ក្មេងស្រីជនជាតិចិនអាយុ16ឆ្នាំដុះរោមដូចមនុស្សប្រុស ក្រោយពេលព្យាបាលជំងឺ
ណាណា ជាឈ្មោះក្មេងស្រីស្រស់ស្អាតម្នាក់ អាយុ១៦ឆ្នាំ រស់នៅទីក្រុងជិនហ៊ូ ខេត្តស៊ីជាំង ភាគខាងកើតប្រទេសចិន ។ រាងកាយរបស់នាងបានប្រែប្រួលទៅជាដុះរោមពេញដៃជើង ដុះពុកមាត់ និងពុកចង្កាដូចមនុស្សប្រុស ក្រោយពេលនាងទទួលការព្យាបាលជំងឺខ្វះឈាម ។ នេះបើយោងតាមប្រភពពីគេហទំព័រអ៊ាស៊ីវ័ន ចេញផ្សាយថ្ងៃទី១ វិច្ឆិកា កន្លងមក ។
ប្រភពឱ្យដឹងថា នៅក្នុងឆ្នាំ២០១០ ណាណា ត្រូវបានធ្វើរោគវិនិច្ច័យដោយដឹងថា នាងមានជំងឺខ្វះឈាម ដោយសារខួរឆ្អឹងមិនអាចផលិតកោសិកាថ្មីសម្រាប់ជួយបំពេញកោសិកាឈាមបាន ។
ដោយឡែកម្តាយក្មេងស្រីបានលើកយកសម្តីរបស់លោកវេជ្ជបណ្ឌិតប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួ ថា ស្ថានភាពជំងឺកូនស្រីរបស់គាត់មានសភាពធ្ងន់ធ្ងរណាស់ បើមិនព្យាបាលទេ នាងនឹងស្លា.ប់ ព្រោះនាងបរិភោគអ្វីក៏មិនបាន និងក្អួតចង្អោរ ហើយភ្លាមៗនោះ លោកវេជ្ជបណ្ឌិតបានឱ្យថ្នាំដើម្បីព្យាបាល ។
ចែករំលែកព័តមាននេះ