រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០៥នាក់ ពាក់ពន្ធ័ករណីព្រួតគ្នាវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចបុរីពិភពថ្មី ផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ក្រុមជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័ប្រព្រឹត្តបទល្មើសហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ព្រួតគ្នាវាយជនរងគ្រោះបណ្តាលឲ្យរងរបួស) នៅក្នុងរាជធានីភ្នំពេញ ចំនួន០២ករណី រួមមាន ៖
ករណីទី១-ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវ និងកាំបិតប៉័ងតោកា.ប់បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ និងខូចខាតម៉ូតូចំនួន ០៦គ្រឿង) ប្រព្រឹត្តនៅចំណុចហាងកាហ្វេយីហោជួបមិត្ត ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៩និង ០០នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។
ជនរងគ្រោះ ទី១-ឈ្មោះ លាម ចាន់កេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ០៤៣ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ រងរបួសដាច់ស្បែកក្បាលខាងក្រោយ ផ្នែកខាងស្តាំ ដេរអស់ចំនួន ០៦ថ្នេរ ។
ទី២-ឈ្មោះ ហ៊ាង សែនមង្គល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៣៩៦ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរសិស្ស រងរបួសដាច់រហែកត្រង់ច្រមុះ ផ្នែកខាងឆ្វេង ដេរអស់ចំនួន ២៤ ថ្នេរ ។
សម្ភារខូចខាត រួមមាន ៖ ខូចខាតម៉ូតូចំនួន ០៦គ្រឿង (បែកកុងទ័រ, អាវ និងដាច់កន្ទុយម៉ូតូ) ។
ករណីទី២-ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាវាយលើជនរងគ្រោះដោយយកជើងធាក់ចំផ្ទៃមុខ និងយកមួកសុវត្ថិភាពវាយម៉ូតូ និងដកយកកូនសោម៉ូតូរបស់ជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចមុខរោងកុន ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៨និង០០នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ។
ជនរងគ្រោះ មានឈ្មោះ ទេព សុភាព ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរនគរបាល ត្រូវជាពូរបស់ជនរងគ្រោះឈ្មោះ ភុម្យ សុចិត្រា ភេទប្រុស អាយុ១៤ ឆ្នាំ រងរបួសស្រាល ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនចំនួន០៥នាក់ រួមមាន ៖
១-ឈ្មោះ សាន្ត សុវិសាល ហៅ ដុងហេ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាអន្តរជាតិមួយ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៤ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ សុខ ដាលីង ហៅ ក្តី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ធន់ ជីវ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៤-ឈ្មោះ រិន្ទ សៅរ៍សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នបុរីពិភពថ្មី ត្រពាំងថ្លឹង ផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
៥-ឈ្មោះ តំ វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ