត់​ថា អូ​ស៊ី​អាយ​ស៊ី (OCIC) ក៏​បាន​នឹង​កំពុង​បន្ត​អភិវឌ្ឍ​លើ​គម្រោង​អចល​ទ្រព្យ​ជា​ច្រើន​ផង​ដែរ ​។ តួយ៉ាង​គម្រោង Norea Square ដែល​មាន​ទីតាំង​ស្ថិត​លើ​មហាវិថី​ន​រា បាន​នៅ​កំពុង​លេច​រូបរាង បណ្តើរ​ៗ នាំ​មក​នូវ​អគារ​ពាណិជ្ជកម្ម​ប្រណីត​ៗ ដែល​អគារ​នីមួយ​ៗ​មាន​ទំហំ​ទទឹង​ចាប់ពី ៨​ម៉ែត្រ បណ្តោយ ២០ ​ម៉ែត្រ កំពស់ ៥ ​ជាន់ ជាមួយនឹង​ចំណត​ក្រោម​ដី​ផ្ទាល់ខ្លួន និង​ជណ្តើរយន្ត ១​គ្រឿង​ ។ ស័ក្តិសម​បំផុត​សម្រាប់​អជីវ​កម្ម​គ្រប់​ប្រភេទ ដូច​ជា​ហាង​សំលៀក​បំពាក់ ឫ​កាបូប​ល្បី​ៗ ទន្តពេទ្យ សំអាងការ ការិយាល័យ​ធ្វើការ គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ជាដើម រួច​ជាមួយ​រចនា​បទ​ដ៏​ប្រណីត និង​ការ​សាងសង់​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ​។

ទីក្រុង​ភ្នំពេញ​បាន​នឹង​កំពុង​បន្ត​អភិវឌ្ឍ​ឥត​ឈប់​ឈរ ទីក្រុង​ន​រា​នឹង​ខិតខំ​ពាំនាំ​នូវ​អ្វី​ថ្មី​ៗ ព្រមទាំង បោះ​ជំហាន​ដ៏​រឹង​មាំ និង​ឋិត​ឋេ​រ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ។

សម្រាប់​លោក​អ្នកដែល​មាន​បំណង​ចង់​បើក​ដំណើរ​អាជីវកម្ម ឬ​ទិញ​ផ្ទះ​/​ដី​ក្នុង​ទីក្រុង​ន​រា អាច​ទាក់ទង​ក្នុង​ការងារ តាម​រយៈ​លេខ​ទូរស័ព្ទ​ខាងក្រោម​ ៖
ផ្នែក​ជួល​ ៖ 098 22 53 09 / 077 97 77 35 / 086 80 66 67
ផ្នែក​លក់​ ៖ 093 801 809 / 099 720 727 / 081 289 388/012 839 789 ៕ អត្ថបទសហការ