ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​​​ទាំង​៤​ ក្នុង​ខេត្តស្ទឹងត្រែង បន្ត​ហក់​ឡើង​រាល់​ថ្ងៃ​គួរ​ឱ្យ​ព្រួយបារម្ភ

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

លោក ប៉ា​ង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៣​នេះ​ថា «​ទន្លេមេគង្គ​» កម្ពស់​ទឹក​នៅ​អាង​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង មាន​កម្ពស់​៨​ម៉ែត្រ​៨៧​ហើយ ខណៈ​កាលពី​ម្សិលមិញ​មាន​កម្ពស់

ខេត្តស្ទឹងត្រែង ៖ លោក ប៉ា​ង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៣​នេះ​ថា «​ទន្លេមេគង្គ​» កម្ពស់​ទឹក​នៅ​អាង​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង មាន​កម្ពស់​៨​ម៉ែត្រ​៨៧​ហើយ ខណៈ​កាលពី​ម្សិលមិញ​មាន​កម្ពស់​៨​ម៉ែត្រ​៣០ ដែល​កំរិត​ប្រកាស​អាសន្ន​នៅ​ក្នុង​កម្ពស់​១០​ម៉ែត្រ​៧០​។ ចំណែក​ទន្លេសេកុង​វិញ មាន​កម្ពស់​៩​ម៉ែត្រ​៧០ ដែល​កាលពី​ម្សិលមិញ​មាន​កម្ពស់​៩​ម៉ែត្រ​៩២ ស្រក់​ចុះ​០,២២​ម៉ែត្រ ហើយ​កំរិត​ប្រកាស​អាសន្ន​១១​ម៉ែត្រ​៥០​។ រីឯ​ទន្លេសេសាន កម្ពស់​ទឹក​៨​ម៉ែត្រ​៩៦ ដោយឡែក​កាលពី​ម្សិលមិញ​កម្ពស់​ទឹក​៨​ម៉ែត្រ​៥៦ កើនឡើង​០,៤០​ម៉ែត្រ ហើយ​កំរិត​ប្រកាស​អាសន្ន​គឺ​១០​ម៉ែត្រ​៥០​។

លោក ប៉ា​ង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​ថ្លែងប្រាប់​ថា ទឹកទន្លេ​ទាំង​៤​ក្នុង ខេត្តស្ទឹងត្រែង មាន​ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក សុទ្ធតែ​បាន​ហក់​ឡើងជា​រៀងរាល់ថ្ងៃ​ដូច​ៗ​គ្នា ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ខណៈ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​រ៉ា​យ​ប៉ាយ​ទាំង​ក្នុង​ខេត្តស្ទឹងត្រែង និង​ប្រទេស​ជិតខាង​ដែល​ស្ថិត​នៅ​មេគង្គ​លើ​បែប​នេះ​បន្ត​ទៀត ច្បាស់​ណាស់​ថា ទឹកទន្លេ​នៅ​តែ​បន្ត​ហក់​ឡើង​ពី​តិច​ទៅ​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​។ ហេតុ​ដូច្នោះ បងប្អូន​ប្រជាជន គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​នេះ ជា​ពិសេស​អ្នក​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ទាំងអស់​តែ​ម្តង​។

ដោយឡែក លោក ញ៉ែ​ម វណ្ណយុត្តិ នាយ​រដ្ឋបាល​ខេត្តស្ទឹងត្រែង បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៣​នេះ​ថា អាជ្ញាធរ​ខេត្ត មាន​កងកម្លាំងប្រដាប់អាវុធ​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ខណៈ​ទឹកទន្លេ​នៅ​បន្ត​ហក់​ឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ហើយ​ក៏​បាន​ទំនាក់ទំនង​ជាប់​ជា​ប្រចាំ​ជាមួយ​អាជ្ញាធរ​ស្រុក​-​ក្រុង ដើម្បី​ផ្តល់​ទិន្នន័យ​នៃ​កម្រិត​ទឹក​ហក់​ឡើង ដើម្បី​បានដឹង​ទុកជា​មុន និង​មាន​វិធានការ​ជួយ​សង្គ្រោះ​។

ចំពោះ​គ្រូពេទ្យ ក៏​អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​ក្រុម​គ្រូពេទ្យ ដើម្បី​ចុះ​ដល់​ចំណុច​ដែល​រង​គ្រោះ ឬ​ងាយ​រង​គ្រោះ​ដោយសារ​ទឹកជំនន់ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​សេវា​សុខភាព​ឱ្យ​បាន​ទាន់​ពេល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ