ប្រជាពលរដ្ឋកម្ពុជាកាន់តែយល់ច្បាស់ពីរបៀបរបបនៃការបោះឆ្នោត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោមម្លប់សន្តិភាពបានធ្វើអោយប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាព
រាជធានីភ្នំពេញ ៖ ក្រោមម្លប់សន្តិភាពបានធ្វើអោយប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាព
រាជធានីភ្នំពេញ ៖ ក្រោមម្លប់សន្តិភាពបានធ្វើអោយប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាពរឹងមាំ ពីអាណត្តិមួយទៅអាណត្តិមួយ។ នៅពេលនេះ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ ប្រជាពលរដ្ឋជឿទុកចិត្ត និងសប្បាយរីករាយ ដោយនាំគ្នាទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ។
នេះជាការលើកឡើងរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិងភរិយាព្រមទាំងបងប្អូនក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រលើកទី៧ នាព្រឹកថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣នេះ នៅការិយាល័យបោះឆ្នោត នាកាំកូស៊ីធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ នៅព្រះរាជាណាចក្រកម្ពុជា ការអនុវត្តនៅលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស មានភាពរឹងមាំ ដោយសារតែប្រជាពលរដ្ឋយល់ច្បាស់ អំពីគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ ជ ប ) ពួកគាត់ មានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ក្រោមម្លប់សន្តិភាព ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែភាពមានភាពរឹងមាំពីអាណត្តិមួយទៅអាណត្តិមួយ។ ជាក់ស្ដែងនៅពេលនេះ សន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរៀបសាធារណៈ មានភាពល្អប្រសើរ ប្រជាពលរដ្ឋជឿទុកចិត្តនិងសប្បាយរីករាយ។
លោកឃួង ស្រេង បន្តថា ៖ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានទទួលស្គាល់នៅលើពិភពលោក ដែលគ្រប់ភាគីពាក់ព័ន្ធជាច្រើនមកសង្កេតការ ការបោះឆ្នោតនៅកម្ពុជា ហើយភាគីពាក់ព័ន្ធខ្លះ បានមករៀនសូត្រពីប្រជាធិបតេយ្យនៅកម្ពុជាថែមទៀតផង។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានសូមអោយបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតទាំងអស់គ្នានឹងសូមជូនពរប្រជាពលរដ្ឋមានសុវត្ថិភាពគ្រប់គ្នាផងដែរ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អោយដឹងហើយថា ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត មកពី៦៥ប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបោះឆ្នោតសកលជ្រើសរើស តំណាងរាស្ត្រ លើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក ប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះមន្ត្រីសង្កេតការណ៍បរទេសជាង៣៣៣នាក់ ដែលបានមកចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧតម្ភប្រធានសភាប្រទេសម៉ាឡេ និង ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេត ការណ៍ ដោយផ្ទាល់ និងថ្លែងអំណរគុណ ឯកឧត្តម អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូប ដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជា សាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
គួរបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញ មានការិយាល័យបោះឆ្នោតចំនួន២២០៦ ការិយាល័យ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៩៦១៧៤២នាក់ ស្រីចំនួន៥១០៩៣៥នាក់៕
ចែករំលែកព័តមាននេះ