កម្ពុជាចេញយុទ្ធសាស្រ្តក្នុងការទទួលអ្នកទេសចរវ៉ាក់សំាង
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ក្រោយកំណត់សាកល្បងនៅចុងខែវិច្ឆិកា ឆ្នាំ ២០២១ ទទួលភ្ញៀវទេសចរ អន្តរជាតិដែលចាក់វ់ាក់សំាងហើយនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង…
រាជធានីភ្នំពេញ៖ ក្រោយកំណត់សាកល្បងនៅចុងខែវិច្ឆិកា ឆ្នាំ ២០២១ ទទួលភ្ញៀវទេសចរ អន្តរជាតិដែលចាក់វ់ាក់សំាងហើយនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង…
រាជធានីភ្នំពេញ៖ ក្រោយកំណត់សាកល្បងនៅចុងខែវិច្ឆិកា ឆ្នាំ ២០២១ ទទួលភ្ញៀវទេសចរ អន្តរជាតិដែលចាក់វ់ាក់សំាងហើយនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង និងបន្ទាប់មកទៀតនៅខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ ២០២២ កម្ពុជានៅថ្ងៃ ២៨ ខែតុលានេះបានប្រកាសការដាក់ឱ្យអនុវត្ត ផែនការយុទ្ឌសាស្ត្រស្តីពី ការបើកទទួលទេសចរវ៉ាក់សាំង ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ផែនការយុទ្ធសាស្ត្រនេះគឺ ដើម្បីចាប់ផ្តើមជំរុញការបើកទទួលទេសចរណ៍អន្តរជាតិទ្បើងវិញជាជំហ៊ានៗឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភា ពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្របតាមស្មារតីនៃ «ការធ្វើដំណើរ និងទេសចរសុវត្ថិភាព» ដើម្បីចូលរួមអភិវឌ្ឍន៍វិសយ័ទេសចរកម្ពុជាឱ្យក្លាយជាគោលដៅ ទេសចរប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិសយ័និងគោលបំណងខាងលើនេះ ផែនការយុទ្ធសាស្ត្រកំណត់នូវគោលដៅសំខាន់ៗចំនួន ៤ រួមមានការកំណត់ប្រភពទីផ្សារ ដែលមានសក្តានុពល សុវត្ថិភាពហានិភយ៍ទាប ការគ្រប់គ្រងលំហូរភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។ គោលដៅការពង្រឹង សុវត្ថិភាព និងគុណភាពសេវាកម្មទេសចរកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី និង ការបង្កើន ទំនុកចិត្ត និងភាពជឿជាក់គ្នាទៅវិញទៅមករវាងប្រភពទីផ្សារនិងគោលដៅទេចរ កម្ពុជា។
ការចងក្រងផែនការយុទ្ធសាស្ត្រនេះ គឺផ្អែកតាមអភិក្រមនៃការបើកទទួលទេសចរអន្តរ ជាតិទ្បើងវិញតាមដំណាក់កាល ជាជំហ៊ានៗជាអនុគមន៍ និងអញ្ញត្តិ ជាបុរេលក្ខខណ្ឌចំនួន ៤ រួមមាន ៖ ទី ១ អត្រានៃការចាក់វ៉ាក់សាំង សំដៅបង្កើនភាពស៊ាំសហគមន៍ អត្រានៃការរីក រាលដាលជំងឺកូវីដ ១៩ សមត្ថភាពឆ្លើយតប និងការគ្រប់គ្រងហានិភ័យ ដែលអាចកើតមាន
ពីវីរុសបំប្លែងថ្មី និងការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរ តាមទស្សនទាន IBEST ។
លោក ថោង ខុន បញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះបានដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន ៤ ថែមទៀតរួមមាន ៖ យុទ្ធសាស្ត្រទី ១ គឺការកំណត់នូវប្រភពទីផ្សារទេសចរវ៉ាក់សាំង ។ យុទ្ធសាស្ត្រទី ២ គឺ ការគ្រប់គ្រងទេសចរមុនចេញដំណើរ និងពេលមកដល់អាកាសយានដ្ឋាន អន្តរជាតិ ។ យុទ្ធសាស្ត្រទី ៣ គឺការត្រៀមលក្ខណៈសម្បត្តិនៃឧស្សាហកម្មទេសចរណ៍ស្រប តាមគន្លងប្រក្រតីភាពថ្មី ។ យុទ្ធសាស្រ្តទី ៤ គឺការកំណត់ និងគ្រប់គ្រងគោលដៅទេសចរណ៍ សុវត្ថិភាព ។
ការអនុវត្តផែនការយុទ្ធសាស្ត្រនេះ គឺមានការគិតគូរប្រកបដោយស្មារតីបុរេសកម្ម និង ប្រុងប្រយត្ន័ ដោយត្រូវមានជាជម្រើសសម្រាប់ «កាបើក ការបិទ» នៅក្នុងជំហ៊ាននីមួយៗទៅ តាមការវិវត្តជាក់ស្តែងនៃសភាពការណ៍ ។ លោក ថោង ខុន គូសបញ្ជាក់ថា ជម្រើសនៃការ បើក-ការបិទនឹងផ្តោតសំខាន់លើទិដ្ឋភាពចំនួន ៣ រួមមាន ៖ ទិដ្ឋភាពទី ១ ការបែងចែកតំបន់ ។ ទិដ្ឋភាពទី ២ ការធ្វើអាទិភាវូបនីយកម្មជម្រើសសកម្មភាពទេសចរ ។ ទិដ្ឋភាពទី ៣ កត្តា ពេលវេលាផងដែរ ៕
ចែករំលែកព័តមាននេះ