អ្នកនេសាទចាប់បានត្រីបបែលឆ្លាម ប្រគល់ជូនមន្ត្រីជំនាញ លែងចូលព្រែក ខេត្តកំពតវិញ
ខេត្តកំពត ៖ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត…
ខេត្តកំពត ៖ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត…
ខេត្តកំពត ៖ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត បានអោយដឹងថា កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ លោកទទួលសេចក្តីរាយការណ៍ពីអ្នកភូមិកំពង់ទ្រៀក ឃុំជុំក្រៀល ស្រុកទឹកឈូ អំពីការចាប់បានត្រីចម្លែក មានប្រវែងប្រហែល ២ម៉ែត្រ ទម្ងន់ប្រមាណ ៧០គីឡូក្រាម ។ ត្រីនេះ ត្រូវបុរសជាអ្នកនេសាទម្នាក់ ប្រទះឃើញវាហែលមកក្បែរគាត់ ពេលកំពុងលាងសម្អាតមង នៅកំពង់ទូក ក្រោយត្រឡប់មកពីនេសាទសមុទ្រវិញ ។ ដោយសារមានការភ័យខ្លាចថា ត្រីនេះអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកចុះលេងទឹក បុរសរូបនោះ ក៏រាយមងចាប់ត្រីនេះ ដើម្បីប្រគល់ឲ្យមន្ត្រីជំនាញ ។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានបញ្ជាក់ថា ជាលើកដំបូងហើយដែលលោកបានឃើញត្រីប្រភេទនេះ ហើយលោកបានផ្ទៀងផ្ទាត់ជាមួយរូបឯកសារ គឺជាប្រភេទត្រីបបែលឆ្លាម (Shark ray) ដែលជាប្រភេទត្រីកម្រជិតផុតពូជនៅលើផែនដី ។ តាមពិតនេះជាប្រភេទត្រីស្លូត ពោលគឺវាមិនកាចដូចឆ្លាមធម្មតាទេ វារស់នៅក្នុងសមុទ្រធំៗ ហើយតែងលាក់ខ្លួនសម្ងំខ្លួនក្នុងដីភក់ និងអាចរស់ក្នុងទឹកភ្លាវបាន(ទឹកសាបលាយទឹកប្រៃ) ។
នៅថ្ងៃខែដដែល ក្រុមការងារខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងប្រជានេសាទឃុំជុំគ្រៀល បានព្រលែងត្រីបបែលមួយក្បាល ខាងលើនេះ ចូលទៅក្នុងព្រែកកំពង់បាយ ខេត្តកំពតវិញ ដើម្បីឲ្យវាមានកំណើនទៅថ្ងៃក្រោយ ព្រោះត្រីនេះ អាចបង្កើតកូនម្តងបាន១២ក្បាល ដោយភ្ញាស់ចេញពីក្នុងពោះ រួចបញ្ចេញកូនមកក្រៅ ពេលគ្រប់ខែ ៕
ចែករំលែកព័តមាននេះ