ឯកឧត្តម ជីវ កេង ត្រូវបានបង្គាប់ការកាន់តួនាទីជា ប្រធានស្តីទីតុលាការកំពូល
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ បង្គាប់មក…
រាជធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ បង្គាប់មក…
រាជធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ បង្គាប់មក ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូលឱ្យទទួលបន្ទុកជា «ប្រធានស្តីទីតុលាការកំពូល»។
យោងតាមលិខិតបង្គាប់ការចុះ ថ្ងៃទី ១៤ ខែសីហា នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ឯកឧត្តម ជីវ កេង នឹងកាន់តួនាទីជាប្រធានស្តីទីតុលាការកំពូល រហូតដល់មានការតែងតាំងប្រធានតុលាការកំពូលជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា ការបង្គាប់ការប្រគល់តួនាទីជា «ប្រធានស្តីទីតុលាការកំពូល» ជូន ឯកឧត្តម ជីវ កេង ធ្វើឡើងបន្ទាប់ពី ឯកឧត្តម ឌិត មុន្ទី ជាប្រធានតុលាការកំពូល ត្រូវបានព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ដាក់ឲ្យឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន ២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តទៅ តាមសំណើរបស់សាមីខ្លួន។ មូលហេតុ ដោយសារតែវ័យកាន់តែច្រើន និងបញ្ហាសុខភាព។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានត្រាស់បង្គាប់ ដាក់ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម នៃក្របខណ្ឌចៅក្រម តាមការស្នើសុំរបស់សាមីខ្លួន ចំពោះប្រធានតុលាការកំពូល និងចៅក្រមតុលាការកំពូល គិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣៖
១-ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល ឋានន្តរស័ក្តិ ឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ៧៤ឆ្នាំ
២-ឯកឧត្តម សោម សិរិវឌ្ឍ ចៅក្រមតុលាការកំពូល ឋានន្តរស័ក្តិឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ ៧០ឆ្នាំ
៣-ឯកឧត្តម ទី ណេង ចៅក្រមតុលាការកំពូល ឋានន្តរស័ក្តិឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ ៧៩ឆ្នាំ»។
ចែករំលែកព័តមាននេះ