ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ធនាគា​រពិភព​​លោក​​បារម្ភ​ថា​​​ផែន​ដី​​​នឹង​កើន​​កំដៅ​​​4​​អង្សាក្នុង​​រយៈ​ពេល​50​ឆ្នាំ​​ខាង​​មុខ​​​នឹង​​បង្ក​​គ្រោះ​​​​ធម្ម​ជា​តិ​​​​ស្មាន​មិន​​ដល់​

11 ឆ្នាំ មុន

ធនាគា​រពិភព​​លោក​​(WB)​​បាន​​ផ្សាយ​​​កាល​ពី​​ថ្ងៃ​ទី​​​​១៨ វិច្ឆិកា ​ថា​សីតុណ្ហ​ភាព​​​នៅ​លើផែន​ដី​​អាច​​​កើន​ខ្ពស់​​​៤​អង្សាសេ​​​​ដោយ​​គ្មាន​​​​ហេតុ​​ផល​​​ក្នុង​រយៈ​​ពេល​​៥០​ឆ្នាំ​​ខាងមុខ​​​​​ជា​ហេតុ​​​​បណ្ដា​ល​មកពី​​ការ​​ខូច​ខាត​​នៃ​ប្រព័ន្ធ​​​ជម្រក​​​នៅ​តាម​ឆ្នេ​រ​សមុទ្រ​​​ ។ ​​​លោក​ជីម ​យ៉ុ​ង​ឃីម​ ​ប្រធាន​​​WB​​​បាន​​អំពាវ​នាវ​​​ដល​់​ក្រុម​ប្រទេស​​កំពុង​អភិវឌ្ឍន៍​​​​ដែល​មាន​​និន្នាការ​​នឹងក្លាយ​​ជា​​ប្រទេសមាន​ទ្រព្យសម្បត្តិ​​​ស្ដុក​ស្ដម្ភ​​

ធនាគា​រពិភព​​លោក​​(WB)​​បាន​​ផ្សាយ​​​កាល​ពី​​ថ្ងៃ​ទី​​​​១៨ វិច្ឆិកា ​ថា​សីតុណ្ហ​ភាព​​​នៅ​លើផែន​ដី​​អាច​​​កើន​ខ្ពស់​​​៤​អង្សាសេ​​​​ដោយ​​គ្មាន​​​​ហេតុ​​ផល​​​ក្នុង​រយៈ​​ពេល​​៥០​ឆ្នាំ​​ខាងមុខ​​​​​ជា​ហេតុ​​​​បណ្ដា​ល​មកពី​​ការ​​ខូច​ខាត​​នៃ​ប្រព័ន្ធ​​​ជម្រក​​​នៅ​តាម​ឆ្នេ​រ​សមុទ្រ​​​ ។ ​​​លោក​ជីម ​យ៉ុ​ង​ឃីម​ ​ប្រធាន​​​WB​​​បាន​​អំពាវ​នាវ​​​ដល​់​ក្រុម​ប្រទេស​​កំពុង​អភិវឌ្ឍន៍​​​​ដែល​មាន​​និន្នាការ​​នឹងក្លាយ​​ជា​​ប្រទេសមាន​ទ្រព្យសម្បត្តិ​​​ស្ដុក​ស្ដម្ភ​​ក្នុងពេល​អនាគត​​ត្រូវ​បង្កើន​កិច្ច​​ខំ​ប្រឹ​ង​ប្រែង​​​កាត់បន្ថយ​​​ការបញ្ចេញ​ឧស្ម័ន​​​ផ្ទះ​កញ្ចក់​​​ឬ​បញ្ចេញ​​​ឧស្ម័ន​កំ​ដៅ​​​​ចាប់ពីពេល​​​នេះ​តទៅ​ ។ ​

ក្រៅ ពី​ជួយ​កាត់​បន្ថយ​​បញ្ហាបរិស្ថាន​​ក៏​ជា​ផ្នែក​​មួយ​ក្នុង​​​យុទ្ធនាការ​កាត់​បន្ថយ​​​ភាព​ក្រីក្រ​ និង​អត់​ឃ្លាន​​បាន​ដែរ ។ ​​​របាយការណ៍​​បញ្ជាក់​​​ថា ​សីតុណ្ហ​ភាព​​​លើ​ផែ​ន​​ដី​​​មាន​និន្នាការ​​កើន​ខ្ពស់​​បន្ថែម​ទៀត​ប្រហែល​​​​៤​អង្ស​ាសេ​​នៅ​ក្នុង​ឆ្នាំ​​​២០៦៣​​​ប្រសិន​បើ​ប្រ​ជា​ពលរដ្ឋ​​នៅ​លើ​ពិភព​លោក​​​គ្មាន​​​​សាម​គ្គី​​ជា​ធ្លុង​មួយ​​ក្នុង​ការ​ដោះ​​​ស្រាយ​បញ្ហា​​​បរិស្ថាន​​ឱ្យ​​​ប្រាកដ​ប្រជា​ ។ ​

​បច្ចុប្បន្ន​​សីតុណ្ហ​​ភាព​​នៅ​លើ​​​ផែន​ដី​​​កើន​ឡើង​ប្រហែល​០,៨​​អង្សាសេ​​​​ធ្វើ​ឱ្យ​​កើត​មាន​​បម្រែ​បម្រួល​​​​អាកាស​ធាតុ​​បង្ក​ឱ្យ​​​កើត​​មាន​គ្រោះ​ធម្ម​ជាតិ​​ធ្ងន់​​ជា​បន្ត​បន្ទាប់​​​ដោយ​​​​ក្នុង​អំឡុង​​ពេល​​ចុង​ក្រោយ​​នេះមាន​ព្យុះ​​សាន​ឌី ​ដែល​បោក​​បក់​​វាយ​ប្រហារ​​លើ​ប្រទេស​​នៅ​តំបន់​​​សមុទ្រ​​ការី​​បៀន​​​ និង​​ឆ្នេ​រ​សមុទ្រ​​​ភាគ​ខាង​កើត​សហ​រដ្ឋ​អាមេរិក​​បង្ក​ឱ្យ​​មានការ​ខូច​​ខាត​​យ៉ាង​មហា​សាល​ ។
​ប្រសិន​បើ​សីតុណ្ហភាព​​ផែន​ដី​​​កើន​ដល់​​​៤​អង្សាសេ​​ប្រាកដ​មែន​​​​នឹងមាន​បម្រែ​បម្រួល​​​ស្ថាន​ភាព​បរិស្ថាន​​​ទៅ​លើ​​មនុស្ស​​ធ្ងន់​​ដូច​​ជា​មាន​​ព្យុះ​​កំដៅ នឹង​រីក​រាល​​ដាល​គ្រប​ដណ្ដប់​​​រ​ុស្ស៊ី​​ និង​សី​តុណ្ហ​ភាព​​មធ្យម​ក្នុង​អំឡុង​​​​ខែ​​កក្កដា​​រ​បស់​ប្រ​ទេ​ស​​​​​​នៅ​​ក្នុង​​តំបន់​​សមុទ្រ​មេឌី​ទែ​រ៉ាណេនឹង​​កើន​ឡើង​​​ប្រហែល​​​៩អង្សា​សេ ​​រួម​ទាំង​​ធ្វើ​ឱ្យ​មាន​​ផល​​​ប៉ះពាល់​​យ៉ាង​ខ្លាំង​​​​ទៅលើ​ផ្កាថ្ម​​​ និងសត្វ​​ក្នុង​មហា​សមុទ្រ​។ ​

ក្រៅ​​ពី​សីតុណ្ហ​ភាព​​កើន​ខ្ពស់​​នឹង​ធ្វើ​ឱ្យ​កម្រិត​​ទឹកសមុទ្រ​ក៏មាន​កំណើន​ក្លាយ​ជា​គ្រោះ​ធម្ម​ជាតិ​​ដល់​​​ប្រទេសមាន​ព្រំប្រទល់​​ជាប់​នឹង​​មហាសមុទ្រ​​ដូច​​ជា​បង់​ក្លា​ដេស​​ ឥណ្ឌា ឥណ្ឌូណេស៊ី  ម៉ាដា​ហ្គាស្កា មិចស៊ិក​ ម៉ូសំប៊ិក ​ហ្វ៊ីលី​​ពីន​ ​​វ៉េ​ណេ​​ស៊ុយ​​អេ​ឡា ​​និង​វៀត​ណាម ​អាច​តាម​​យា​យី​​ដោយ​ការ​​កើត​ជំងឺ​​រាត​ត្បាត​​រួម​ទាំង​​ផ្ដល់​​ផល​ប៉ះ​ពាល់​​​ដល់​យន្ត​ការ​​​​ផលិត​អាហារ​​​ធ្វើ​ឱ្យ​​​កើត​មាន​ស្ថាន​ការណ៍​​​អត់​ឃ្លាន​​ ជាពិសេស​​នៅ​តំបន់​​អាហ្វ្រិក​កាន់តែ​ធ្ងន់​​។ ​

​ចំណែក​​​​លោកបាន​ គីមូន អគ្គលេខាធិការ​​អង្គ​ការ​​សហ​ប្រ​ជា​ជាតិ​​​បាន​ថ្លែង​ថា ​​របាយ​កា​រ​ណ៍​​​​​​​រ​បស់​WB​​​ឆ្លុះ​​​បញ្ចាំង​​ឱ្យ​ឃើញ​​​​ថា ធាតុពិត​​បញ្ហា​ទាំង​នេះ​​មិន​មែន​​ជា​រឿង​​​នៅ​ឆ្ងាយ​​​ទេ​គឺ​​​​​ដល់​ពេល​វេលា​​ដែល​​មនុស្ស​​​ត្រូវ​សហការ​​គ្នា​​​ឱ្យ​បាន​​ប្រាកដ​​ប្រជា​​ជាង​នេះ​​ដើម្បី​​ការពារ​បរិស្ថាន​​​ និង​ប្រតិបត្តិ​​តាម​អនុ​​សញ្ញា​​​បរិស្ថាន​​ដែល​បាន​ចុះ​ហត្ថលេខា​​​នៅ​ទីក្រុង​​ដឺបាន​​ប្រទេស​​អាហ្វ្រិកខាង​ត្បូង​​កាលពី​ឆ្នាំមុន​​ស្ដី​​ពី​ការ​សម្រេច​​កិច្ច​ព្រម​ព្រៀង​​ផ្នែក​បរិស្ថាន​​ថ្មី​ក្នុង​ឆ្នាំ​២០១៥​ ៕