បើអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup ឆ្នាំនេះ វិសាខា នឹងស្មើកំណត់ត្រាដ៏ល្អរបស់ ភ្នំពេញក្រោន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬ Hun Sen Cup
រាជធានីភ្នំពេញ ៖ ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬ Hun Sen Cup
រាជធានីភ្នំពេញ ៖ ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬ Hun Sen Cup លើកទី១៦ ឆ្នាំ២០២២ បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយហើយ ដោយក្រុមវិសាខា បានយកឈ្នះ ភ្នំពេញក្រោន ២-១ ខណៈបឹងកេត បានលត់ក្រុមអគ្គិសនីកម្ពុជា ៣ទល់នឹង០។
ក្រឡែកមើលក្រុមម្ចាស់ការពារតំណែងជើងឯកសេះមាសវិសាខា វិញ ប្រសិនបើបន្តលទ្ធផលល្អនៅជើងទី២ ទៀតនោះ ពួកគេនឹងស្មើកំណត់ត្រាមួយរបស់ភ្នំពេញក្រោន ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣ឆ្នាំជាប់ៗគ្នា ។ ចាប់តាំងពីពានរង្វាន់ Hun Sen Cup ថ្នាក់ជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧មក មានតែភ្នំពេញក្រោនទេ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣ឆ្នាំជាប់ៗគ្នា។
ក្រុមជើងឯក២សម័យមួយនេះ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រដំបូងក្នុងឆ្នាំ២០០៨ ដែលកាល
នោះ ក្លិបនេះមានឈ្មោះថា ភ្នំពេញអ៊ឹមផាយអឺរ និងបានលើកពាន បន្ទាប់ពីយកឈ្នះលើព្រះខ័នរាជស្វាយរៀង ១ទល់នឹង០ ។ ឆ្នាំបន្ទាប់ គឺ២០០៩ ដែលបានប្ដូរឈ្មោះទៅជាភ្នំពេញក្រោន ពួកគេនៅតែបន្តភាពជោគជ័យ ដោយឈ្នះណាហ្គាខប (បច្ចុប្បន្ន ណាហ្គាវើលដ៍) ១ទល់នឹង០ លើកពានជាលើកទី២ ។ ផ្ទុយទៅវិញក្នុងឆ្នាំ២០១០ ភ្នំពេញក្រោន បានឡើងវគ្គផ្ដាច់ព្រ័ត្រជាលើកទី៣ជាប់ៗគ្នា តែបានចាញ់ក្រសួងការពារជាតិ (បច្ចុប្បន្ន ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬ Tiffy Army) ដោយលទ្ធផល ៣ ទល់នឹង២។
ដូច្នេះ ប្រសិនបើវិសាខា បន្តលទ្ធផលល្អលើភ្នំពេញក្រោន ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្នាំ២០២២ នេះ ពួកគេ នឹងក្លាយជាក្រុមទី២ ដែលបានឡើងដល់វគ្គលើកពានជាលើកទី៣ជាប់ៗគ្នាដែរ។
គួរបញ្ជាក់ថា ក្រុមអ្នកមានវិសាខា បានលើកពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ពីរដងជាប់គ្នា ពោលគឺក្នុងឆ្នាំ២០២០ និង២០២១ ៕
ចែករំលែកព័តមាននេះ