ចាំមើលទៀត… តើគេរត់ការដោះលែងបានឬអត់?
- កោះកុង
ខេត្តកោះកុង ៖ ពលរដ្ឋឃុំថ្មស ស្រុកបុទុមសាគរ បានរាយការណ៍ថា នៅយបថ្ងៃទី២៩ មេសា ឆ្នាំ២០២៣ ក្រុមមន្ត្រីផ្នែកជលផលបុទុមសាគរ បានចុះចាប់ទូកនេសាទបរទេសខ្នាតយក្សបានចំនួន៣គ្រឿង…
ខេត្តកោះកុង ៖ ពលរដ្ឋឃុំថ្មស ស្រុកបុទុមសាគរ បានរាយការណ៍ថា នៅយបថ្ងៃទី២៩ មេសា ឆ្នាំ២០២៣ ក្រុមមន្ត្រីផ្នែកជលផលបុទុមសាគរ បានចុះចាប់ទូកនេសាទបរទេសខ្នាតយក្សបានចំនួន៣គ្រឿង…
ខេត្តកោះកុង ៖ ពលរដ្ឋឃុំថ្មស ស្រុកបុទុមសាគរ បានរាយការណ៍ថា នៅយបថ្ងៃទី២៩ មេសា ឆ្នាំ២០២៣ ក្រុមមន្ត្រីផ្នែកជលផលបុទុមសាគរ បានចុះចាប់ទូកនេសាទបរទេសខ្នាតយក្សបានចំនួន៣គ្រឿង ដែលទូកទាំង៣គ្រឿងនោះ បំពាក់ដោយឧបករណ៍នេសាទមានលក្ខណៈស្វ័យប្រវត្តិ សូម្បីតែនៅក្នុងសមុទ្រអន្តរជាតិក៏មិនត្រូវបានអនុញ្ញាតឡើយ ។
ពលរដ្ឋបានលើកឡើងថា សមត្ថកិច្ចខ្មែរយ៉ាងច្រើនស្អេកស្កះនៅលើផ្ទៃសមុទ្រមិនដឹងថា ទូកនេសាទទាំង៣លួចចូលមកតាមរបៀបណា ទើបបានមកដល់តំបន់សហគមន៍នេសាទឃុំថ្មស ចូលជិតដល់បង្គន់អាចម៌របស់អ្នកភូមិទៅហើយ ។
កោះសន្តិភាពបានទាក់ទងទូរស័ព្ទទៅសមត្ថកិច្ច ដូចជាអធិការកិច្ចជលផលសមុទ្រ ខណ្ឌរដ្ឋបាលជលផលកោះកុង បានឆ្លើយថាអត់ដឹងអ្វីទាំងអស់ ។ តាមប្រភពពីប្រជានេសាទឃុំថ្មសបញ្ជាក់ច្បាស់ថា បទល្មើសខាងលើ កំពុងត្រូវបានគេបំបិទប្រភពព័ត៌មាន ត្រៀមរត់ការដើម្បីដោះលែង តែគេដឹងថា ទូកទាំង៣គ្រឿងនេះកំពុងគ្រប់គ្រងដោយលោកអ៊ី ម៉េងលាង ប្រធានមន្ទីកសិកម្ម ។
ពេលណាមានព័ត៌មានប្លែក យើងនឹងចុះផ្សាយបន្តទៀត តើការរត់ការដោះលែងបានសម្រេចដែរឬអត់?
ព័ត៌មានបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ