ព្រូដិនសល អបអរសាទរខួបលើកទី ១០ ឆ្នាំ នៅកម្ពុជា និង ១៧៥ ឆ្នាំ នៃប្រវត្តិសាស្ត្រទូទាំង ពិភពលោក
ខេត្តសៀមរាប ៖ ក្រុមហ៊ុន ព្រូដិនសល បានប្រារព្ធខួបលើកទី ១០ ឆ្នាំ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ Raffles…
ខេត្តសៀមរាប ៖ ក្រុមហ៊ុន ព្រូដិនសល បានប្រារព្ធខួបលើកទី ១០ ឆ្នាំ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ Raffles…
ខេត្តសៀមរាប ៖ ក្រុមហ៊ុន ព្រូដិនសល បានប្រារព្ធខួបលើកទី ១០ ឆ្នាំ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ Raffles Grand Hotel d’Angkor អមដោយពិធីជប់លៀងអាហារពេលល្ងាចនៅប្រាសាទធម្មនន្ទ ខេត្តសៀមរាប ។ ការប្រារព្ធពិធីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន ព្រូដិនសល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ព្រូដិនសល ភីអិលស៊ី ដែលស្របពេលនេះក៏កំពុងប្រារព្ធខួបលើកទី ១៧៥ ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ខ្លួនទូទាំងពិភពលោកផងដែរ ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុន ទៅក្នុងវិស័យធានារ៉ាប់រង និងសហគមន៍ ការរួមចំណែកផ្លាស់ប្តូរប្រព័ន្ធឌីជីថល និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនផងដែរ ។
កម្មវិធីអបអរសាទរនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា, លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យ ១ ធនាគារជាតិនៃកម្ពុជា, លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា, លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី, Shriti Vadera ប្រធានក្រុមប្រឹក្សាភិបាល ព្រូដិនសល ភីអិលស៊ី, លោក Solmaz Altin អគ្គនាយកគ្រប់គ្រងយុទ្ធសាស្ត្រ នៃអាជីវកម្មរបស់ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី, លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនសល កម្ពុជា ។
ក្រុមហ៊ុន ព្រូដិនសល បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់នៃការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវិតដល់អតិថិជនរាប់ពាន់នាក់នៅទូទាំងប្រទេស ។ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ក្នុងការចូលរួមចំណែករបស់ខ្លួនក្នុងវិស័យធានារ៉ាប់រង ។ ក្រុមហ៊ុន ព្រូដិនសល ក៏បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដើម្បីទ្រទ្រង់ដល់សហគមន៍ដែលកន្លងមកក្រុមហ៊ុនបានផ្តល់ថវិកាជាង ៧ លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ ២០១៣ មកម្លះ ។ មួយចំនួនធំនៃថវិកានេះ ត្រូវបានប្រើប្រាស់លើគម្រោងសម្រាប់ការអប់រំរួមមានគម្រោង First Read ក្រោមភាពជាដៃគូជាមួយអង្គការ Save The Children ដែលមានចំនួន 5 លានដុល្លារអាមេរិក និងគម្រោង Safe School ដែលមានចំនួន 735,000 ដុល្លារអាមេរិក ។ ក្រុមហ៊ុនក៏បានគាំទ្រគំនិតផ្តួចផ្តើមផ្សេងទៀត រួមមានគម្រោង Cha-Ching ការបរិច្ចាកដើម្បីទប់ស្កាត់ជំងឺឆ្លង Covid-19 និងកម្មវិធីរត់ប្រមូលថវិកាដើម្បីមូលនិធិគន្ធបុប្ផា សម្រាប់កុមារ ។
ការរួមចំណែកក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិត ទៅកាន់សេដ្ឋកិច្ចដែលកំពុងរីកចម្រើន
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា «សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រាខ្ពស់ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ ដែលធ្វើឱ្យទីផ្សារធានារ៉ាប់រងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ។ ទីផ្សារនេះមានអត្រាកំណើនជាមធ្យម ២៥% ក្នុងមួយឆ្នាំក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហើយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានចេញបទប្បញ្ញត្តិជាច្រើន ដើម្បីពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ។ សមិទ្ធផលនៃវិស័យធានារ៉ាប់រងរបស់កម្ពុជា គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីពាក់ព័ន្ធ រួមទាំងក្រុមហ៊ុន ព្រូដិនសល កម្ពុជាផងដែរ» ។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា «ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ចូលទៅក្នុងទីផ្សារកម្ពុជា ដែលក្រុមហ៊ុនទទួលបានចំណែកទីផ្សាររហូតដល់ ៣៦% ជាមួយនឹងផលិតផល ការការពារ ការសន្សំ និងអំណោយផ្សេងៗ ។ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានបណ្តុះបណ្តាលភ្នាក់ងារធានារ៉ាប់រងដែលមានជំនាញវិជ្ជាជីវៈចំនួន 5,502 នាក់ ដើម្បីបម្រើទីផ្សារជាបុគ្គលិក ផ្នែកលក់ ភ្នាក់ងារបុគ្គល និងបុគ្គលិកផ្នែកលក់ប៊េងកាសួរេន ។ ការដាក់ឱ្យប្រើប្រាស់ InsurTech របស់ក្រុមហ៊ុនផងដែរ បានអនុញ្ញាតឱ្យក្រុមហ៊ុនបន្តបម្រើអតិថិជនក្នុងអំឡុងពេលជំងឺ COVID-19» ។
ក្រុមហ៊ុនក៏បានចាប់យកនូវវិធីសាស្ត្រដ៏រឹងមាំដោយផ្តល់ឱ្យអតិថិជននូវជម្រើសជាច្រើនក្នុងការទិញផលិតផលធានារ៉ាប់រងរបស់ខ្លួន ។ ផលិតផល និងសេវាកម្មធានារ៉ាប់រងដែល ផ្តល់ជូនតាមរយៈភាពជាដៃគូ ប៊េងកាសួរេន បានជួយបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា ដែលមានសារៈសំខាន់សម្រាប់សុខុមាលភាពហិរញ្ញវត្ថុ និងសន្តិសុខរបស់បុគ្គល និងក្រុមគ្រួសារ ។
ភាពជឿជាក់ការផ្តោតសំខាន់សម្រាប់អតិថិជន និងឧត្តមភាព
លោក Solmaz Altin នាយកគ្រប់គ្រងអាជីវកម្មយុទ្ធសាស្ត្រ ព្រូដិនសល ភីអិលស៊ី មានប្រសាសន៍ថា «ព្រូដិនសល ជាក្រុមហ៊ុនធនារ៉ារងអាយុជីវិតអន្តរជាតិដំបូងគេមួយ ដែលបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជានៅក្នុងឆ្នាំ ២០១៣ ។ ខណៈពេលដែលប្រទេសកម្ពុជា អាចជាទីផ្សារថ្មីសម្រាប់ក្រុមហ៊ុន ព្រូដិនសល យើងមានភាពជឿជាក់លើសក្តានុពលភាពសម្រាប់រយៈពេលវែងរបស់យើង និងចំពោះតួនាទីដែលយើងអាចបន្តដើម្បីបង្កើនភាពរឹងមាំ និងការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ ។ យើងប្តេជ្ញាដើម្បីសហការជាមួយរាជរដ្ឋាភិបាល និយ័តករ និងដៃគូសហការ ដើម្បីបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត និងដើម្បីជួយប្រជាជនឱ្យទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីជីវិត ។
លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍បន្ថែមថា «ព្រូដិនសលកម្ពុជាបានដំណើរការអស់រយៈពេល ១០ ឆ្នាំមកហើយ ដែលក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅក្នុងប្រទេស ។ ក្រុមហ៊ុនបានផ្តល់នូវផលិតផលជាច្រើនប្រភេទដល់អតិថិជនជាង 321,000 នាក់ និងបានអនុម័តលើការទាមទារសំណងជាង ១៨ លានដុល្លារអាមេរិកកាលពីឆ្នាំ ២០២២ ។ ជាមួយនឹងផលិតផលឌីជីថលរាប់ម៉ឺនផលិតផល ដែលយើងបានលក់កន្លងមក យើងនឹងបន្តបង្កើតផលិតផលថ្មី ដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយយើងនឹងបន្តរក្សានូវតម្លៃស្នូលនៃភាពជឿជាក់ ការផ្តោតសំខាន់លើអត្ថប្រយោជន៍អតិថិជន និងឧត្តមភាពរបស់យើង» ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ