ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន០៧នាក់ ស្រី០៦នាក់ «ករណីឆ្លងលើបុគ្គលិកកាស៊ីណូ ចំនួន០១នាក់ លើអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកកូវីដ-១៩ ចំនួន០១នាក់ លើអ្នកសង្ស័យ០២នាក់ លើអ្នកដំណើរចូលមកក្នុងខេត្ត០១នាក់ លើអ្នកមកពីភ្នំពេញ០២នាក់ «វិជ្ជមានកូវីដ១៩»។ អ្នកពាក់ព័ន្ធផ្ទាល់១៤នាក់។ ករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន០៧នាក់ ស្រី០៦នាក់ ជាសះស្បើយថ្មី០៥នាក់ ស្រី០២នាក់ ករណីស្លាប់ថ្មី០០នាក់។ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ខេត្តស្វាយរៀង មានអ្នកវិជ្ជមានកូវីដ-១៩ សរុប៥,៤៦៣នាក់ ស្រី២,៩៨៦នាក់ ជាសះស្បើយសរុប៥,១៣១នាក់ ស្រី២,៨៣២នាក់ កំពុងសម្រាកព្យាបាលចំនួន១៩៧នាក់ ស្រី៦៩នាក់។ ករណីស្លាប់កើនឡើង១២៨នាក់ ស្រី៨១នាក់។ ចំពោះអ្នកវិជ្ជមានកូវីដ-១៩ចំនួន០៧នាក់ បានបញ្ជូនទៅមន្ទីរពេទ្យស្រុកស្វាយជ្រំ០១នាក់ ទៅមន្ទីរពេទ្យសាមគ្គីរំដួលចំនួន០៤នាក់ បញ្ជូនទៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្រុងបាវិតចំនួន០៧នាក់។
និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ចូលមានការប្រុងប្រយត្ន័ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ទៅសហគមន៍ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។ ប្រសិនបើមានរោគសញ្ញាដូចជា៖
គ្រុនក្ដៅ, ក្អក, កណ្ដាស, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគ កូវីដ១៩(#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត ទូរស័ព្ទលេខ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕ ដោយ ៖ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ