ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​កុំឱ្យគេ​ឮ

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចេ​ញពី​ប្រទេស​វៀ​តណាម​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចា​ក​ម្តង​ៗ…គេ​ឃើញ​អ្នករត់ការ​យក​ប្រាក់​ទៅ​ឱ្យ​មន្ត្រី​ច្រក​ទ្វារ មា​ន​គយ និង​ប៉ូលិស​អន្តោប្រវេសន៍ ប៉ូលិស​សេដ្ឋកិច្ច ហើ​យ​បា​រ៉ា​ស់​ក៏​ចាប់ផ្តើម​លើកឡើង ដើម្បី​ស្វាគមន៍​រថយន្ត​ដឹកទំនិញ​ចូល​ដោយ​សុវត្ថិភា​ព ប្រញាប់​គោលដៅ​មក​ភ្នំពេញ ។* ទំនង​ឈ្មួញ​រត់ការ​មិនបាន​គ្រប់​អង្គ​ភា​ព…សង្ស័យ​អ្នករត់ការ​ឱ្យ​តែ​ក្រុម​ដែល​មាន​សិទ្ធិ​បើក​បារ៉ា​ស់ ឯ​ក្រុម​មន្ត្រី​ដទៃទៀត​ដែល​មាន​ស្នាក់​ការ​ទីនោះ​ដែរ…

រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចេ​ញពី​ប្រទេស​វៀ​តណាម​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចា​ក​ម្តង​ៗ…គេ​ឃើញ​អ្នករត់ការ​យក​ប្រាក់​ទៅ​ឱ្យ​មន្ត្រី​ច្រក​ទ្វារ មា​ន​គយ និង​ប៉ូលិស​អន្តោប្រវេសន៍ ប៉ូលិស​សេដ្ឋកិច្ច ហើ​យ​បា​រ៉ា​ស់​ក៏​ចាប់ផ្តើម​លើកឡើង ដើម្បី​ស្វាគមន៍​រថយន្ត​ដឹកទំនិញ​ចូល​ដោយ​សុវត្ថិភា​ព ប្រញាប់​គោលដៅ​មក​ភ្នំពេញ ។
*

ទំនង​ឈ្មួញ​រត់ការ​មិនបាន​គ្រប់​អង្គ​ភា​ព…សង្ស័យ​អ្នករត់ការ​ឱ្យ​តែ​ក្រុម​ដែល​មាន​សិទ្ធិ​បើក​បារ៉ា​ស់ ឯ​ក្រុម​មន្ត្រី​ដទៃទៀត​ដែល​មាន​ស្នាក់​ការ​ទីនោះ​ដែរ មិនបាន​ផល ទើប​ផ្ទុះឡើងរឿង​ឈ្មួញ​នាំ​បង្គា និង​ក្តាម​ថ្ម​ចូល​ជាង១០តោ​ន មាន​លាយ​គី​មី ដែល​ត្រូវតែ​កម្ទេច​ចោល ដើម្បី​ថ្ងៃក្រោយ​ឱ្យ​រាង !
*

បាន​ជា​ពោល​ដូច្នោះ ពីព្រោះ​កាលពី​ថ្ងៃទី១៦ មករា ២០២២នេះ ពេលយប់ មាន​ឡាន២គ្រឿង​ដឹក​បង្​គា និង​ក្តាម​ថ្ម១២តោន ចូល​តាម​ច្រក​ទ្វារ​ព្រែក​ចាក ដោយ​រលូន ក្រោយពី​ឈ្មួញ​រត់ការ​រួច អត់មាន​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួត​ពិ​និ​ត្យ​ខ្មោ.ច.​យក៍​អ្វី​ឡើយ ។ គឺ​បើក​បារ៉ាស់​ឱ្យ​បោល​ចូល​តែម្តង ព្រោះ​ជា​ម៉ូយ​ចាស់ ។
*

មើលឃើញ​បែបនេះ មន្ត្រី​ជំនាញ​មួយ​ក្រុម​ទៀត បាន​លើកគ្នា​ឃាត់​ឱ្យ​ឈប់ តែរ​ថ​យន្ត​អត់​ឈប់​ទេ បាន​បោល​យ៉ាង​លឿន ប្រញាប់​មក​ភ្នំពេញ ។
*

ដោយសារ​មិនព្រម​ឈប់​ឱ្យ​ត្រួតពិនិ​ត្យ ក៏​លើកគ្នា​ដេញ​តាម​បាន​ចម្ងាយ​ប្រមាណ​ជិត២០គ.ម ទើប​ស្ទាក់​ចាប់បាន ហើយក៏​នាំគ្នា​ត្រួតពិនិត្យ​ដើម្បី​ឱ្យ​ឃើញ​ជាក់​ស្តែង ។
*

លុះ​ពេល​ពិនិត្យ ក៏​ឃើញ​បង្គា​មាន​ចាក់​ចាហួយ​ចូល​ដើម្បី​បង្កើ​ន​ទម្ងន់ ព្រមទាំង​រក​ឃើញ​មាន​ជាតិគីមី​ក្នុង​គ្រឿង​សមុទ្រ​នេះ​ទៀតផង គឺ​គេ​លាយ​គីមី ដើម្បី​រក្សា​គុណភាព​ដែល​ឈ្មួញ​ខ្មែរ និង​យួន​តែងតែ​ប្រព្រឹត្ត​នាំ​យក​មក​លក់​នៅ​ភ្នំពេញ ។
*

មហាជន​ដែល​ដឹងរឿង​នេះ និយាយ​ថា បើ​មន្ត្រី​មុខលុយ​នៅ​ច្រក​ទ្វារ​ព្រែក​ចាក នៅតែ​បណ្តោយ​ឱ្យ​ឈ្មួញ​ដឹក​គ្រឿង​សមុទ្រ លាយ​គីមី​ចូល​មួយ​ថ្ងៃ​ៗ​រាប់​តោន​បែបនេះ បាន​ជា​សុខភាព​ខ្មែរ​ដុន​ដាប​ពេញ​ៗ​មន្ទី​រ​ពេទ្យ ។
*

គេ​នាំគ្នា​និយាយ​ថា ខ្មែរ​អ្នកក្រ​មិន​ងាយ​ឈឺ​ស្លាប់​ឆាប់​ទេ ព្រោះ​គេ​មិន​មាន​ប្រាក់​ទិញ​គ្រឿង​សមុទ្រ លាយ​គីមី​បែបនេះ​ទេ គឺ​មានតែ​អ្នកមាន​ទេ ដែល​ចូលចិត្ត​បង្គា មឹក និង​ក្តាម​ថ្ម លក់​ពាសពេញ​តាម​ហាង តាម​ទីផ្សារ ។
*

មហាជន​សំណូមពរ សូម​ឱ្យ​អស់លោ​ក មានអំណាច តាម​ច្រក​ទ្វារ​ព្រំដែន វៀតណាម ជាពិសេស​ច្រក​ទ្វារ​ព្រំដែន​ព្រែក​ចាក គួរ​ឈប់​ស្មោ​គគ្រោក​ទៀត​ទៅ…បើ​តែ​យ៉ាង​នឹង​ទេ ងាប់​ខ្មែរ​អស់ហើយ…ឬមួយ​ប្រញាប់​ស្រង់​ដើម ព្រោះ​ទិញ​ប៉ុស្តិ៍​ឈរជើង​នៅ​ព្រំដែន​ថ្លៃ​កប់​ពពក​ពេក…ហេ ! ហេ !

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ