ខេត្តកោះកុង ៖ ក្រោយពីមានការបែកធ្លាយរឿងអាស្រូវពុករលួយរបស់លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកោះកុង និងលោក ព្រំ សុវណ្ណា នាយផ្នែកជលផល បូទុមសាគរ ដែលឃុ.បឃិ.តជាមួយឈ្មួញរកស៊ីខ្យង.សទៅលក់នៅប្រទេសវៀតណាម រហូតឈានដល់ផ្អាកការងារជាបណ្នោះអាសន្នរួចមក ឧបករណ៍នេសាទល្មើសច្បាប់រនាស់អូសខ្យង.សជាង១០ ត្រូវបានក្រុមការងារជំនាញជលផល សហការបង្ក្រាបរឹបអូសបានជាបន្តបន្ទាប់។
ការបង្ក្រាបបទល្មើសនេសាទនោះ មន្ដ្រីជំនាញជលផល នៃអធិការដ្ឋានជលផលសមុទ្រ សហការជាមួយមន្ដ្រីជំនាញខណ្ឌជលផលកោះកុង បានទទួលយកឧបករណ៍នេសាទល្មើសច្បាប់រនាស់អូសខ្យង.សជាង១០ឈ្នាង ពីប្រជានេសាទនៅក្នុងឃុំថ្មស ស្រុកទុមសាគរ ខេត្តកោះកុង ក្រោមវិធានការក្ដៅ ចាប់ពីថ្ងៃទី៦ ថ្ងៃទី៧ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ និងរហូតជាបន្តបន្ទាប់ទៀតផងដែរ។
ការចុះបង្ក្រាបខាងលើនោះដែរ ក្រោមការដឹកនាំចង្អុលបង្ហាញពីឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជលផល ហើយក៏បានបញ្ជាឲ្យមន្ដ្រីជំនាញជលផល នៃអធិការដ្ឋានជលផលសមុទ្រ សហការជាមួយមន្ដ្រីជំនាញខណ្ឌជលផលកោះកុង ចុះធ្វើការណែនាំផ្សព្វផ្សាយដល់ប្រជានេសាទអំពីផលប៉ះពាល់ការនេសាទ ដោយប្រើប្រាស់ឧបករណ៍អូសខ្យង.សក្នុងឃុំថ្មសនោះ ។
បន្ទាប់ពីមន្ត្រីជំនាញបានណែនាំផ្សព្វផ្សាយដល់ពួកគាត់អំពីផលប៉ះពាល់ការនេសាទអូសខ្យង.សរួចហើយនោះ ក៏មានប្រជានេសាទជាច្រើននាក់បានភ្ញាក់រលឹក ដោយសុខចិត្តប្រគល់ឧបករណ៍រនាស់អូសខ្យង.សដល់មន្ដ្រីជំនាញ ដើម្បីយកទៅបំផ្លាញចោលផងដែរ ។
មន្ត្រីជំនាញជលផល បានឱ្យដឹងថា ក្នុងថ្ងៃទី០៦ ខែកញ្ញា ប្រជានេសាទចំនួន៦គ្រួសារបានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឈ្នាងអូសខ្យង.សចំនួន៧ឈ្នាង និងថ្ងៃទី៧ ខែកញ្ញា នេះ ប្រជានេសាទចំនួន៤គ្រួសារទៀត ក៏បានបន្ដប្រគល់ឧបករណ៍ឈ្នាងអូសខ្យង.សចំនួន៤ឈ្នាងផងដែរ ដោយសរុប២ថ្ងៃនេះ គឺកម្លាំងជំនាញជលផល ទទួលបានឧបករណ៍ឈ្នាងអូសខ្យង.សចំនួន១១ឈ្នាង។ ហើយមកដល់ពេលនេះ មន្ត្រីជំនាញនៅតែបន្ដចុះណែនាំផ្សព្វផ្សាយដល់ប្រជានេសាទអំពីផលប៉ះពាល់ការនេសាទ ដោយប្រើប្រាស់ឧបករណ៍អូសខ្យ.ងសនេះបន្ថែមទៀត ។
មន្ដ្រីជំនាញបន្តថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ឈ្នាងអូសខ្យង.ស នៅក្នុងតំបន់ទឹករាក់ និងតំបន់ទឹកជ្រៅនេះ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ប្រព័ន្ធជីវៈចម្រុះអេកូឡូស៊ី ស្រទាប់បាត ជាពិសេសការបាត់បង់ចំណីដល់ប្រភេទសត្វ ដែលស៊ីខ្យង.សនេះជាអាហារ មានដូចជា ពពួកសត្វក្ដាម, បាកាំង, ត្រីក្អុក និងមានត្រីជាច្រើនប្រភេទទៀតផងដែរ។
ឯការចាត់វិធានការក្ដៅពីឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនេះ គឺក្រោយពីមានការបែកធ្លាយក្រោមការឃុ.បឃិ.តលាក់បាំងពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកោះកុង និងលោកនាយផ្នែកជលផល បូទុមសាគរ ពុករលួយ និងកិ.បកេ.ងយកផលប្រយោជន៍ដោយខុសច្បាប់ពីឈ្មួញរកស៊ីនាំខ្យង.សទៅលក់នៅប្រទេសវៀតណាម រហូតឈានដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចេញសេចក្ដីសម្រេចផ្អាកតួនាទី និងផ្ទេរភារៈកិច្ចជាបណ្ដោះអាសន្ន ចំពោះភាពមិនប្រក្រតី និងការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ រួមនឹងនាយផ្នែកជលផលបូទុមសារគផងដែរ គឺបានដកបញ្ឈរជើងហើយ។
ក្នុងនោះផងដែរ មជ្ឈដ្ឋាននានា បានចូលរួមសាទរ និងកោតសរសើរដល់ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួងកសិកម្ម ដែលបានសម្រេចវះកាត់សាច់ស្អុយមួយដុំនេះចោលទាន់ពេលវេលា ដើម្បីបង្ការកុំឲ្យសាច់ស្អុយ១ដុំនេះ ក្លាយទៅជាដុំសាច់មហារីក ។
មជ្ឈដ្ឋាននានា ក៏កំពុងរង់ចាំមើលថា តើអង្គភាពប្រឆាំងអំពើពុករលួយមានចំណាត់ការបែបណាដែរតាមផ្លូវច្បាប់? ចំពោះមន្ត្រីខិ.លខូ.ចឃុ.បឃិ.តជាមួយឈ្មួញល្មើសច្បាប់ ព្រមទាំងកិ.បកេ.ងយកផលប្រយោជន៍ដោយខុសច្បាប់ទាំង២រូបនេះ ជាគំរូដល់មន្ដ្រីផ្សេងទៀត ដែលបម្រុងនឹងឆ្លៀតឱកាសកិ.បកេ.ងចំណេញផលប្រយោជន៍ជាតិបន្តទៀតនោះ។
គួររំលឹកថា ៖ ឥទ្ធិពល និងមហិទ្ធឫទ្ធិខ្យង.សដែលរត់ចោលស្រុក ទៅរស់នៅស្រុកយួនបានផ្អាកតួនាទី និងភារៈកិច្ចប្រធានមន្ទីរកសិកម្មកោះកុង បណ្តោះអាសន្ន ។ គួររំលឹកទៀតថា ៖ ការបោសសំអាតមួយនៅខេត្តកោះកុង គឺជាគំរូល្អមួយសម្រាប់មន្ត្រីមុខលុយ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕
ចែករំលែកព័តមាននេះ