ប្រទះឃើញស.ពបុរសម្នាក់អណ្តែតក្នុងទឹកព្រែក
- កំពត
ខេត្តកំពត ៖ សាកស.ពបុរសម្នាក់ត្រូវបានប្រពន្ធអ្នកនេសាទបើកទូកទៅដឹកកូនដៃទូកមកចុះទូក
ខេត្តកំពត ៖ សាកស.ពបុរសម្នាក់ត្រូវបានប្រពន្ធអ្នកនេសាទបើកទូកទៅដឹកកូនដៃទូកមកចុះទូក
ខេត្តកំពត ៖ សាកស.ពបុរសម្នាក់ត្រូវបានប្រពន្ធអ្នកនេសាទបើកទូកទៅដឹកកូនដៃទូកមកចុះទូកប្រទះឃើញអណ្តែតក្នុងទឹកព្រែកកំពង់កណ្តាល ក៏ប្រាប់អ្នកបើកទូកនេសាទដែលចេញដំណើរទៅនេសាទ រួចក្រុមអ្នកទូកនេសាទក៏បានយកខ្សែទាក់អូសមកដាក់នៅមាត់ច្រាំង ដើម្បីកុំឲ្យសាកស.ពដែលមិនស្គាល់អត្តសញ្ញាណនោះរសាត់ទៅតាមទឹកបាត់ រួចរាយការណ៍ជូនសមត្ថកិច្ចឲ្យមកពិនិត្យ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍ប្រទះឃើញសាកស.ពបុរសរងគ្រោះម្នាក់ខាងលើបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៥ តុលា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចមាត់ព្រែកកំពត ស្ថិតក្នុងភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ក្រោយពីមានប្រជាពលរដ្ឋរាយការពីបុស្តិ៍រដ្ឋបាលឃុំជុំគ្រៀល កំលាំងសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យធ្វើកោសល្យវិច្ច័យ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា សាកស.ពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ពាក់អាវដៃខ្លី ពណ៌ខ្មៅ មានអក្សបរទេស ស្លៀកខោខ្លីពណ៌ខៀវ ។ បើតាមការពិនិត្យស្លាកស្នាម គ្មានស្លាកស្នាមអ្វីគួរកត់សម្គាល់នៅលើខ្លួនសាកស.ពជនរងគ្រោះនោះទេ។
សមត្ថកិច្ចជំនាញបានឲ្យដឹងទៀតថា នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៥ខែ តុលា ឆ្នាំ ២០២៣ បានទទួលពត៌មានពីលោកវរ:សេនីយ៍ ត្រី ចាន់ កក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ជុំគ្រៀលបានរាយការណ៍ថា មានករណីប្រទះឃើញស.ពបុរសម្នាក់អណ្តែតទឹក ក្រោយពីទទួលពត៌មានហើយកម្លាំងសមត្ថកិច្ចយើងបានធ្វើដំណើរចុះទៅកន្លែងកើតហេតុភ្លាមៗ។
សមត្ថកិច្ចបន្តថា តាមការស្រាវជ្រាវ និងការត្រួតពិនិត្យកន្លែងកើតហេតុ ដោយយោងតាមការបំភ្លឺរបស់ឈ្មោះ កែវ ស្រីទូច ភេទស្រី រស់នៅភូមិ ដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៥ខែ តុលាឆ្នាំ២០២៣ វេលាម៉ោង៤និង១០នាទីរសៀល គាត់បានជិះ ទូកពីត្រើយខាងត្បូងទៅត្រើយខាងជើង ដើម្បីទៅយកកូនដៃទូកទៅចុះទូកនៅសមុទ្រ ពេលជិះមកដល់ពាក់កណ្តាលព្រែក ស្រាប់តែប្រទះឃើញសាកស.ពអណ្តែតទឹក មិនស្គាល់អត្តសញ្ញាណ គាត់ក៏បានប្រាប់បងប្អូនទូកនេសាទថា មានស.ពអណ្ដែតទឹកម្នាក់ ពេលប្រាប់ពួកគាត់ហើយ គាត់បានទៅចម្លងកូនដៃរបស់គាត់ លុះបន្តិចក្រោយមកបងប្អូននេសាទក៏បានទាញសាកស.ពមកដាក់លើគោកចំណុចមាត់ព្រែកអរុណរះ ស្ថិតនៅភូមិ កំពង់កណ្តាល ឃុំ ជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត រួចក៏បានរាយការណ៍ជូនសមត្ថកិច្ច ។
សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុ យើងពុំបានឃើញមានស្លាកស្នាម ឬវត្ថុតាងអ្វីបន្សល់ទុកនៅកន្លែងកើតហេតុឡើយ។ ការត្រួតពិនិត្យសាកស.ពគឺមិនស្គាល់អត្តសញ្ញាណទេ ភេទប្រុស អាយុ ប្រហែល៣០ឆ្នាំ ពាក់អាវដៃខ្លី ពណ៌ខ្មៅមានអក្សបរទេស ស្លៀកខោខ្លី ពណ៌ខៀវ។
ការសន្និដ្ឋានរបស់សមត្ថកិច្ច ឆ្លងតាមការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកស.ពរបស់ជំនាញនិងក្រុមគ្រូពេទ្យកោសលវិច្ច័យ និងសន្និដ្ឋានថា ស.ពស្លា.ប់ដោយសារល.ង់ទឹកពិតប្រាកដមែន មិនមានពាក់ពន្ធ័បទល្មើសផ្សេងឡើយ។
សាកស.ពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យលោក ចាន់ កក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ជុំគ្រៀលយកទៅតម្កល់ទុកនៅវត្តព្រៃតុម្ព ស្ថិតនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
តាមប្រភពបន្តថ្មីៗ បន្ទាប់ពីសមត្ថកិច្ចជួយដឹកសាកស.ពទៅរក្សាទុកនៅវត្តព្រៃតុម្ពរួចមក សមត្ថកិច្ចបន្តស្រាវជ្រាវរកគ្រួសារ ក៏ស្រាប់តែមានប្រភពពីក្រុមគ្រួសារទើបទៅយកសាកស.ពមកលំនៅដ្ឋានវិញស្ថិតនៅភូមិកំពុងបាយខាងជើង សង្កាត់កំពុងបាយ ក្រុងកំពត ។
តាមប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះជាបុគ្គលិកបម្រើហាងភោជនីយដ្ឋាននៅរំដួល2 ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត រីឯការស្លា.ប់របស់ជនរងគ្រោះ ពុំមានការសង្ស័យពីករណីផ្សេងៗនោះឡើយ តែគេសង្ស័យថាជនរងគ្រោះអាចកើតខ្យល់វិលមុខ រួចធ្លាក់ក្នុងទឹកព្រែកដោយគ្មានអ្នកណាដឹង ព្រោះហាងក្លឹបបៀហ្គ្រាដេននោះនៅលើមាត់ព្រែកផង។ បច្ចុប្បន្នសាកស.ពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ