ភ្លៀងធ្លាក់២ថ្ងៃជាប់ៗគ្នា ទឹកស្ទឹងបយ៉ាខាហក់ឡើងខ្ពស់លិចរមណីយដ្ឋាន២កន្លែង
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះទៅហើយ
ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះទៅហើយ
ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះទៅហើយ ទឹកភ្លៀងនៅតែបន្តធ្លាក់ខ្លាំងឡើងៗ ធ្វើឱ្យស្ទឹងបយ៉ាខាហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ហើយក៏បណ្តាលឱ្យលិចរមណីយដ្ឋានចំនួន២កន្លែងជាប់ៗគ្នា ទី១-រមណីយដ្ឋានម្លប់សាវម៉ាវ និងទី២-រមណីយដ្ឋានចំការខ្នុរ ស្ថិតនៅក្នុងភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យអណ្តែតខ្យូស និងសម្ភារ:មួយចំនួន ខណ:ដែលខ្យូសខ្លះត្រូវម្ចាស់ចងខ្សែភ្ជាប់នឹងដើមឈើមិនមានបញ្ហាខូចខាតអ្វីឡើយ។
បើតាមប្រភពព័ត៌មានពីលោក ញ៉ាវ សាគុន ម្ចាស់រមណីយដ្ឋានម្លប់សាវម៉ាវ បានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា ៖ ឈានចូលមកដល់ចុងខែកញ្ញា ឆ្នាំ២០២៣នេះ កាលពីម្សិលម៉ិញ មេឃខ្មៅអួរអាប់បង្អុរភ្លៀងតាំងពីវេលាម៉ោង១១ និង១០នាទីព្រឹក ហើយក៏បន្តភ្លៀងរហូតដល់ម៉ោងជិត១០នេះនៅមិនទាន់រាំងនៅឡើយទេ ក៏បានធ្វើឱ្យទឹកហក់ឡើងខ្ពស់ចូលទៅក្នុងរមណីយដ្ឋានរបស់ខ្លួន និងរមណីដ្ឋានចំការខ្នុរ បណ្តាលឱ្យប៉ើងខ្យូសអស់មួយចំនួន ដោយសារម្ចាស់អត់បានចងខ្សែភ្ជាប់នឹងដើមឈើ។ ចំណែករមណីយដ្ឋានរបស់លោកអត់មានអណ្តែតខ្យូស ឬបាត់បង់សម្ភារ:អ្វីនោះឡើយ គឺលោកបានត្រៀមខ្លួនជាស្រេច ដោយយកខ្សែពួរចងភ្ជាប់នឹងដើមឈើជាច្រើនជាន់។ លោកបន្តទៀតថា ទោះបីជាយ៉ាងណា លោកក៏មានការព្រួយបារម្ភខ្លាំងដែរ ព្រោះភ្លៀងនៅផ្នែកខាងលើភ្នំខៀវកាន់តែខ្លាំងឡើងៗ បើសិនជាមិនរាំងភ្លៀងនោះទេ ទោះបីជាលោកខិតខំប្រឹងប្រែងចងខ្សែច្រើនជាន់យ៉ាងណា ក៏ទប់មិនជាប់ដែរ អាចនឹងរលំដួលទៅទាំងដើមឈើតែម្តង។
លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលសង់ផ្ទះនៅក្បែរៗមាត់ស្ទឹង សូមឱ្យមានការ ប្រុងប្រយ័ត្នទាំងយប់ទាំងថ្ងៃ ព្រោះជំនន់ទឹកភ្លៀងនេះ មានសន្ទុះខ្លាំងក្លាណាស់ អាចនឹងឆក់យកឥវ៉ាន់ ឬសម្ភារ: ព្រមទាំងមនុស្សឬសត្វផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត និងមន្ត្រីនៅតាមមូលដ្ឋានកំពុងត្រៀមរៀប ចំខ្លួន ក្នុងការចុះជួយជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព បើសិនជាជំនន់ទឹកភ្លៀងនេះហូរបុក ទៅតាមភូមិមួយចំនួននៅក្នុងស្រុកសាលាក្រៅ ដែលជាតំបន់ទំនាប៕
ចែករំលែកព័តមាននេះ