លោកនាយឧត្តមសេនីយ៍អ៊ី ឈាន រំពឹងថាពលរដ្ឋខេត្តប៉ៃលិននឹងទៅបោះឆ្នោតគ្រប់ៗគ្នា
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមអ៊ី ឈាន រដ្ឋលេខាធិការក្រសួង
ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមអ៊ី ឈាន រដ្ឋលេខាធិការក្រសួង
ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមអ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅមណ្ឌល ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតនៅភូមិអូតាពុក្រក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពាជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានសំដែងក្តីរីករាយ ក្រោយពីឃើញប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោះដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីទៅបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត។
បើយោងតាមរបាយការណ៍របស់លោក ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឱ្យដឹងថា នៅក្នុងខេត្តប៉ៃលិន មានគណបក្សនយោបាយចំនួន៥ ចូលរួមប្រកួតប្រជែងក្នុងនោះរួមមាន ១-គណបក្សប្រជានកម្ពុជា ២-គណបក្សភ្លើងទៀន ៣-គណបក្សខ្មែររួបរួមជាតិ ៤-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និង៥-គណបក្សសញ្ជាតិកម្ពុជា ។ ដោយឡែកមានការិយាល័យបោះឆ្នោតចំនួន ១១៨ការិយាល័យ និងមានអ្នកគ្រប់អាយុបោះឆ្នោតចំនួន៤២២៦២នាក់ ៕
ចែករំលែកព័តមាននេះ