ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wow ពិតជា​មោទនភាព​ណាស់​! កម្ពុជា​ឈ្នះ​មកុដ​២​លើក​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

អាច​ថា​ជា​ភាព​ចៃដន្យ​មួយ ដោយសារ​តែ​នេះ យើង​ធ្លាប់​បញ្ជូន​បេក្ខភាព​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​មុន​ៗ ស្រាប់តែ​អាច​មានឱកាស​បាន​ជាប់​តំណែង​ល្អ​ៗ​នៅ​ទីនោះ គួរ​អោយ​ចាប់អារម្មណ៍​។ ថ្មី​ៗ​នេះ

រាជធានី​ភ្នំពេញ ៖ អាច​ថា​ជា​ភាព​ចៃដន្យ​មួយ ដោយសារ​តែ​នេះ យើង​ធ្លាប់​បញ្ជូន​បេក្ខភាព​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​មុន​ៗ ស្រាប់តែ​អាច​មានឱកាស​បាន​ជាប់​តំណែង​ល្អ​ៗ​នៅ​ទីនោះ គួរ​អោយ​ចាប់អារម្មណ៍​។ ថ្មី​ៗ​នេះ យើង​បាន​មុខមាត់​ម្តងទៀត ដោយសារ​នារី​កម្ពុជា​យើង ដ៏​មាន​សម្រស់​បាន​ឈ្នះ​មកុដ​ធំ នាច​ក្រ​វា​ឡ​។ មាន​ន័យ​ថា ជា​លើក​ទី​២ ហើយ ដែល​បេក្ខភាព​របស់​ប្រទេស​កម្ពុជា​យើង​បាន​ឈ្នះ​មកុដ ការ​ប្រកួត​អន្ដរជាតិ​នៅ​ក្នុង​ប្រទេស Malaysia ។

គេ​ចាំ​បាន ឈ្នះ​ម្តង​បាន​ទៅ​លើ​កញ្ញា Jonh Sotima – Miss Tourism international Dream girl of the year 2019​។ ឯ​ទើបតែ​មានមុខ​ម្តងទៀត គឺ​កញ្ញា Pich Mainavyta – ឬ សារី ស្រី​ពេជ្រ ទើប​ជាប់ Miss Petite Global 2022 ។ ទាំង​២​លើក​កន្លង​មកនេះ យើង​ហាក់​មានការ​រីកមុខ​មាត់ ព្រោះ​នៅ​ម៉ា​ឡេ​ស៊ី កម្ពុជា​មាន​ប្រវត្តិ​ឈ្នះ​ការ​ប្រឡង​កញ្ញាឯក បុរសឯក មក​មុខមាត់​មិន​តិច​នោះ​ទេ ។

អ្វី​ដែល​យើង​រីករាយ ប្រទេស​នានា​សុទ្ធតែ​មានការ​កោតសរសើរ​ដល់​កម្ពុជា ដែល​អាច​ឈ្នះ​គេ ប្រកប ដោយ​ធនធាន​បេក្ខជន មាន​ភាព​ឆ្លាត​វៃ ស្តែង​ពី​ការ​រីក​ចម្រើន ក្នុង​វិស័យ​បវរកញ្ញា ក្នុង​ប្រទេស​។

ដើម្បី​ជា​ការ​លើកទឹកចិត្ត បេក្ខជន បេ​ក្ខ​នារី តាម​ដឹង​មានការ​លេចឮ​ថា «CIM or Cambodia International Models បាន​រៀបចំ​នៅ​កម្មវិធី​មួយ ដើម្បី​ជា​ការ​អបអរសាទរ​ដល់​បេក្ខភាព​កម្ពុជា យើង​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​នៅ​លើ​ឆាក​អន្ដរជាតិ នោះ​គឺ​កម្មវិធី Fans Meeting ដោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែសីហា នៅ​ក្នុង​ផ្សារ​ទំនើប The Olympia Mall ជាន់​ទី​១ ចាប់ពី​ម៉ោង ៦-៨ យប់​។​ដូច្នេះ​សម្រាប់ Fans ដែល​ចង់ទៅ​ចូលរួម​កម្មវិធី Fan Meeting អាច​អញ្ជើញ​មក​បាន ប្រាកដជា​បាន​ជួប​បុរសឯក​សង្ហារ​ៗ​ជា​ច្រើន​នាក់ និង​បវរកញ្ញា​ស្រស់​សោភា​ជា​ច្រើន​ដួង មក​បង្ហាញ​រាង បង្អួត​សម្រស់​គ្នា ដើម្បី​បំផុស​កម្មវិធី​អោយ​កាន់តែ​កក្រើក​ថែម​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ