ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១១​ក្រុម​ចូលរួម​ព្រឹត្តិការណ៍​បាល់ទះ​Hun Sen Cup

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត អាំង សេរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត អាំង សេរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​អ្នកតំណាង​ក្រុម​បាល់ទះ​ទាំង​១១ បាន​អញ្ជើញ​ចូលរួម​ពិធី​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី ការ​ប្រកួត​កីឡាបាល់ទះ​ដណ្តើម​ពានរង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឹ​ន​កីឡា ។

លោក​អគ្គលេខាធិការ មាន​ប្រសាសន៍​ថា ក្រុម​បាល់ទះ​ជើង​ខ្លាំង​ទាំង​១១​ក្រុម ប្រសិនបើ​មិន
គោរព​បទបញ្ជា​ការ​ប្រកួត និង​អាង​អ្នកធំ​ណាមួយ​ធ្វើ​ឲ្យ​ខូច​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាបាល់ទះ​ដណ្តើមពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បោះបង់​ការ​ប្រកួត​ដោយសារ​តែ​ដឹង​ក្រុម​ខ្លួនឯង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ សហព័ន្ធ​នឹង​ដាក់​ពិន័យ​តាម​បទបញ្ជា​តែ​ម្តង ។ កន្លង​មក ទ​ង្វើបែប​នេះ​បាន​កើតឡើង​ជាង​៦​ឬ​៧​ឆ្នាំ​មុន​ហើយ​ដូច្នេះ​រូប​លោក​ជា​អគ្គលេខាធិការ​សហព័ន្ធ​ត្រូវ​កែប្រែ​មិន​ឲ្យ​កើត​មាន​ឡើយ ។

លោក​អគ្គលេខាធិការ​បន្ត​ថា ក្រុម​ដែល​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​លើក​នេះ​សុទ្ធ​សឹង​ជា​ក្រុម​ជើង​ខ្លាំង​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភព​កីឡាបាល់ទះ ព្រមទាំង​ឆ្លងកាត់​ការ​ប្រកួត​ជា​ច្រើន​ថែម​ទៀត ហើយ​គោរពបទបញ្ជា​ការ​ប្រកួត​ដូច្នេះ​កន្លង​មក ។

ព្រឹត្តិការណ៍​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ព្រី​ន​ស៍ រាជធានី​ភ្នំពេញ ។

ក្រុម​បាល់ទះ​ទាំង​១១​ដែល​មានឈ្មោះ​ចូលរួម​ប្រកួត​មាន​ក្លិប​កីឡាបាល់ទះ​វិសាខា​, ក្លិប​កីឡា​បាល់
ទះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​, ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​, ក្លិប​កីឡា
បាល់ទះ​បញ្ជា​ដ្ឋា​ន​អង្គរក្ស​, ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​, ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។​ក្លិប​កីឡាបាល់ទះ​កងពលធំ​អន្តា​គម​ន៍​លេខ​៣, ក្លិប​កីឡាបាល់ទះ​កូន​នាគ​ឧត្តរ ខេត្តឧត្តរមានជ័យ​, ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ
សីហ​នុ​, ក្លិប​កីឡាបាល់ទះ​ក្រសួងមហាផ្ទៃ និងក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយ
រៀង សុទ្ធ​សឹង​ជា​ក្រុម​ជើង​ខ្លាំង​កម្រិត​កំពូល ។

សម្រាប់​ពានរង្វាន់​និង​រង្វាន់​របស់​ក្រុម​ជ័យ​លា​ភី​វិញ​គឺ​ក្រុម​ជើងឯក​បាន​ពានរង្វាន់​ធំ​១ មេដាយមាស​ម្នាក់​១ អម​ដោយ​ថវិកា​១​ម៉ឺន​ដុល្លារ​, ក្រុម​ជើងឯក​រង​ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់​១ អម​ដោយ​ថវិកា ៥​ពាន់​ដុល្លារ​, ក្រុម​ចំណាត់ថ្នាក់​លេខ​៣ទទួល​បាន​មេដាយ​សំរឹទ្ធិ ម្នាក់​១ អម​ដោយ​ថវិកា ៣​ពាន់​ដុល្លារ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ ទទួល​បាន​ថវិកា​២​ពាន់​ដុល្លារ ។ ក្រៅពី​នោះ​ក៏​មាន​ពានរង្វាន់​ឯកត្តជន​ដែរ​គឺ​សម្រាប់​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍ ដូច​ជា​កីឡាករ​លើក​បាល់​ល្អ កីឡាករ​ធ្វើ​រនាំង​ល្អ និង​កីឡាករ​វាយ​សេវា​ល្អ​ជាងគេ​ជាដើម​។

អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ ក្នុង​ការ​ប្រកួត​ពានរង្វាន់​បាល់ទះ​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ នេះ ក៏​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ ចំនួន ២​គូ​ដែរ គឺ​ថ្ងៃ​ទី​១៥ តុលា ២០២២ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ប៉ះ សិង្ហ​បុរី វេលា​ម៉ោង​៧​យប់ និង​ថ្ងៃ​ទី​២០ តុលា ២០២២ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ប៉ះ​គុយ​បា វេលា​ម៉ោង​៧​យប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ