ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆាបឆេះ​ម៉ាស៊ីនត្រជាក់​ក្នុង​ភោជនីយដ្ឋាន​មួយ​​កន្លែង ផ្អើល​អស់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍

2 ឆ្នាំ មុន
  • ភ្នំពេញ

អគ្គិភ័យ​បាន​ឆាបឆេះ​ម៉ាស៊ីនត្រជាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង ដែល​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​ជួយ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ម៉ាស៊ីនត្រជាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង ដែល​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​ជួយ​អន្តរាគមន៍​អស់​ជា​ច្រើន​គ្រឿង​។ ហេតុ​ការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២២ ស្ថិត​នៅ​ត្រង់​ចំណុច​ភោជនីយដ្ឋាន​គ្រឿង​សមុទ្រ «​អ៊ូ​ហ៊ូ សឺ​ហា​យ​» នៅ​ចំណុច​ផ្លូវ​សបិត ស្ថិត​ក្នុងភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី ហើយ​បង្ក​ឱ្យ​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ ធ្វើ​ឲ្យ​ខូចខាត​សម្ភារៈ​ម៉ាស៊ីនត្រជាក់​ចំនួន​១​គ្រឿង ដែល​មាន​ទទឹង​០,៥០​ម៉ែត្រ​x២​ម៉ែត្រ និង​ពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។

សមត្ថកិច្ច​បន្ត​ថា ចំណែកឯ​ទីតាំង​កើតហេតុ​ខាងលើ គឺជា​ប្រភេទ​សំណង់ ថ្ម​បេតុង ដែល​មាន​ទំហំ (១២​ម៉ែត្រ x ១៨​ម៉ែត្រ​)​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្រាប់តែ​មាន​ផ្សែងហុយ​ចេញពី​ម៉ាស៊ីនត្រជាក់ ហើយ​ក៏​បង្ក​ជា​អគ្គិភ័យ​តែ​ម្តង គ្រា​ក៏​បាន​នាំ​គ្នា​ជួយ​ទាញ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ធ្វើការ​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់ ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន ហើយ​ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​មាន​អគ្គិភ័យ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ​ចំនួន​៣​គ្រឿង តែ​ពុំ​បាន​ប្រើប្រាស់​ទឹក​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ