ក្រុមហ៊ុន ឌឹ ផ្លរ៉ា និងក្រុមហ៊ុន Accor ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីនាំយក Mercure Phnom Penh Beung Keng Kong 1 មកកាន់ប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុន ឌឹ…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុន ឌឹ…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុន ឌឹ ផ្លរ៉ា និងក្រុមហ៊ុន Accor ចុះកិច្ចព្រមព្រៀងលើអនុស្សារណៈនៃការយោគយល់ នៅសណ្ឋាគារ Sofitel Phnom Penh Hotel ក្នុងគោលបំណង ដើម្បីនាំយក Mercure Phnom Penh Beung Keng Kong 1 មកកាន់ប្រទេសកម្ពុជា ។
នាឱកាសចុះកិច្ចព្រមព្រៀងនេះផងដែរ លោកឧកញ៉ា លឹម កុកឡុង អគ្គនាយកនៃក្រុមហ៊ុន ឌឹ ផ្លរ៉ា បានមានប្រសាសន៍ថា៖ «កត្តាដែលជំរុញឱ្យការសម្រេចចិត្តក្នុងការសហការនេះមានច្រើន ប៉ុន្តែខ្ញុំសូមផ្តោតទៅលើកត្តា សំខាន់ៗធំ ២ ។ ទី ១ នោះគឺ Accor គឺជាក្រុមហ៊ុនធំមួយដែលត្រូវបានទទួលស្គាល់ជាសាធារណៈ តាមរយៈការផ្តត់ផ្គង់សណ្ឋាគារ ដែលមានស្លាកយីហោល្បីៗ ជាច្រើននៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានដូចជា Raffle, Sofitel ហើយនិង Mercure Phnom Penh Beung Keng Kong 1 ហើយទីតាំងរបស់ Mercure Phnom Penh Beung Keng Kong 1ស្ថិតនៅលើផ្លូវ 71 សង្កាត់បឹងកេងកង ១ ជាប់និងខុនដូ ឌឹ ផ្លរ៉ា ស្វីត នេះតែម្តង។ ទី ២ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការនាំយកសណ្ឋាគារ Mercure Phnom Penh Beung Keng Kong 1 នេះមកកាន់ប្រទេសកម្ពុជា គឺជាផ្នែកមួយដ៏ធំ ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេស កាន់តែល្អថែមមួយកម្រិតទៀត ព្រមជាមួយនឹងការសាងសង់ព្រលានយន្តហោះថ្មី ដែលនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ» ។
តាមរយៈ លោក Andrew Langdon ប្រធានទទួលបន្ទុកផ្នែកអភិវឌ្ឍក្រុមហ៊ុន Accor បានឱ្យដឹងថា ៖ «Accor កំពុងអភិវឌ្ឍបណ្តាញរបស់ខ្លួនយ៉ាងឆាប់រហ័ស នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយធ្វើការជាមួយដៃគូ ដែលយល់ពីចក្ខុវិស័យរបស់យើង និងមើលឃើញតម្លៃនៃម៉ាកយីហោ ដែលទទួលស្គាល់ជាអន្តរជាតិរបស់យើងផងដែរ។ យើងគ្រោងនឹងបើកសណ្ឋាគារ និងរមណីយដ្ឋានថ្មីជាង 130 ក្នុងរយៈពេល 5 ឆ្នាំខាងមុខក្នុងតំបន់នេះ ។ ហើយប្រទេសកម្ពុជាគឺជាគោលដៅយ៉ាងសំខាន់សម្រាប់យើង ក្នុងការបើកសណ្ឋាគារចំនួន 5 ផងដែរ ដោយយើងបានមើលឃើញពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ចក្នុងស្រុក ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ» ។
Mercure ភ្នំពេញ បឹងកេងកង ១ (Mercure Phnom Penh Beung Keng Kong 1) នឹងក្លាយជា Mercure ដំបូងគេនៅកម្ពុជា។ Mercure គឺជាម៉ាកសណ្ឋាគារលំដាប់ថ្នាក់អន្តរជាតិ លំដាប់ពិភពលោក ដែលល្បីល្បាញ និងគួរឱ្យទុកចិត្ត ដែលមានសណ្ឋាគារជាង 800 នៅទូទាំង 60 ប្រទេស និងអចលនទ្រព្យចំនួន 62 នៅអាស៊ីអាគ្នេយ៍ ។
លោក Andrew Langdon បន្ថែមថា ៖ «នេះជាកិត្តិយសណាស់ ក្នុងការចាប់ដៃគូជាមួយ The Flora Investments ហើយយើងមានទំនុកចិត្តលើ ជំនាញនិងភាពជោគជ័យដ៏ធំធេង របស់ក្រុមហ៊ុន ឌឹ ផ្លរ៉ា ក្នុងការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលនេះនឹងអាចជួយដល់សណ្ឋាគារ Mercure ដំបូងនៅក្នុងប្រទេសកម្ពុជា ឱ្យមានភាពជោគជ័យដូចគ្នាផងដែរ» ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឌឹ ផ្លរ៉ា បានចាប់ផ្តើមបង្កើតឡើងនៅថ្ងៃទី 01 ខែកញ្ញា ឆ្នាំ ២០១៥ ហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះ មានរយៈពេល ៧ ឆ្នាំហើយ ។ បច្ចុប្បន្ន ក្រុមហ៊ុនមាន បុត្រសម្ព័ន្ធចំនួន ៥ គឺបុរី ឌឹ ផ្លរ៉ា, ខុនដូ ឌឹ ផ្លរ៉ា ស្វីត, ផ្សារទំនើប ឌឹ ផ្លរ៉ា ស៊ែ្វរ, ផ្សារទំនើប The Almond Supermarket, និង Mercure Phnom Penh Beung Keng Kong 1 ដែលកំពុងចុះហត្ថលេខានេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ