ខេត្តព្រះសីហនុ ៖ ជនចំនួន៩នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លូនពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿង.ញៀននោះ ក្រោយពីបញ្ចប់ការសាកសួរ ក៏បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ។
វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនទាំង៩នាក់នេះត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដែលដំបូងមាន៤នាក់ ៖
១-ឈ្មោះ ចាន់ វណ្ណៈ ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកចាំដីឲ្យគេ និងមានស្រុកកំណើតនៅឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ២-ឈ្មោះ នៅ ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ៣-ឈ្មោះ ខឹម រ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកបន្ទាយមាស ខេត្តកំពត ។ ៤-ឈ្មោះ ប៉ុន វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយអនុសេនីយ៍ឯក ញ៉ា ពិសិទ្ធិ ចាប់ខ្លូនកាលពីវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ។ ជាមួយនឹងការចាប់ខ្លូននេះ សមត្ថកិច្ចក៏បានដកហូតកាំភ្លើងកែច្នៃ១ដើម ទូរស័ព្ទ២គ្រឿង និងដប១សម្រាប់ជក់គ្រឿងញៀន ។
ចំណែកជនសង្ស័យ៥នាក់ទៀត មាន ៖ ១-ឈ្មោះ ឡេះ សារី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។ ២-ឈ្មោះ យ៉ូប មីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ។ ៣-ឈ្មោះ តាម ឆានឈុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ៤-ឈ្មោះ ហាវ ប៊ុនថោង ភេទប្រុស អាយុ២០
ឆ្នាំ រស់នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ។ ៥-ឈ្មោះ សុះ ហាំម៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ។ ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី ចាប់ខ្លូនកាលពីវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ។
ជាមួយនឹងការចាប់ខ្លូននេះ សមត្ថកិច្ចបានដកហូត ម្សៅសថ្លាចំនួន២កញ្ចប់ធំ និង៣កញ្ចប់តូច ទម្ងន់សរុប៩៥៣ក្រាម ទូរស័ព្ទ២គ្រឿង ប្រាក់៩០.០០០រៀល ដបសម្រាប់ជក់១ ដែកកេះ២ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន និងម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ផ្កាឈូកលាយស ៕
ចែករំលែកព័តមាននេះ