កម្ពុជាអាចទទួលកំណើនសេដ្ឋកិច្ច ៧% វិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជារំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចល្អចាប់ពីឆ្នាំនេះតទៅក្រោយពីវិបត្តិកូវីដ ១៩ ។ ឆ្នាំ២០២២ នេះ កំណើនសេដ្ឋកច្ចប្រទេសកំពុងអភិវឌ្ឍន៍នេះ មានក្នុងអត្រា…
រាជធានីភ្នំពេញ ៖ កម្ពុជារំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចល្អចាប់ពីឆ្នាំនេះតទៅក្រោយពីវិបត្តិកូវីដ ១៩ ។ ឆ្នាំ២០២២ នេះ កំណើនសេដ្ឋកច្ចប្រទេសកំពុងអភិវឌ្ឍន៍នេះ មានក្នុងអត្រា…
រាជធានីភ្នំពេញ ៖ កម្ពុជារំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចល្អចាប់ពីឆ្នាំនេះតទៅក្រោយពីវិបត្តិកូវីដ ១៩ ។ ឆ្នាំ២០២២ នេះ កំណើនសេដ្ឋកច្ចប្រទេសកំពុងអភិវឌ្ឍន៍នេះ មានក្នុងអត្រា ៥.៦% ហើយនៅឆ្នាំ ឆ្នាំ ២០២៣ កើនក្នុងរង្វង់ ៦,៧% លុះដល់ឆ្នាំ ២០២៤ កំណើននឹងវិលទៅរកអត្រាធ្លាប់មានពីមុន ពេលផ្ទុះកូវីដ ១៩ គឺ ៧% ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ។
មន្ត្រីអះអាងថា កម្ពុជាជាប្រទេសមួយដែលបានចាត់វិធានការបានល្អនៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ ១៩ ។ ការងើបសេដ្ឋកិច្ចឡើងវិញយ៉ាងលឿនល្អជាងប្រទេសកំពុងអភិវឌ្ឍន៍នានាបែបនេះ ក៍ដោយសារមានវិស័យមួយចំនួនបានកើនឡើងខ្ពស់ពីការរំពឹងទុក ។
ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុត ថាវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងវិស័យកាត់ដេរ កសិកម្មជាដើម ទទួលបានកំណើនហួសពីការរំពឹងទុក ។
នៅក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករថា កាលពីឆ្នាំ ២០២១ ការនាំចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥ លានដុល្លារអាមេរិក ស្មើនឹង ១៥.២%,។ ចំណេការការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ស្បែកសត្វកែច្នៃ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ៤,៥៤២.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៣៩២.៥ លានដុល្លារអាមេរិក ស្មើនឹង ៤៤.២%, និងការការនាំចេញកសិផលមានចំនួន ២,៨១៧.៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៩៨.៦ លានដុល្លារអាមេរិក ស្មើនឹង ៣៩.៥% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៨២៦.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៦០.៣ លានដុល្លារអាមេរិក (៧៧.៣%), ការនាំចេញអង្ករសម្រេច ៤២៤.៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ៨១.១ លានដុល្លារអាមេរិក (១៦.០%), កៅស៊ូនាំចេញមានតម្លៃ ៣៩៩.៣ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២៥.៧ លានដុល្លារអាមេរិក (៤៥.៩%), និងកសិផលផ្សេងទៀតមានតម្លៃ ៦៥៣.៧ លានដុល្លារអាមេរិក កើនឡើង ២៦៥.៣ លានដុល្លារអាមេរិក (៦៨.៣%)។
នៅក្នុងឆ្នាំ ២០២២ នេះ ការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចថា វិស័យខាងលើនឹងបន្តកំណើនទៀត នៅក្នុងនោះវិស័យកសិកម្មរំពឹងថា នឹងកើនឡើង ១,៣% វិស័យកាត់ដេរព្យាករណ៍ថា កើន ៨,១% វិស័យកម្មន្តសាលមិនមែនកាត់ដេរកើនចំនួន ១២,២ % វិស័យដឹកជញ្ចូន និងគមនាគមន៍ចំនួន ៦,២% វិស័យសំណង់កើនចំនួន ៥,៤% វិស័យអចលនទ្រព្យកើន ៤,១% វិស័យលក់ដុំ រាយកើនចំនួន ៥% វិស័យសណ្ឋាគារ និងភោជនីយដ្ឋានកើនចំនួន ១២% និងវិស័យផ្សេងៗទៀត កើនចំនួន ៤,៣% ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា មានកត្តាបីជាសំខាន់ ដែលបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាងងើបលឿនជាងប្រទេសកំពុងអភិវឌ្ឍន៍ដទៃនោះ ក្នុងនោះមានការឆ្លើយតបវិបត្តិកូវីដ ១៩ ទាំងផ្នែងសង្គមនិងសេដ្ឋកិច្ច ពិសេសវិធានការជួយដល់ធុរកិច្ចរងផលប៉ះពាល់ ពីរដ្ឋាភិបាលបានទាន់ពេលវេលា ។ មួយវិញទៀត កម្ពុជាបានប្រើពេលវេលាដែលជាឧបសគ្គនេះធ្វើកំណែទម្រង់ ។ លោកថា ក្រសួងសេដ្ឋកិច្ចធ្វើការកែទម្រង់នូវរចនាសម្ព័ន្ធ ដើម្បីបង្កបរិយាកាសល្អដល់ការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ការវិនិយោគ និងធុរកិច្ច ក៏ដូចជាទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងមានស្រាប់ ៕
ចែករំលែកព័តមាននេះ