ខេត្តកណ្តាល៖ ករណីហិ.ង្សានៅក្នុងពិធីមង្គលការមួយកន្លែង ស្ថិតនៅក្នុងភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រវាងភ្ញៀវខាងកូនក្រមុំនិងភ្ញៀវខាងកូនកម្លោះ ផ្តើមចេញរឿងរាំឌឺដាក់គ្នារហូតឈានបង្កទៅជាជម្លោះទាញកៅអី ទាញចានកែវគុបគ្នាទៅវិញទៅមកបង្កអោយភាគីខាងកូនកម្លោះចំនួន៣នាក់រងរបួសធ្ងន់ស្រាលចូលព្យាបាលនៅមន្ទីរពេទ្យ។

ចំណែកភាគីជនបង្កខាងកូនក្រមុំចំនួន៣នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយបានបញ្ជាក់អោយដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០ និង៣០នាទីយប់ មានករណីហិ.ង្សាដោយចេតនា រវាងភាគីខាងកូនក្រមុំនិងកូនកម្លោះ ប្រើកៅអីចានកែវគប់គ្នានៅក្នុងពិធីមង្គលការមួយក្នុងភូមិ-ឃុំខាងលើ។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងនគរបាលប៉ុស្តិ៍សំរោងធំសហការជាមួយកន្លងនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយចេះក្តាប់សភាពរឿងហេតុ និងបញ្ចៀសកុំអោយមានករណីធ្ងន់ធ្ងរស្រាវជ្រាវធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់នាំយកមកអធិការដ្ឋាន ដើម្បីសាកសួរ ។

នៅចំណុចកើតហេតុភូមិជ្រោយដង២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យទី១-ឈ្មោះ អូន សេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះត្រូវជាពូកូនក្រមុំមានទីលំនៅភូមិ ឃុំកើតហេតុ។ ទី២-ឈ្មោះ មិត សុីណេតហៅកេត ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំជាមួយគ្នា(បានរងរបួសក្បាលដេរ៤ថ្នេរនិងរបួសត្រចៀកនិងចង្ការដេរ៤ថ្នេរ)ភាគីខាងកូនក្រមុំ ។ ទី៣-ឈ្មោះ យ៉េង វាសនា ហៅខ្លាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរ មានទីលំនៅភូមិ ឃុំជាមួយគ្នា(រងរបួសត្រីវសៀតថ្កាខាងឆ្វេងស្រាល ។

រីឯភាគីខាងកូនកម្លោះដែលជាជនរងគ្រោះមានគ្នា៣នាក់១-ឈ្មោះ ខេង សុងគា ភេទប្រុស អាយុ១៧ឆ្នាំ ជនជជាតិខ្មែរ មានមុខរបរសិស្ស ទីលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(របួសក្បាលខាងឆ្វេងមួយកន្លែងដេរ៣ថ្នេរ) ភាគីខាងកូនកំលោះ (ដេកពេទ្យឃុំ) ។ ២-ឈ្មោះ យូរ លីហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល (របួសក្បាលសៀតថ្កាខាងឆ្វេងមួយកន្លែងដេរចំនួន០៧ថ្នេរ)ភាគីខាងកូនកំលោះ (ដេកពេទ្យឃុំ) ។ ៣- ឈ្មោះ ផាន ច័ន្ទថុនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(របួសដាច់ស្លិកត្រចៀកខាងឆ្វេងនិង ថ្ពាល់ខាងឆ្វេង)ភាគីខាងកូនកំលោះ (ដេកពេទ្យលោកសង្ឃ)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ កុម្ភ ឆ្នាំ២០២៣ វេលាម៉ោង២០និង១៥នាទីយប់ ជនសង្ស័យ ឈ្មោះ អូន សេន ភេទប្រុស (ត្រូវជាពូកូនក្រមុំ)បានដើរមកប្រាប់ ឈ្មោះ អាន វណ្ណនុប ភេទប្រុស(ដែលជាកូនកម្លោះ)ថា៖ ភ្ញៀវខាងក្មួយឯងបានរាំឌឺដាក់ពូ ។ ពេលលឺដូច្នេះ ឈ្មោះ អាន វណ្ណនុបកូនកម្លោះ ក៏បានដើរទៅហៅមិត្តភក្ត័របស់ខ្លួនឲ្យឈប់រាំមកអង្គុយតុផឹកស៊ីវិញ។ លុះដល់ម៉ោង២០ និង៣០នាទីយប់ថ្ងៃដដែល ឈ្មោះ អូន សេន ភេទប្រុស (ពូកូនក្រមុំ) បានដើរមកម្តងទៀតដោយកាន់កៅអីដែកដែលអង្គុយញុំាការមកតាមជាមួយសំដៅ មកវាយចំកណ្តាលតុរបស់ជនរងគ្រោះភាគីខសងកូនកម្លោះដែលកំពុងអង្គុយហូបការ ដោយសារខឹងក្រុមមិត្តភ័ក្តរបស់ឈ្មោះ អានវណ្ណនុប ភេទ ប្រុស(កូនកំលោះ) រាំហ៊រ ឌឺដងដាក់ ។

ពេលនោះឈ្មោះ អាន វណ្ណនុប (កូនកំលោះ) ភេទប្រុស បានចាប់ទាញឈ្មោះ អូន សេន ភេទប្រុសចេញ យកមកក្រោមផ្ទះដើម្បីសម្រួលគ្នាក៉ំឲ្យ ឈ្លោះប្រកែកគ្នាទៀត។ ភ្លាមនោះស្រាប់ឈ្មោះមុត ស៉ីណេតហៅ កេត (ភ្ញៀវខាងកូនក្រមុំ) ភេទប្រុស បានដើរទៅរករឿង ក្រុមជនរងគ្រោះ ស្របពេលនោះឈ្មោះ ហុង អុីហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរ សិស្ស មានទីលំនៅភូមិ រាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ភ្ញៀវខាងកូនកំលោះ) បានងើបក្រោកឈរទះតុ១ដៃ លាន់សូរផាំងដោយសារខឹងឈ្មោះ អូន សេន ភេទប្រុស(ពូកូនក្រមុំ) ខាងកូនក្រមុំមករករឿងពួកខ្លួន រួចឈ្មោះ អូន សេន ភេទប្រុស(ពូកូនក្រមុំ) បានយកកែវគប់ មកលើតុជនរងគ្រោះពីក្រោមផ្ទះមក ឃើញដូចនេះជនរងគ្រោះបាននាំគ្នាគប់កែវសំដៅទៅតុរបស់ជនសង្ស័យវិញបណ្តាលឲ្យមានរបួសរៀងៗខ្លួនទាំងសងខាង។
បន្ទាប់មកជនសង្ស័យបាននាំរត់គេចខ្លួនបាត់ស្រមោលអស់។ ចំណែកក្រុមជនរងគ្រោះបាននាំគ្នាទៅព្យាបាលរបួសនៅមណ្ឌលសុខភាពសំរោងធំ។
ចែករំលែកព័តមាននេះ