នាយកប្រតិបត្តិតៃវ៉ាន់ថា ការផ្តាច់ទំនាក់ទំនងរបស់នីការ៉ាហ្គាមិនប៉ះពាល់ដល់តៃវ៉ាន់ឡើយ
តៃវ៉ាន់ ៖ លោក Chen Kuan-ting នាយកប្រតិបតិ្តនៃមូលនិធិ Taiwan NexGen បាននិយាយថា តៃវ៉ាន់នឹងមិនរងការប៉ះពាល់អ្វី
តៃវ៉ាន់ ៖ លោក Chen Kuan-ting នាយកប្រតិបតិ្តនៃមូលនិធិ Taiwan NexGen បាននិយាយថា តៃវ៉ាន់នឹងមិនរងការប៉ះពាល់អ្វី
តៃវ៉ាន់ ៖ លោក Chen Kuan-ting នាយកប្រតិបតិ្តនៃមូលនិធិ Taiwan NexGen បាននិយាយថា តៃវ៉ាន់នឹងមិនរងការប៉ះពាល់អ្វីឡើយពីការផ្តាច់ទំនាក់ទំនងជាមួយប្រទេសនីការ៉ាហ្គា ព្រោះតៃវ៉ាន់ទទួលបានជោគជ័យក្នុងការពង្រឹងទំនាក់ទំនងដ៏មានអត្ថន័យជាមួយប្រទេសផ្សេងៗទៀត។
ការប្រកាសរបស់លោកក្រោយពេលប្រធានាធិបតីនីការ៉ាហ្គាបានប្រកាសផ្តាច់ទំនាក់ទំនងការទូតដ៏យូរអង្វែងជាមួយតៃវ៉ាន់ ដើម្បីទទួលស្គាល់ចិន។
កាលពីពេលថ្មីៗនេះ លោក Chen Kuan-ting បានថ្លែងប្រាប់សារព័ត៌មាន Taiwan News ដូច្នេះថា អ្នកសង្កេតការណ៍គួរបញ្ឈប់ការផ្សព្វផ្សាយដែលចាត់ទុកតៃវ៉ាន់ជា «ក្មេងកំព្រាអាស៊ី ឬជាប្រទេសក្រៅប្រព័ន្ធអន្តរជាតិ»។
លោកថ្លែងថា តៃវ៉ាន់កំពុងផ្តល់អទិភាពដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច វិទ្យាសាស្ត្រ វប្បធម៌ នយោបាយ និងពីប្រជាជនទៅប្រជាជន ជាមួយប្រទេសជាច្រើនដូចជា លីទុយអានី ឥណ្ឌា ស្លូវ៉ាគី និងសូម៉ាលីឡង់ជាដើម។
នាយកប្រតិបត្តិរូបនេះនិយាយទៀតថា បណ្តាញពាក់កណ្តាលផ្លូវការនៃការចូលរួម បានអនុញ្ញាតិឲ្យតៃវ៉ាន់ផ្សព្វផ្សាយពីគំរូតែមួយរបស់ខ្លួននៃការចូលរួមជាមួយនឹងតួអង្គអន្តរជាតិជាច្រើន។ ទំនាក់ទំនងដែលផ្តោតលើប្រជាជនគឺមានសារសំខាន់ខ្លាំងបំផុត។
លោកលើកឡើងទៀតថា ទិដ្ឋភាពដ៏មានប្រសិទ្ធភាពបំផុតនៃអំណាចទន់របស់តៃវ៉ាន់គឺការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លៃប្រជាធិបតេយ្យ និងការការពារសិទ្ធិមនុស្ស។ លោកកត់សម្គាល់ឃើញថាប្រធានាធិបតីនីការ៉ាហ្គាលោក Daniel Ortega មានកេរ្តិ៍ឈ្មោះខាងរំលោភសិទ្ធិមនុស្ស យាយី និងខាងចាប់ខ្លួនអ្នកតស៊ូមតិសិទ្ធិមនុស្ស និងអ្នកកាសែត។
លោកបញ្ជាក់ទៀតថា តៃវ៉ាន់បានខិតខំផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុទៅដល់ប្រជាជននីការ៉ាហ្គានៅកម្រិតមូលដ្ឋាន និងបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់សហគមន៍ជួបការលំបាក និងខ្វះខាត់។ ប៉ុន្តែលោកប្រធានាធិបតីDaniel Ortega បានបដិសេធចោលនូវការទូតរបស់តៃវ៉ាន់៕ (យោងតាមប្រភព៖ Taiwan News)
ចែករំលែកព័តមាននេះ