ក្រុមមេធាវី កុំឲ្យយកឈ្មោះលោកកឹមសុខា ទៅពាក់ព័ន្ធនឹងការបង្កើតគណបក្ស ឬចលនានយោបាយណាមួយ
- ភ្នំពេញ
ភ្នំពេញ៖ សហមេធាវីការពារក្តីលោកកឹមសុខា បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បញ្ជាក់ជាថ្មីម្តងទៀតថា បុគ្គល ឬក្រុមណា…
ភ្នំពេញ៖ សហមេធាវីការពារក្តីលោកកឹមសុខា បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បញ្ជាក់ជាថ្មីម្តងទៀតថា បុគ្គល ឬក្រុមណា…
ភ្នំពេញ៖ សហមេធាវីការពារក្តីលោកកឹមសុខា បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បញ្ជាក់ជាថ្មីម្តងទៀតថា បុគ្គល ឬក្រុមណា ដែលមានបំណងបង្កើត ឬបានកំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយ ឬចលនានយោបាយណាមួយ សូមកុំយកករណី ឬឈ្មោះរបស់លោកកឹមសុខា ទៅភ្ជាប់ពាក់ព័ន្ធជាមួយ។
សេចក្តីថ្លែងការណ៍ដដែល គូសបញ្ជាក់ថា «បុគ្គល ឬក្រុមណា ដែលធ្វើកិច្ចការខាងលើ សូមមានសេចក្តីក្លាហាន ទទួលខុសត្រូវដោយខ្លួនឯង»៕
ចែករំលែកព័តមាននេះ