ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Toyota Tsusho Corporation ចុះ MOU ដ៏​មាន​សារៈសំខាន់ ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​បាន​បង្កើតក្រុមហ៊ុនដំឡើងរថយន្តរបស់ខ្លួន

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ដំឡើងរថយន្ត​របស់​ខ្លួន ក្រុមហ៊ុន Toyota Tsusho (“Toyota Tsusho”) ប្រកាស​នៅ​ថ្ងៃនេះ​ថា ខ្លួន​បាន​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​ឈ្មោះ Toyota…

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ដំឡើងរថយន្ត​របស់​ខ្លួន ក្រុមហ៊ុន Toyota Tsusho (“Toyota Tsusho”) ប្រកាស​នៅ​ថ្ងៃនេះ​ថា ខ្លួន​បាន​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​ឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd., (“TTMC”) នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ទឹក ប្រាក់​វិនិយោគ​ចំនួន 36.8 លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​គម្រោង​នេះ​។ រោងចក្រ​ថ្មី TTMC នឹង​ត្រូវ​សាងសង់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នឹង​ផលិត​រថយន្ត​ប្រភេទ​ភី​ក​អាប់ Toyota HILUX និង Toyota FORTUNER SUV ក្នុងស្រុក ​។

គម្រោង​នេះ​គឺជា​ផ្តួចផ្តើម​ដោយ​ផ្អែក​លើ “MOU ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​រថយន្ត​” ដែល បាន​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន Toyota Tsusho ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​ទាក់ទង​នឹង​អាស៊ា​ន ដែល​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី 8 ដល់​ថ្ងៃ​ទី 13 ខែវិច្ឆិកា ឆ្នាំ 2022 ​។

MOU ត្រូវ​បាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Toshimitsu Imai អនុប្រធាន​ក្រុមហ៊ុន Toyota Tsusho ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១២ ខែវិច្ឆិកា (​ម៉ោង​ក្នុងស្រុក​) ​។ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយក រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ។ តាម​រយៈ​គម្រោង​នេះ ក្រុមហ៊ុន Toyota Tsusho នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​រថយន្ត សេដ្ឋកិច្ច និងសង្គមរបស់​កម្ពុជា ​។

រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន
– ឈ្មោះ​ក្រុមហ៊ុន​៖ Toyota Tsusho Manufacturing (Cambodia) Co., Ltd ។
– ទីតាំង​៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ), កម្ពុជា
– ទឹកប្រាក់​វិនិយោគ​៖ ២១ លាន​ដុល្លារ​អា​មេ​រិ​ក
– អ្នកតំណាង​៖ Ryoji Fujita, នាយក​គ្រប់គ្រង
– ភាគហ៊ុន​៖ Toyota Tsusho 90%, Kong Nuon Group 10%
– បង្កើត​នៅ​៖ ខែសីហា ២០២២
– កាលបរិច្ឆេទ​នៃ​អនុម័ត​បង្កើត​រោងចក្រ​៖ កញ្ញា ២០២២
– ព័ត៌មាន​លម្អិត​៖ រោងចក្រ​ដំឡើងរថយន្ត
– រថយន្ត​ដែល​ត្រូវ​បាន​ផលិត​៖ Toyota HILUX, Toyota FORTUNER ៕ អត្ថបទ​សហការ