ខេត្តពោធិ៍សាត់ ៖ បុរសជនជាតិវៀតណាមម្នាក់ បានរងរបួសស្ទើរស្លា.ប់ ដោយសារតែត្រូវជនជាតិវៀតណាមដូចគ្នាកា.ប់នឹងកាំបិតនៅក្នុងវង់ផឹកស៊ី ។ អំពើហិ.ង្សានេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅផ្ទះផែបណ្ដែតទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង។
លោក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀងបានថ្លែងថា ជនរងគ្រោះឈ្មោះ ង្វៀន យ៉ាំងនី អាយុ៣២ឆ្នាំ ចំណែកជនដៃដល់ឈ្មោះ យឿង យ៉ាំងដាម ភេទប្រុស អាយុ២៥ឆ្នាំ ។ ទាំង២នាក់ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
លោកអធិការបញ្ជាក់ថា នៅមុនពេលកើតមានអំពើហិ.ង្សាខាងលើ ពួកគេបាននាំគ្នាផឹកស៊ី រហូតស្រវឹងរៀងៗខ្លួន ហើយក៏កើតចេញជាទំនាស់ឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.កតែម្តង ហើយក្រោយមកជនដៃដល់ក៏បានទាញយកកាំបិតកា.ប់ទៅលើភាគីទំនាស់ជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ចំណែកឯជនដៃដល់វិញ ក្រោយពេលកើតហេតុភ្លាម ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលរាំងទិល ដើម្បីរៀបចំនីតិវិធីបន្ត ៕
ចែករំលែកព័តមាននេះ