បន្ទាប់ពីទទួលបានភាពល្បីល្បាញខ្លះៗក្នុងវិស័យកីឡារួចមក កីឡាការិនីមួយចំនួនបានងាកមកចាប់អារម្មណ៍លើអាជីពជាអ្នកបង្ហាញម៉ូដវិញ ដ្បិតពួកគេយល់ថា អាជីពនេះ អាចធ្វើឱ្យពួកគេរកប្រាក់បានដោយមិនលំបាកនោះឡើយ ។ លើសពីនេះទៅទៀត បើសិនជាទទួលជោគជ័យនោះនឹងរឹតតែធ្វើឱ្យពួកគេទទួលបានតម្លៃខ្លួនកាន់តែខ្ពស់ តែក្នុងបណ្ដាកីឡាការិនីទាំងនោះ ក៏មានមួយចំនួនបច្ចុប្បន្ននៅមិនទាន់បោះបង់អាជីពចាស់នៅឡើយដែរ។ បណ្ដាកីឡាការិនីទាំងនោះមានដូចជា ៖
១-នាង Leryn Franco ជនជាតិប៉ារ៉ាហ្គាយជាកីឡាការិនីចោលលំពែង ។
២-នាង Anna Semenovich ជនជាតិរុស្ស៊ី ជាអតីតកីឡាការិនីជិះស្គីលើទឹកកក ។ នាងបានក្លាយជាតារាម៉ូដែលរុស្ស៊ីដ៏សិចស៊ីបំផុតក្នុងពេលមួយដ៏ឆាប់រហ័សបន្ទាប់ពីនាងបានផ្លាស់ប្ដូរអាជីព ។
៣-នាង Anna Kournikova ជាជាតិ រុស្ស៊ី ជាកីឡាការិនីតឺន្នីស ។ សព្វថ្ងៃនាងនៅប្រកួតនៅឡើយ ។ ចំណូលដែលនាងរកបានក្នុងអាជីពកីឡាការិនីមានជាង៣លានដុល្លារអាមេរិក ។
៤-កីឡាការិនីកូនភ្លោះនាង Bia និងនាង Branca Feres (ជាកីឡាការិនីហែលទឹកអូឡាំពិករបស់ប្រេស៊ីល)។
៥-នាងម៉ារីយ៉ា សារ៉ាប៉ូវ៉ា (បច្ចុប្បន្ន ជាកីឡាការិនីតឺន្នីសរុស្ស៊ី) ។
៦-នាងអាណា អ៊ីវ៉ាណូវិច (ស៊ែប៊ី) បច្ចុប្បន្ននៅជាកីឡាការិនីតឺន្នីស (មិនទាន់ចូលនិវត្ដន៍) ។
៧-នាង Amanda Beard ជនជាតិអាមេរិក ។ ជាកីឡាការិនីហែលទឹកអូឡាំពិកដែលទទួលបានជោគជ័យបំផុតនៅក្នុងអាជីព ។ នាងដណ្ដើមបានមេដាយចំនួន៧ ក្នុងនោះមាស២គ្រឿង ។
៨-នាង Anna Rawson ជនជាតិអាមេរិក ទស្សនិកជនភាគច្រើនស្គាល់នាងតាម រយៈឈ្មោះ Natalie Gulbis ។
៩-នាង Anni Friesinger ជាកីឡាការ រិនីជិះស្គីអាល្លឺម៉ង់ ។
១០-នាង Mo Wandan ជនជាតិចិន ជាអតីតកីឡាការិនីលោតកំពស់ ៕
ចែករំលែកព័តមាននេះ