ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​រ៉ា​ម​សារ ទេសភាព​ស្រស់​ត្រកាល សម្បូរ​ដោយ​ពពួក​ថនិកសត្វ សត្វ​ស្លាប​ទឹក មច្ឆា​ជាតិ និង​ជីវចម្រុះ​ជា​ច្រើន

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ស្ទឹង​ត្រែង គឺជា​ខេត្ត​ដែល​មាន​សក្កា​នុ​ពល​លើ​តំបន់​ទេសចរ​ធម្មជាតិ ព្រោះតែ​មាន​ទន្លេ​៤ អំណោយផល​ដល់​ការ​ទាក់ទាញ​ទេសចរ​ចូល​មក​ទស្សនា​កំសាន្ត ដូច​ជា

ខេត្តស្ទឹងត្រែង ៖ ស្ទឹង​ត្រែង គឺជា​ខេត្ត​ដែល​មាន​សក្កា​នុ​ពល​លើ​តំបន់​ទេសចរ​ធម្មជាតិ ព្រោះតែ​មាន​ទន្លេ​៤ អំណោយផល​ដល់​ការ​ទាក់ទាញ​ទេសចរ​ចូល​មក​ទស្សនា​កំសាន្ត ដូច​ជា តំបន់​រ៉ា​ម​សារ​ខេត្តស្ទឹងត្រែង ដែល​ជា​តំបន់ដីសើម និង​នៅ​មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ជា​ច្រើន​ទៀត​ផង​ដែរ​។

បើ​តាម​លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា ខេត្តស្ទឹងត្រែង មាន​តំបន់​រ៉ា​ម​សារ​មួយ​កន្លែង គឺ​តំបន់​រ៉ា​ម​សារ​ខេត្តស្ទឹង​ត្រែង ដែល​ជា​តំបន់ដីសើម ហើយ​មាន​សារៈសំខាន់​ជា​លក្ខណៈ​អន្តរជាតិ ដោយ​តំបន់​នេះ ស្ថិត​នៅ​ចម្ងាយ​៥​គីឡូម៉ែត្រ ចាប់ពី​ទីរួមខេត្ត លាតសន្ធឹង​តាម​បណ្តាល​ដង​ទន្លេមេគង្គ ចាប់ពី​ត្បូង​ទៅ​ជើង រហូត​ដល់​ព្រំប្រទល់​ប្រទេស​ឡាវ​។ រ៉ា​ម​សារ​ខេត្តស្ទឹងត្រែង​នេះ គឺជា​តំបន់​សំបូរ​ទៅ​ដោយ​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ដ៏​សំខាន់ និង​ជា​ជង្រុក​ចំណីអាហារ​ដ៏​សម្បូរ​បែប​របស់​ពពួក ថនិកសត្វ សត្វ​ស្លាប​ទឹក មច្ឆា​ជាតិ និង​ជីវចម្រុះ​ជា​ច្រើន​ទៀត​។

ឯកឧត្តម ស្រ៊ុ​ន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក៏​ធ្លាប់​មាន​ប្រសាសន៍​ផង​ដែរ​ថា យើង​ត្រូវ​ការពារ​តំបន់​សើម​ឱ្យ​គង់វង្ស ព្រោះ​វា​ជា​តំបន់​អាច​ធ្វើ​កសិកម្ម ហើយ​តំបន់ដីសើម​នេះ ជា​អាង​ស្តុក​ទឹកភ្លៀង​បាន​ច្រើន​លើសលប់ រុក្ខជាតិ​ក្នុង​តំបន់ដីសើម វា​ជួយ​កាត់​បន្ថយ​ទឹកជំនន់ ហើយ​វា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ខ្យល់ព្យុះ ដោយ​កាត់​បន្ថយ​ខ្យល់​បោ​.​ក​ខ្លាំង មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ជា​ប្រភព​ទឹក ជា​តំបន់​ជីវចម្រុះ ជា​រមណីយដ្ឋាន និង​ជា​កន្លែង​ទេសចរណ៍ ហើយ​ក៏​បាន​ផ្តល់​ផលិតផល​ជា​ច្រើន​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ​។

ចំណែក​លោក ស្រេង ជា​ហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ទន្លេ​នៅ​ខេត្តស្ទឹងត្រែង ដែល​មាន​ប្រភព​តំបន់​ខ្ពង់រាប សម្បូរ​ទៅ​ដោយ​ជួរ​ភ្នំ​ធំ​ៗ អន្លង់​ទឹក​ជ្រៅ កោះ​ខ្សាច់​​ជា​ច្រើន និង​មានព្រៃ​លិច​ទឹក​ដុះ​កណ្តាលទន្លេ ដែល​បង្ក​លក្ខណៈ​ល្អ​ដល់​ការ​ពង​កូន និង​បន្ត​ពូជ​ដល់​ពពួក​ត្រី និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​រួម​មាន​ប្រភេទ​ថនិកសត្វ ប្រហែល​ចំនួន​១៨​ប្រភេទ​, សត្វ​ល្មូ​ន​៤២​ប្រភេទ​, ត្រី​លើស​ពី​១៣០ និង​ប្រភេទ​ផ្សេង​ៗ​ទៀត​។ ហើយ​តំបន់​រ៉ា​ម​សារ​នេះ ក៏​ជា​ជំរក​ដ៏​សំខាន់​របស់​ត្រី ប៉ា​សេ​អ៊ី ដែល​មិន​មាន​វត្ត​មាននៅ​ខេត្ត​ដទៃ ព្រមទាំង​ជា​តំបន់​ដែល​ទាក់ចិត្ត​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​សប្បាយ លំហែកាយ និង​សម្រាប់​បោះ​តង់ ដេក​កំសាន្ត គយគន់​ទេស​ភាព​ព្រៃ​លិច​ទឹក និង​សត្វ​ស្លាប​ហើរ​ទាំង​ហ្វូង​ៗ ក្នុង​ពេល​រសៀល​មុន​ថ្ងៃ​រៀប​លិច​ផង​ដែរ​។

លោក អ៊​ន ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេស​ខេត្តស្ទឹងត្រែង ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​ខេត្ត ស្ទឹង​ត្រែង ជា​តំបន់​មាន​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ ជា​ពិសេស​តំបន់​រ៉ា​ម​សារ ភ្ញៀវ​ទេស​ចរ​អាច​បោះ​តង់ ដេក​លំហែកាយ នៅ​តាម​កោះ នៅ​តាម​ដង​ទន្លេ​មេ​ង្គ ប្រកបដោយ​សន្តិសុខ​សុវត្ថិ​ភាព ធ្វើ​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​មក​ទស​ន្ស​នា​កំសាន្ត​ចំនួន​៥២០១​នាក់ និង​ភ្ញៀវ​អន្តរជាតិ​២៣​នាក់ និង​ភ្ញៀវ​ស្នាក់​នៅ​មាន​៧៥១​នាក់ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​។ នេះ​ជា​ជំហាន​ដំបូង បន្ទាប់​ពី​រាជរដ្ឋាភិបាល បាន​ទប់ស្កាត់​ការ​រាតត្បាត​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទាន់​ពេល​។

គួរ​បញ្ជាក់​ថា មន្ទីរ​ទេសចរ​ក៏​កំពុង​ស្វែងរក​ការ​សហការ​ជាមួយ​អង្គការ​ដៃគូរ អ្នក​វិនិយោគ​នានា និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍ​ទៅ​លើ​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ តាម​បណ្តា​កោះ នៅ​តាម​ដង​ទន្លេ​ឱ្យ​បាន​ច្រើន ដូច​ជា រី​សត ទូក​ទេសចរណ៍​បន្ថែម​ទៀត ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ​ឱ្យ​មាន​កំណើន​កាន់តែ​ខ្លាំង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ